» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4996 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100763 នាក់

កូ​វិដ​១៩​មាននៅ​ថៃ​៤៣​ករណី​យ៍​កូរ៉េ​ជាង​៤​ពាន់​ស្រុក​ខ្មែរ​ហេង​អត់​ទាន់​មាន​ទេ​!

 

​ថៃ​៖ សារព័ត៌មាន CNN បាន​ឲ្យ​ដឹងថា មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​មួយទៀត​ត្រូវបាន​បញ្ជា​ក់ដោយ​ក្រសួងសុខាភិបាល​ថៃ ដែលនាំឱ្យ​ករណី​ឆ្លង​សរុប​ក្នុងប្រទេស​មាន​៤៣​ករណី​។​​អ្នកជំងឺ​ជា​ស្ត្រី​ជនជាតិ​ថៃ​អាយុ​២២​ឆ្នាំ​ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ភ្ញៀវទេសចរ​។ នាង​ក៏មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​អ្នកជំងឺ​ម្នាក់​ផងដែរ ដែលជា​អ្នកបើកបរ​ឡាន​ដឹក​ភ្ញៀវទេសចរ​។​រហូតមកដល់​ពេលនេះ ថៃ​មាន​ស្លាប់​មួយ​ករណី​។ a covid thai1 

​នៅ​ប្រទេស​កូរ៉េ​វិញ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃនេះ មាន​ករណី​ឆ្លង​មេរោគ COVID-19 ថ្មី​ចំនួន ៤៧៦​ករណី ដែល​រុញឱ្យ​ករណី​ឆ្លង​សរុប​ឡើងដល់ ៤,២១២​ករណី ខណៈ​តួលេខ​អ្នកស្លាប់​មាន​ចំនួន​២២​នាក់​។ ប្រភព​ដដែល​បានឱ្យដឹងថា អ្នកជំងឺ​ឆ្លង​ថ្មី​ចំនួន​៣៧៧​នាក់​មកពី​ភាគខាងត្បូង​ក្រុង​ដេ​ហ្គ៊ូ (Daegu) និង​៦៨​នាក់​ផ្សេងទៀត​មកពី​ភាគ​ខាងជើង​ខេត្ត​ខ្យឹ​ង​សាន (Gyeongsan) ហើយ​អ្នកជំងឺ​វ័យក្មេង​បំផុត​ក្នុងប្រទេស​គឺ​ទារក​ម្នាក់ ដែលមាន​អាយុ​ទើបតែ​បាន​៤៥​ថ្ងៃ​។​

​សម្រាប់​ស្រុក​ចិន​ដែលជា​ប្រទេស​កើត​ជម្ងឺ​រលាក​សួត​បណ្តាលមកពី​មេរោគ​កូ​វិដ​បើ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​២​មិនា​នេះ ចំនួន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា (COVID-19) សរុប​មាន​៨៩,០០២​នាក់ ខណៈ​មាន​អ្នកជំងឺ​សរុប​៤៤,៨៩៥​នាក់​បានជា​សះស្បើយ​ពី​មេរោគ និង​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។​ឯ​ចំនួន​អ្នកស្លាប់​សរុប​មាន​៣,០៤៤​នាក់​។​

​សំណាង​ស្រុក​ខ្មែរ​យើង​មិនបាន​រកឃើញ​ករណី​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ (Covid-19) ថ្មី​ទៀត​នៅឡើយ​ទេ ក្រៅ​តែ​ករណី​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​រកឃើញ​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ហើយ​បុរស​រូបនេះ​បានជា​សះស្បើយ និង​បាន​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ហើយ​ដែរ ក្រោយពី​ក្រសួង​បានអនុញ្ញាត​ឲ្យ​ចាក​ចេ​ញេ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​។​។​

​បន្ទាប់ពី​បានរៀបចំ​ធ្វើ​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​២ ខែមីនា​នេះ ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានធ្វើ​តេស្ត​សំណាក​បុគ្គល​ដែល​សង្ស័យ​សរុប​ចំនួន ១៣៥​នាក់ គិត​ត្រឹម​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ តែ​មិនមាន​រកឃើញ​អ្នកណាម្នាក់ នៅក្នុង​ប្រទេស​កម្ពុជា មាន​វីរុស​កូ​វីដ​១៩ ក្រសួងសុខាភិបាល​បានដាក់​ចេញ​វិធានការ​ឆ្លើយតប ការការពារ និង​ការត្រៀម​អន្តរាគមន៍​លើ​ការចម្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​១៤​ចំណុច​ផងដែរ​៕a covid thai a covid thai ko a covid thai china a covid thai2 

 

​