» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3143 នាក់

ម្សិលមិញ 7802 នាក់

សរុប 21152032 នាក់

រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​កម្លាំង​ប្រចាំ ការ​២៤​ម៉ោង​​ដើម្បី​ធានា​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​នាឱកាស​ថ្ងៃ​ភ្ជុំបិណ្ឌ​

 

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​ធានា​ភាពកក់ក្តៅ​ផ្នែក សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នាឱកាស​ថ្ងៃ​ភ្ជុំបិណ្ឌ​។​​កម្លាំង ប្រចាំការ​មាន​ជាង​២​ពាន់​នាក់​នៅតាម​គោលដៅ​សំខាន់ៗ ដូ​ជា​តាម​ទីវ​ត្ត កន្លែង​សប្បាយភាព កម្លាំង​សម្រួល​ចរាចរណ៍​នៅតាម​ដងផ្លូវ​និង​ការពង្រាយ​កម្លាំង​ចុះ​ល្បាត​តាម​ភូមិ​សង្កាត់​ដើម្បី​ការពារ​សន្តិសុខ​បញ្ហា​ចោរកម្ម​នៅតាម​មូលដ្ឋាន ខណៈ​ប្រជាពលរដ្ឋ​ចេញ​ទៅលេង​ស្រុកកំណើត​ជាដើម​។​a p secure 

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា​នេះ លោក ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការត្រៀម​កម្លាំង​ការពារ​នៅតាម​មូលដ្ឋាន​នេះ ដើម្បី ធានា អោយ​ប្រជាពលរដ្ឋ​និង​ពុទ្ធ​រិ​ស័​ទបាន​ធ្វើបុណ្យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​មិន​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​ណាមួយ​កើតឡើង​។ លោក​អភិបាល​បាន​បញ្ជាក់ថា រៀងរាល់​នៅ​រដូវ​បិណ្ឌ​ភ្ជុំ​នេះ ប្រជាពលរដ្ឋ​ភាគច្រើន បាន​ចាក់ សោរ​ចោលផ្ទះ ដើម្បី​ទៅលេង​ស្រុក កំណើត ដូច្នេះ​បញ្ហា​នេះ​កម្លាំង​សមត្ថកិច្ច​ត្រូវ ប្រយ័ត្នប្រយែង​មាន​ទែន ក្នុងការ​ប្រចាំ​ការចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បញ្ហា​ចោរ គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​។

​ប្រជាជន​ចេញពីផ្ទះ​ទៅ​ស្រុក ចឹ​ង​គាត់​អត់​យក​ផ្ទះ​ទៅតាម​ទេ សម្ភារ​នៅផ្ទះ អាចមាន ចោរកម្ម ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវ​ពង្រឹង​កិច្ចការ​ការពារ​ឲ្យ​ខាងតែបាន ដើម្បី​ទប់ស្កាត់​អំពើចោរកម្ម​នេះ​ជូន ប្រជាពលរដ្ឋ ដែល​នេះ​ជាការ​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាព​រដ្ឋ​។​​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​សម្តែង​ការកោតសរសើរ​ដល់ក​ង កម្លាំង​គ្រប់​ប្រភេទ ដែល​បានធ្វើ​ឲ្យ​បទល្មើស​នៅតាម​បណ្តា​ខណ្ឌ​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​មានការ​ថយចុះ​គួរ​ឲ្យ​កក់​សម្គាល់ និង​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​សំណាក់​ប្រជាពលរដ្ឋ​។ ឯកឧត្តម​បញ្ជាក់ថា ចំណុច​នេះ​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​ត្រឹមត្រូវ​របស់​កងកម្លាំង​មា​នស​ត្ថ កិច្ច ហើយ​ចំណុចខ្លាំង​នេះ​បាន​ជួយ​ទាក់ទាញ​ដល់​ក្រុម​វិនិយោគិន​បរទេស​មក​បោះទុន​និ​វិយោគ​នៅ កម្ពុជា​បាន​កាន់តែច្រើន​។​

​យោងតាម​របាយការណ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​នៅតាម​ទី​វត្ត​អា​រ៉ា​ម​ទាំងអស់​ទូទាំង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​គឺ​បាន​សហការ​ជាមួយ​គណៈកម្មការ​វត្ត និង សន្តិ​សុខភូមិ ដើម្បី​រួមគ្នា​ជួយ​សម្រួល​ចរាចរណ៍ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​វត្ត​និង​ការពារ ម៉ូតូ​រថយន្ត​និង​ទ្រព្យ ស​ម្ប​តិ្ត​របស់​ពុទ្ធបរិស័ទ​មក​ធ្វើបុណ្យ ប្រកប ដោយ​សទ្ធា​ជ្រះថ្លា​។​ក្នុងឱកាស​បុណ្យ ភ្ជុំបិណ្ឌ​នេះ កម្លាំង​នគរបាល​ចរាច រណ៍​ផ្លូវគោក ក៏បាន​រឹតបន្តឹង​ការគោរព​ច្បាប់​ចរាចរណ៍​នៅតាម​ដងផ្លូវ​ដែលមាន លក្ខណៈ​តឹងរឹង ដោយ​ទប់ស្កាត់​អោយបាន​មិន​ឲ្យ​មានការ​ដឹក​លើស ចំណុះ​និង ដឹក​សំពីងសំពោង​ជាដើម ៕a p police3 a p secure a p secure1 

​