» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4955 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100722 នាក់

សម​កិច្ច​ចម្រុះ​ស្រុក​ម៉ាឡៃ​បើក​យុទ្ធនាការ បំផ្លាញ​ដើម ក្រ​ធុម (​ភាសា​ថៃ​)​តើ​កម្ពុជា​មានច្បាប់​ឬ​នៅ​?


​ខេត្តបន្ទាយមានជ័យ​៖ ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ ២០២៤ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្រឡៅ​បាន​ចុះ​ស្រង់ដើម​ក្រ​ធុម នៅក្នុង​ឃុំ​អូរ​ស្រឡៅ​មាន​ចំនួន​១៣​ដើម​(​ភូមិ​ឈើទាល​ចំនួន​៧​ដើម ភូមិ​ចាន់​គី​រី​ចំនួន ៥​ដើម​)​។a drug kathum

បើតាម​ការសាកសួរ​រ​បស់​មន្ត្រី​ដែល​បាន​សួរនាំ​ដល់​អ្នកប្រើប្រាស់​ស្លឹក​ក្រ​ធុម​នេះ​គី​មាន​សារធាតុ​ញៀន ក្នុងនោះ​អ្នកប្រើប្រាស់​ទឹក​វា​គេ​អាច​យកទៅ​លាយ​ជាមួយ​ភេសជ្ជៈ​ផ្សេង ដើម្បី​លាយ​គ្នា​រួច​បរិភោគ ហើយ​ការបរិភោគ​ទឹក​ខាងលើនេះ​គឺ​បំបាត់​ការ​ងងុយដេក ប្រើពេល​ធ្វើការ​យូរ ធ្វើការ​បាន​ច្រើន ដែល​បុគ្គល​ប្រើប្រាស់​កេង​កម្លាំង​ពលកម្ម​កម្មករ​ចូលចិត្ត​ប្រើ​ដើម្បី​បំពេញការងារ​លើកដាក់​លីសែង​ជាដើម​។​ទោះបីយ៉ាងណា​មកដល់ពេលនេះ​មិនទាន់​ឃើញ​ខាង​ក្រសួងសុខាភិបាល​ខ្មែរ​យើង​ប្រកាស​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ដើម​ក្រ​ធុម​អីហ្នឹង​ថា​មាន​សារធាតុ​ញៀន​ឬ​អត់​នោះទេ​?​ហើយ​តើ​ច្បាប់​គ្រឿងញៀ្ន​ន​កម្ពុជា​មានចែង​ឈ្មោះ​ដើម​ក្រ​ធុម​ថា​មាន​សារធាតុ​ញៀន​ឬ​អត់​នោះ​គ៏​ទេ​ដែរ​?។

​ការបើក​យុទ្ធនាការ​នេះ អភិបាលស្រុក​ម៉ាឡៃ​លោក​ស្វាយ ជា​បាន​ណែនាំ​កុំឱ្យ​ពលរដ្ឋ​ដាំ​ដុះ​ដើម​ក្រ​ធុម​ទៀត ចៀសវាង​ជា​អំពើ​ខុសច្បាប់​ព្រោះ​ដើម​ក្រ​ធុម​នេះ​វា​ស្រដៀង​ទៅនឹង​ដើម​កញ្ឆា​។​ក្រោយពី​ដក​បំផ្លាញ់​ដើម​ក្រ​ធុម​(​ភាសា​ថៃ​)​គណៈបញ្ជាការ​ឯកភាព​បាន​ដុត​កម្ទេចចោល​។​​សូម​រំលឹកថា អភិបាលក្រុង​ប៉ោយប៉ែត​លោក​គាត ហ៊ុល កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២៤​បាន​ចាត់តាំង​អោយ​មន្ត្រី​ការិយាល័យ​អប់រំ​ក្រុង​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅតាម​សាលា​(​កំរង​អូរ​ឬ​ស្សី​) ដើម្បី​ពង្រឹង​បន្ថែម​អំពី​សុវត្ថិភាព​ចំណីអាហារ​តាម​សាលា និង​ផលប៉ះពាល់​ពី​ការប្រើ​(​ទឹក​កា​ធុម​) ៕

​