» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2596 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098363 នាក់

ចាប់បាន​យួន​លួច​ចូលមក​កាប់​ឈើ​៧​នាក់​ឡានធំ​៣​គ្រឿង​ទៀតហើយ​នៅ​មណ្ឌលគិរី

​មណ្ឌលគិរី​៖ មន្ត្រីនគរបាល​នៅ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​កាលពី​ល្ងាច​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​ស្ទាក់​ចាប់បាន​យួន​៧​នាក់​ពេល​គេ​កំពុង​បើកឡាន​ធុន​ធំ​ចូលមក​បំណង​ដឹកឈើ​ពី​ស្រុក​កោះ​ញែក​។​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថាa vn7 

បុរស​ជនជាតិ​វៀតណាម​ទាំងនេះ ចូលមកក្នុង​ដឹក​ដី​ខេត្តមណ្ឌលគិរី តាម​ច្រកទ្វារព្រំដែន នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​បំណង​ចូល​ដឹកឈើ​នៅក្នុង​ទឹកដី​ខ្មែរ ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​វៀតណាម​វិញ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​ថា តើ​ឈើ​ដែល​ពួកគេ​បម្រុង​ដឹក​នោះ មាន​លាក់ទុក​នៅទីណា​នៅឡើយ​ទេ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​បុរស​វៀតណាម​ទាំងនេះ​បានធ្វើ​ដំណើរ​តាម​រថយន្ត​ធុន​ធំ​៣​គ្រឿង ចូលមក​ដល់​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ត្រូវបាន​ឃាត់ខ្លួន​ដោយសារ​គ្មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ពី​សកម្មភាព​របស់​ពួកគេ​។​

​មកដល់​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨​នគរបាល​នៅ បន្ត​សាកសួរ​បុរស​ជនជាតិ​វៀតណាម​៧​នាក់ ដែល​បាន​ឃាត់ខ្លួន​ដើម្បី​ឲ្យ​ដឹង​មូលហេតុ​ពិតប្រាកដ និង​រកមុខ​អ្នក​នាំ​ពួកគេ​បើកបរ​រថយន្ត​ធុន​ធំ​៣​គឿង ចូលមកក្នុង​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់​។​

​លោក ទៀង សៅ​រតន៍ ស្នងការ​ង​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​កាសែត​ដឹងថា : សមត្ថកិច្ច​មិនទាន់​សម្រេច​ថា តើ​ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវ​បណ្ដេញចេញ​ទៅវិញ ឬ​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​ការសាកសួរ​ប្រមូល​ព័ត៌មាន កំពុងតែបន្ត​?​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​ខេត្តមណ្ឌលគិរី បាន​មាន​ប្រសា​ស៍​ឲ្យ​ដឹងថា នគរបាល​ខេត្ត បាន​សាកសួរ និង​ឃុំខ្លួន​បុរស​ជនជាតិ​វៀតណាម​ទាំង​៧​នាក់​នេះ នៅក្នុង​ស្នងការដ្ឋាន​ខេត្ត ដើម្បី​បន្ត​នីតិវិធី ព្រោះ​ពួកគេ​ចូលមកក្នុង​ទឹកដី​ខ្មែរ ដោយ​ខុសច្បាប់​។​a vn7a 

សូម​បញ្ជាក់ដែរថា​៖ការឃាត់ខ្លួន​យួន​៧​នាក់​ដែល​ថ្លើមធំ​បើកឡាន​ចូលមក​ដឹកឈើ​ក្នុងស្រុក​ខ្មែរ​ដោយ​គ្មាន​លិខិតស្នាម​នេះ​បានកើត​ឡើង​ចំ​ថ្ងៃ​ដែល​តុល​ការ​កំពូល​ដោះលែង​យួន​៧​នាក់​ដែល​លួច​ចូលមក​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុ​ច​ស្រុ​កែវ​សី​ម៉ា​ហើយ​ត្រូវបាន​សម​ត្ត​កិច្ច​ប៉េអឹម​ចាប់បាន​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧​រួមជាមួយ​រថយន្ត​សម្រាប់​ដឹកឈើ​ចំនួន​៨​គ្រឿង និង​ឈើ​ហ៊ុ​ប​កាត់​រួចស្រេច​ចំនួន​១៥៩​ដើម ស្មើនឹង​១៩៧,៥២៤​ម៉ែត្រគុប​ជា​ភស្តុតាង​។​

