» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28286 នាក់

ម្សិលមិញ 29590 នាក់

សរុប 21070452 នាក់

ពេជ្រ​សោភា​ប្រាប់​ឲ្យ​ប្រ​យ​ត្ន័​ចាញ់បោក​អ្នកលក់​អន​ឡាញ​សំញែង​ទ្រព្យរងប្រតិកម្ម​!


​ភ្នំពេញ​៖ បំណងល្អ​ពី​អ្នកលក់​ខ្ចៅ​!​តារាចម្រៀង ពេជ្រ សោភា​បាន ប្រាប់​ឲ្យ​ប្រយ័ត្ន​ចាញ់បោក​អ្នកលក់​អន​ឡាញ ធំ ដែល​សម្ញែង​ទ្រព្យសម្បត្តិ ដើម្បី​អូសទាញ​តំណាង​ចែកចាយ តែ​ចុងក្រោយ​គឺថា​ជាការ​សម្តែង​។a pich so2

ថ្មីៗ​នេះ​អ្នកលក់​ផលិតផល​អន​ឡាញ ជាច្រើន បានចេញ​មុខជា​បន្ត បន្ទាប់​ក្រោយពី​ពួកគាត់​បានក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​ការចាញ់បោក​មេ​ធំ (​អ្នកផ្គត់ផ្គង់​ស្តុក​ផ្តាច់មុខ​) តាមរយៈ​ការមិន​ទទួលខុសត្រូវ ឬ មិន​ផ្តល់​ទំនុកចិត្ត​ជាដើម​។ ពិសេស​ក្រោយពី​ម្ចាស់​ប្រេន​ខ្លះ​ក៏​ល្បី​ធ្វើ​ស៊ី​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅលើ​អ្នកលក់​បន្ត​ដែល​ធ្វើ​ឲ្យ​កូនក្រុម​ខ្លះ​ត្រូវ​ចំណាយលុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​យក​ទំនិញ​មក​លក់​។​

តារាចម្រៀង ពេជ្រ សោភា ថ្មីៗ​នេះ​បាន​ឡាយ​( Live) វីដេអូ មក​និយាយ​អំពី​ល្បិច​ដ៏​ខ្មៅ​កខ្វក់​របស់​ម្ចាស់​ទំនិញ​ប្រេន​ខ្លះ ពិសេស​អ្នក​ដែល​តែងតែ​ថត​អួត​លុយ​ឡាន និង​អួត​ពី​កូន​តំណាង​ចែកចាយ​របស់ខ្លួន​លក់​តែ​ផលិតផល ក៏​ពួកគេ​ក្លាយជា​អ្នកមាន​ក្នុង​រយៈពេល​ដ៏​ខ្លី ដោយ​នាង​ចាត់ទុកថា​ជា​ល្បិច​គេ​ទេ កុំ​ជឿ​គេ​ពេក​ប្រយ័ត្ន​ចុងក្រោយ អស់​គូទ​ខោ​!!!​។​

​ចង់ដឹង​ពី ល្បិច​ធ្វើ​ស៊ី​របស់​ម្ចាស់​ហ្វ្រេ​ន​លក់​ផលិតផល​រកស៊ី​ខិលខូច​មួយចំនួន​តូច ធ្វើ​ឡើងជា​លក្ខណៈ​ប្រព័ន្ធ តាម​ជំ​ហ៊ានៗ រហូត​ធ្វើ​ឲ្យ​អ្នកយក​ផលិតផល​លក់​បន្ត​លង់ខ្លួន ដល់​ថ្នាក់​ហ៊ាន​សម្រេចចិត្ត​ខ្ចីលុយ​ធនាគារ តែ​ទីបំផុត ត្រូវ​ទឹកភ្នែក​។ បន្ថែម​ពីលើ​នេះ​អ្នកនាង​ក៏បាន​ទម្លាយ​អំពី​រូបភាព​នៃ​សកម្មភាព​មនុស្សធម៌​មួយចំនួន​ដែលជា​ការ​បំផុស​ឲ្យ​មានការ​គាំទ្រ​មេក្រុម​កាន់តែខ្លាំង ហើយ​នាង​ស្នើ​ឲ្យ​មហាជន​ពិសេស​ក្រុម​ស្ត្រី​មេផ្ទះ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ដើម្បី​ជៀសវាង​ការខាតបង់​។

