» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32085 នាក់

ម្សិលមិញ 29590 នាក់

សរុប 21074251 នាក់

ថៅកែ​ប្រកា​សបិទ​រោងចក្រ​ភ្លាមៗ​កម្មករ​ចេញ​តវ៉ា​ទា​សំណង​!

 

​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង «​ហា​ណា (​ខេ​ម​បូ​ឌា​) ១​អ៉ី​ន​» ចំនួន​៦៦៩​នាក់ ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ បាន​ដង្ហែរ​ក្បួន​តវ៉ា​ចេញ​ពីមុខ​រោងចក្រ នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​បំណង​ឆ្ពោះទៅកាន់​មុខ​ភូមិគ្រឹះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​សម្ដេច​ជួយ​អន្តរាគមន៍ ក្រោយ​រោងចក្រ​បាន​បិទទ្វារ ដោយ​មិនបាន​ជូនដំណឹង និង​ដោះស្រាយ​រឿង​ប្រាក់​ដំណាច់ឆ្នាំ និង​ប្រាក់​អតីតភាព​ការងារ​។​a demonst  

​ក្រុមកម្មករ​បាន​និយាយថា មុននឹង​សម្រេចចិត្ត​ធ្វើបែបនេះ គឺ​ពួកគាត់​បាន​តវ៉ា​នៅ​រោងចក្រ​៩​ថ្ងៃ​កន្លងមកហើយ តែ​មិនមាន​ដំណោះស្រាយ​ឡើយ ទើប​នាំគ្នា​ដង្ហែរ​ក្បួន​តវ៉ា​នេះ​។ ពេលទៅដល់​មុខ​សាលាសង្កាត់​ចោមចៅ​ទី​៣ ត្រូវបាន​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមទាំង​បណ្ដា​ប៉ុស្តិ៍​មួយចំនួន​ផង ស្ទាក់​ឃាត់​ដំណើរ​ឲ្យ​កម្មករ​នៅ​ស្ងៀម​មួយកន្លែង មិន​ឲ្យ​បន្តដំណើរ​ទៅមុខ​ទៀតឡើយ​។​

​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ហែម ដា​រិ​ទ្ធិ បានធ្វើការ​សម្របសម្រួល​ជាមួយ​បងប្អូន​កម្មករ សូម​ឲ្យ​រង់ចាំ​លោក និង​ក្រុមការងារ​ជួយ​ដោះស្រាយ ចំណុច​ទាមទារ ដែល​នៅ​សេសសល់​មិនទាន់​ត្រូវ​គ្នា ទាំង​ប៉ុន្មាន​នោះ ទើប​កម្មករ​យល់ព្រម​ឈប់​នៅ​ត្រឹមនោះ ហើយ​ក្រោយមក​ក៏បាន​រំសាយ​ត្រឡប់ក្រោយ​វិញ​។​

​សូមបញ្ជាក់ថា​កាលពី​វេលា​ម៉ោង​០៣៖៤០​នាទី​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ខណៈដែល​កម្មករ​កំពុង​ធ្វើការ​សុខៗ ស្រាប់តែ​ថៅកែ​រោងចក្រ ហៅ​ប្រធាន​ក្រុមកម្មករ​ទៅប្រាប់​ថា រោងចក្រ​នឹង​បិទទ្វារ លែង​ដំណើរ​ការចាប់​ពីថ្ងៃ​នេះហើយ​។ ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្មករ​មានការ​ជ្រួលច្របល់​ហើយ​បាន ធ្វើការ​តវ៉ា​ភ្លាមៗ​តែម្ដង ហើយ​បានទាមទារ​នូវ​លក្ខខណ្ឌ ការងារ​ចំនួន​៥​ចំណុច​។​

​ក្រោយមក មាន​មន្ត្រី​ពី​ក្រសួង​ការងារ រួមជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា បាន​ចុះទៅ​ធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់ រហូតមកដល់​វេលា ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា បាន​ដោះស្រាយ​គ្នា​ចប់​៣​ចំណុច​ប៉ុណ្ណោះ នៅសល់​២​ចំណុច ដោះស្រាយ​មិនទាន់​ចប់​ឡើយ ហើយក៏​មិន​សង្ឃឹមថា ចប់​ដែរនោះ​គឺ​៖
​ទី​១- ទាមទារ​ប្រាក់​អតីតភាព​ការងារ កម្មករ​ដែល​ធ្វើការ បាន​រយៈពេល​ចាប់ពី​៥​ឆ្នាំ​ឡើងទៅ ថៅកែ​រោងចក្រ​ត្រូវតែ​គុណ​ឆ្នាំ​ឲ្យ​កម្មករ​, ទី​២- ទាមទារ​សំណង​ជំងឺ​ចិត្ត ដែល​រោងចក្រ​បិទទ្វារ​អត់​បាន​ប្រាប់​មុន​។​a demonst1 a demonst2 

​