ជនជាតិ​វៀតណាម​ជាប់ចោទ​ទាំង​៧​នាក់ មាន​ទី​១- ឈ្មោះ ង្វៀង តុង​យ៉ុង​, ២- ឈ្មោះ ឡេ កុង​ដាយ​, ៣- ឈ្មោះ ហ្វ៉ា​ង ង៉ុ​ក​វ៉ាង​, ៤- ឈ្មោះ ង៉ អាន់​ទួ​, ៥- ឈ្មោះ ហ៊ ង៉ុ​កទឹង​, ៦- ឈ្មោះ ង៉ ឌិន​ទៀន និង​ទី​៧- ឈ្មោះ ដូ វ៉ាន់​លិ​ន​។​

កាលនោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​មេ​ប៉េអឹម បាន​ឲ្យ​ដឹង​ក្នុង​រាប​យ​ការណ៍​ថា ក្នុង​សំណុំរឿង​បទល្មើស​ព្រៃឈើ​នេះ មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រីជាន់ខ្ពស់​១៣​នាក់ នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​លោក​ចាត់ទុកថា ជា «​អ្នក​ធ្វេសប្រហែស​ក្នុងការ​បំពេញ​តួនាទី​»​។​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​លើក​ជា​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ថា «​ស្នើសុំ​ក្រសួង ស្ថាប័ន អង្គភាព ចាត់ការ​មន្ត្រីក្រោមឱវាទ ដែល​ធ្វេសប្រហែស និង​ធ្វេសប្រហែស​ក្រោម​ឥទ្ធិពល ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​តាមច្បាប់​លក្ខន្តិកៈ​។​

តែ​មកដល់ពេលនេះ​គ្មាន​ឃើញ​មន្ត្រី​ពាំ​ក់ព​ន្ធ័​ណាមួយ​ត្រូ​ង​ទទួលពិន័យ​អ្វី​ឡើយ​បោះ​ទោះជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យន់ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃិន ម៉េង​ស្រេង បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី ត្រូវបាន​ដកចេញ​ពី​តំណែង ឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង ត្រូវបាន​ផ្ទេរតំណែង​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី មកជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​វិញ​ក៏ដោយ​។​

​ចំណែក​បុរស​ជនជាតិ​យៀកណាម​៧​នាក់ ដែល​បាន​លួច​ចូលមក​កាប់​ឈើ​ខ្មែរ​ជា​ទ្រង់ទ្រាយ​ធំ នៅក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រូវបាន​សាលាដំបូង​ខេត្ត​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ប្រមូល​ផល ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ ដោយ​គ្មាន​ការអនុញ្ញាត ស្របតាម​មាត្រា​៥៣ និង​មាត្រា​៩៧​នៃ​ច្បាប់​ព្រៃឈើ ហើយ​សំណុំ​រឿងនេះ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី រិទ្ធី និង​លោក ងិន ពេជ្រ ជា​តំណាង​អយ្យការ​អម​សាលាដំបូង លើក​យកមក​ជំនុំជម្រះ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ ដោយ​ក្រម​ផ្តន្ទាទោស​ដាក់គុក​រយៈពេល​មួយឆ្នាំ​។​

​ប៉ុន្តែ នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​ក្រោយពី​បញ្ចប់​ការបោះឆ្នោត​បាន​៣​ថ្ងៃ​ដឹងថា​គណបក្ស​ប្រជាជន​ទទួលជោកជ័យ លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល បានសម្រេច​មុន​អង្គសេចក្តី​ឲ្យ​បុរស​ជនជាតិ​វៀតណាម​ទាំងនេះ បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​បាត់​។​a vn7c a vn7b a vn7d a vn7e a vn timber 


​