ក្រោយពី​បានឃើញ ពេជ្រ សោភា បានលើកឡើង​បែបនេះ ស្រាប់តែ ម៉ែ រ៉ួ​យ ដែលជា​ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល​អន​ឡាញ​ដ៏​ជោគជ័យ មាន​តំណាង​ចែកចាយ​ខ្ទង់​ម៉ឺន​នាក់ បានចេញ​វីដេអូ​ប្រតិកម្ម​ទៅកាន់ ពេជ្រ សោភា ភ្លាមៗ ដោយ​ក្នុងនោះ ម៉ែ​រ៉ួ​យ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​មាន​អ្នកខ្លះ​គាត់​លក់​ផលិតផល​ដែរ តែ​គាត់​អត់​មាន​តំណាង​ទេ គាត់​ចេញមក​បូក​ដក​គុណ​ចែក ទាំង​មិនដឹងថា​ក្រុមហ៊ុន​គេ​នីមួយៗ​ដែលមាន​តំណាង​ចែកចាយ គេ​ធ្វើ​របៀប​ម៉េច​ផង គាត់​អត់​ដឹង​ទេ តែ​គាត់​អត់​មាន​តំណាង​ចែកចាយ គាត់​ចូលមក​និយាយ​ពី​គេ​… ខ្ញុំ​ក៏​មិន​រើស​ដាក់ខ្លួន​ទេ ខ្ញុំ​មិន​ខ្វល់​ទេ ខ្ញុំ​ប្រាប់​ហើយ​តើ បើ​ចង់​ត្រាវ (​រមាស់​) ដឹង​ណាស់ 27$ ឲ្យ​បងប្អូន​ខ្លួនឯង បើ​មុខ​មកវា​មិនកើត ខ្លួន​មានមុខ​មាន​មាត់​ល្បី អ៊ីចឹង​ជួល​គេ ឲ្យ​គេ 10$ ចូលទៅ​មើល ស៊ើប​ដាក់​ក្រុមហ៊ុន​មួយ​ហ្នឹង​ឲ្យ​ណា​ណី​ម្តង​មើល វា​ប្រព័ន្ធ Network អ្ហេ​ស​! វា​ប្រព័ន្ធ​ពីរ៉ាមីត​អ្ហេ​ស​! លុយ​ប៉ុនៗ​ហ្នឹង មាសស្នេហ៍ មានមុខមាត់​ប៉ុន​ហ្នឹង​ដែរ ដាក់​មក ស៊ើប​ឲ្យ​គ្រប់​ក្រុមហ៊ុន​ហ្មង​»​។​

​ម៉ែ​រួយ ក៏បាន​ប្រាប់​មាសស្នេហ៍ ពេជ្រ សោភា ទៀតថា «​មាសស្នេហ៍ ម្ត៉េ​ច​តែ​យើង​បាន​ដើរ​ថា​ឲ្យ​គេ​ហើយ យើង​ត្រូវ​រក​ភ័ស្តុតាង​ឲ្យ​គ្រប់​ទៅ​…​។
​ម៉ែ​រួយ បញ្ជាក់ថា ប្រសិនបើ​ផលិតផល​របស់​នាង មិនល្អ ឬ ក្រុមហ៊ុន​របស់​នាង​ជា​ក្រុមហ៊ុន​រកស៊ី​បោកប្រាស់​គេ នោះ​ពុំ​អាចឈរជើង​បាន​រាប់​ឆ្នាំ​មកទល់ពេលនេះ​នោះទេ ហើយក៏​មិនអាច​បោក​ទៅលើ​មុខ​ដដែល​នោះដែរ ព្រោះថា ការរកស៊ី​បោកប្រាស់​គេ​មិនអាច​ធ្វើបាន​ដល់​រាប់​ឆ្នាំ​បែបនេះ​បានទេ ពោលគឺ​បោក​គេ​បានតែ​ពីរ​បី​ថ្ងៃ​ហ្នឹង​រលាយ​ហើយ​។​

អ្នកស្រី សៀវ ម៉ី វិញ ក៏បាន​ចេញមក​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់ ពេជ្រ សោភា ផងដែរ ដោយ​អ្នកស្រី​មិនអាច​ទទួលយក​បានឡើយ ចំពោះ​ការប្រើ​ពាក្យ​វាយប្រហារ​ថា អ្នក​សម្ញែង​ផ្ទះ​វីឡា មាស​ពេជ្រ គួរ​ប្រុងប្រយ័ត្ន​ក្រែង​អស់​គូទ​ខោ​។ តែ​ទោះយ៉ាងណា ក្នុងនោះ អ្នកស្រី​ក៏​ទទួលស្គាល់ថា ប្រយោគ​ទី​២​ដែល ពេជ្រ សោភា បានលើកឡើង មួយចំនួន​គឺជា​ការពិត និង​មួយចំនួន​ក៏​មិន​ត្រឹមត្រូវ​ដែរ​។​a pich so a pich so1 

​