» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5152 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100919 នាក់

អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​អ្នកកាសែត​២​នាក់​

 

​ភ្នំពេញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​១៣១ បាន​សម្ដែង​ការខកចិត្ត​ជាខ្លាំង ចំពោះ​ការចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ការធ្វើ​ទុក​បុក​ម្នេញ ទៅលើ​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ជុំវិញ​ការផ្សាយ​ព័ត៌មាន​របស់​ពួកគាត់​។ ក្រុម​សង្គម​ស៊ីវិល​ក៏បាន​ស្នើសុំ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះ​អ្នកសារព័ត៌មាន​ទាំងនេះ និង​សូមឱ្យ​បញ្ឈប់​ការបង្ក្រាប​ចុងក្រោយ​នេះ​ទៅលើ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។​a ky udom 

ចៅក្រម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បានសម្រេច​ឃុំខ្លួន​អតីត​នាយក​ស្ថានីយ​វិទ្យុ FM 99.75MHz និង​គេហទំព័រ រិ​ទ្ធិ​សែន នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោម​បទចោទប្រកាន់​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ ​លោក ឈួន ស៊ី​វិ​ន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ឲ្យ​ដឹងថា ចៅក្រម​ស៊ើបសួរ លោក ផាន់ ឡេង បានសម្រេច​ឃុំខ្លួន​លោក សុខ ឧត្ដម នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន បន្ទាប់ពី​ធ្វើការ​សាកសួរ​រួច​។ លោក​ថា​៖ «​លោក សុខ ឧ​ត្ត​ម បាន​ញុះញង់ និង​បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ការតវ៉ា ដោយ​ចោទប្រកាន់ថា អាជ្ញាធរ​យក​ដី​បន្ទាយ​ទាហាន និង​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យ​ភាន់ច្រឡំ ធ្វើ​បាត់បង់​ជំនឿ​លើ​អាជ្ញាធរ និង​ធ្វើឱ្យប៉ះពាល់​សន្តិសុខ​សង្គម​»​។​

​លោក ឈួន ស៊ី​វិ​ន ឲ្យដឹងថា ដើមបណ្ដឹង​ដែល​ប្ដឹង​អតីត​នាយក​ស្ថានីយ​វិទ្យុ FM 99.75MHz និង​គេហទំព័រ រិ​ទ្ធិ​សែន លោក សុខ ឧត្ដម នោះ គឺ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង លោក នូរ សំរិទ្ធ​។​​ម្ចាស់​ស្ថានីយ​វិទ្យុ 99.75MHz និង​គេហទំព័រ «​រិ​ទ្ធិ​សែន​» នៅ​ខេត្តកំពង់ឆ្នាំង លោក សុខ ឧត្ដម ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។ សមត្ថកិច្ច​ចាប់ខ្លួន​លោក សុខ ឧត្ដម ធ្វើឡើង​បន្ទាប់ពី​លោក​ចុះទៅ​ឡាយ​ផ្ទាល់​រឿង​ប្រជាពលរដ្ឋ​តវ៉ា នៅមុខ​សាលាឃុំ​ជៀប កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ ស្ថិតក្នុង​ស្រុក​ទឹកផុស ដែល​ប្រជាពលរដ្ឋ​ចោទថា អាជ្ញាធរ​បាន​ដកហូត​ដីធ្លី​របស់​ពួកគេ​។​

​ដោយឡែក​លោក សុវណ្ណ រិទ្ធី និពន្ធ​នាយក TVFB ត្រូវបាន​ចាប់ខ្លួន​កាលពីដើម​ខែមេសា​កន្លង​ទៅ ដោយ​ចោទប្រកាន់​ពី​“​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍​” ក្រោយពី​អ្នកកាសែត​វ័យក្មេង​រូបនេះ បាន​ស្រង់​សម្ដី​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ជា​សាធារណៈ ក្នុងពេលដែល​រដ្ឋាភិបាល​ឆ្លើយតប​ចំពោះ​បញ្ហា​រីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វីដ​១៩​។ អាជ្ញា​បណ្ណ​ផ្សាយ​ព័ត៌មាន​របស់​អ្នក​ទាំងពីរ ត្រូវបាន​ក្រសួង​ព័ត៌មាន លុបចោល ភ្លាមៗដោយមិនទុកឱកាសឲ្យបកស្រាយឬកែតម្រូវ។​

ក្រសួង​ព័ត៌មាន​បានបញ្ជាក់​នៅក្នុង​លិខិត​របស់ខ្លួន​កាលពី​ថ្ងៃទី​១២​ឧសភា​ថា លោក សុខ ឧ​ត្ត​ម បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ពី​ការពិត ញុះញង់​ឱ្យ​កើតមាន​អំពើហិង្សា បង្ក​ការរើសអើង​ពូជសាសន៍ បង្ក​អសន្តិសុខ និង ចលាចល​សង្គម ដែល​រំលោភបំពាន​លើ​វិជ្ជាជីវៈ និង កិច្ចសន្យា ដែល​សាមីខ្លួន​បាន​តម្កល់​នៅ​ក្រសួង​ព័ត៌មាន​។​

​សូម​បញ្ជាក់ដែរថា នៅ​ដើមឆ្នាំ​២០២០​នេះ យ៉ាងតិចណាស់​មាន​អ្នកសារព័ត៌មាន​ជាង​១០​នាក់ ត្រូវបាន​កោះហៅ និង​សាកសួរ​ដោយ​សមត្ថកិច្ច ដោយសារ​ការរាយការណ៍​ព័ត៌មាន​របស់​ពួកគាត់​។ ការបន្ត​ចាប់ខ្លួន ឃុំខ្លួន និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវច្បាប់ ចំពោះ​អ្នកសារព័ត៌មាន ដែល​ហ៊ាន​ផ្សាយ​ព័ត៌មាន​រិះគន់ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ នេះ​បើតាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​៕a ky udom1 a ky udom2 a rithy tv3 a rithy tv2 

​