» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11324 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117606 នាក់

សម្តេច​តេ​ជោ​រំលឹក​គុណ​អតីតព្រះមហាក្សត្រ​និង​រំលើក​ពី​យុទ្ធ​ការពារ​ព្រុំដែន​ក្នុងឱកាស​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការដាក់​ប្រាសាទព្រះវិហារ​និង​១​ឆ្នាំ​ប្រាសាទ​សំបូ​ព្រៃគុហ៍​ជា​សម្បត្តិ​បេ​តិក​ភ​ណ្ឌ័​ពិភពលោក​

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គ​រិ​យា បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និង​ខួប​១​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។​a hun vihea3 

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ អង្គទូត កងកម្លាំងប្រដាប់អាវុធ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ផងដែរ​។ នៅក្នុង​ពិធី​នេះ​គឺមាន​ការសម្តែង​សិល្បៈ​ជាច្រើន​ប្រភេទ​ផងដែរ​ដូចជា របាំ​បុរាណ ចម្រៀង​ពង្ស​សាវតា​ខ្មែរ ចម្រៀង​បុរាណ សម័យ និង​សិល្បៈ​ខ្មែរ​ជាច្រើន​ទៀត ។​

​ជាមួយនិង​ការសំដែង​នូវ​ការរីករាយ​អបអរសាទរ​សារជាថ្មី​ចំពោះ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​តំប់​ប្រាសាទសំបូរព្រៃគុក​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​ព្រះ​គុណ​នឹង​បាន​ដឹងគុណ​ចំពោះ​អតីតព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​ជាច្រើន​ទុក​សំរាប់​កូន​ខ្មែរ​គ្រប់ៗ​ជំនាន់ និង​អរគុណ​ដល់ សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បានទាមទារ​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ទទួលបាន​មកវិញ​នូវ​ប្រាសាទព្រះវិហារ​ខ្មែរ​ពី​ប្រទេស​ថៃ​។

សម្តេច​តេ​ជោ បាន​អរ​ព្រះ​គុណរ​ចំពោះ សម្តេចព្រះ នរោត្តម សីហមុនី ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​វប្បធម៌​ជាតិខ្មែរ និង​បានបញ្ជាក់​សារជាថ្មី​ថា កម្ពុជា​ដែល​បានសម្រេច​ដាក់​ប្រាសាទព្រះវិហារ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ទ្រព្យសម្បត្តិ​របស់​កម្ពុជា​ដែល​បន្សល់ទុក​ដោយ​ដូនតា ដល់​មនុស្សជាតិ​ទាំងឡាយ មិន​អនុញ្ញាត​ឲ្យ​នរណា​មក​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​សូម្បី​តែមួយ​មី​ល្លី​ម៉ែត្រ​នោះឡើយ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានចាត់ទុក ពិធី​អបអរសាទរ​ថ្ងៃនេះ គឺជា​ការ​រំលឹក និង ដឹងគុណ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់ទុក​ស្នាដៃ​ដ៏​មហស្ចារ្យ​សម្រាប់​ជាតិខ្មែរ​។ សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​រំលឹក​ផងដែរ អំពី​យុ​ទ្ឋ​សាស្ត្រ​ដឹកនាំ​ប្រទេសជាតិ​លើ​យុ​ទ្ឋ​សាស្ត្រ​អាទិភាព​សំខាន់​២​ដែល​នាំ​សេចក្តីសុខ​ដល់​កម្ពុជា​ផង និង​ប្រទេសជិតខាង​ផង​គឺ ទី​១​ប្រែក្លាយ​តំបន់​សមរភូមិ​ក្តៅ​អោយទៅជា​កន្លែង​ដែលមាន​សន្តិភាព និង​ការអភិវឌ្ឍ និង​ទី​២​គឺ​ប្រែក្លាយ​តំបន់​ព្រំដែន​នៃ​ប្រទេសជិតខាង​ទៅជា​កន្លែង​ដែលមាន​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ ។​a hun vihea a hun vihea1 a hun vihea2 

​