» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4993 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100760 នាក់

អនុប្រធាន​ផ្សារ​អូរឫស្សី ចូលមក​ខេត្តកំពង់ឆ្នាំង​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ជាមួយ​កម្មករ​ប្រមាណ​ជាង​៤០​នាក់​ទៀត​ក្នុងពេល​នៅ​ភ្នំពេញ​មាន​អ្នក​ឆ្លង​ជាង​៥០០​នាក់​

 

​កំពង់ឆ្នាំង​៖​អនុប្រធាន​ផ្សារ​អូរឫស្សី​ដែល​រកឃើញ​អ្នក​វិជ្ជមាន​ជម្ងឺ​កូ​វីត​ប្រមាណ​៥០​នាក់​ហើយ​បាន​ចេញពី​ភ្នំពេញ មានឈ្មោះ ឆាយ ធា​រ៉េ​ន អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ ។​a co russey2 

​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា អាជ្ញាធរខេត្ត បានទទួល​ដំណឹង​នេះ ហើយ ទើប​នៅ​រសៀល​ថ្ងៃទី​៩ អាជ្ញាធរខេត្ត និង​ក្រុមគ្រូពេទ្យ បានមក​យក​បុរស ខាងលើ បញ្ជូន​តាម​រថយន្ត របស់​មន្ទីរ​សុខាភិបាល ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅឯ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​​លោក​វេជ្ជបណ្ឌិត ងិន ចាន់​សារ៉េត បានបញ្ជាក់​អោយដឹង ថា ឈ្មោះ ឆាយ ធា​រ៉េ​ន ជា​អនុប្រធាន ផ្សារ​អូរឫស្សី ។ គាត់​ត្រូវបាន បាន​យក​សំណាក ធ្វើតេស្ត​លើក​ទី​១ ម្តង​ហើយ នៅ​ថ្ងៃទី​៦ ខែមរ​សា ឆ្នាំ​២០២១ វេលា​ម៉ោង ៣ នៅ​វិទ្យាល័យ​បាក់​ទូក គ្រូពេទ្យ​តម្រូវអោយ ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ លទ្ធផល​មិនទាន់​ទទួលបាន នៅឡើយ​ទេ​។​

​ដើម្បី​បញ្ចៀស​ករណី​ឆ្លង​ណាមួយ ក្នុង​សហគមន៍​នោះ អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ បានធ្វើការ​សម្រេចយក​រូបគាត់ ទៅគ្រប់​គ្រង នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្រុក​ទឹកផុស ដើម្បី​តាមដាន​ស្ថានភាព របស់គាត់​បន្តទៀត និង​ងាយស្រួល យក​សំណាក​បន្តទៀត​។​សូម​បញ្ជាក់ដែរថា​ក្រៅពី​លោក​អនុប្រធាន​ផ្សារ​អូរ​ឬ​ស្សីក​ម្មករ​ប្រមាណ​ជិត​៥០​នាក់​ទៀតផង​ដែរ​ដែល​ចេញពី​ភ្នំពេញ​ទៅ​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ឆ្នាំង​ក៏ត្រូវ​នាំយកទៅ​ថ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​ទីតាំង​ខាងលើ​ផងដែរ​។​

​ទាក់ទង​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ងិន ចាន់​សារ៉េត បានធ្វើការ​អំពាវនាវ ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​បងប្អូន សាច់ញាតិ នៅ​ខេត្តកំពង់ឆ្នាំង សូមកុំ​វិលត្រឡប់ ចូលមកក្នុង​ទឹកដី​ខេត្ត អោយសោះ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ និង​ចាប់បញ្ជូន យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ហើយ​នេះ​គឺជា​វិធានការ ការពារ​ទប់ស្កាត់ ករណី​រីក​រាលដាល ឆ្លង​នៅ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។​

​សួ​ម​បញ្ជាក់ថា​នៅ​ថ្ងៃទី​៩​មេសា​នេះ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា មាន​ករណី​វិជ្ជមាន​កូ​វីត​ថ្មី​រហូតដល់​ចំនួន​៥៧៦​នាក់ និង ជាសះស្បើយ​៧០​នាក់​។​
​ក្នុងនោះ ភ្នំពេញ​អ្នក​ឆ្លង​ចំនួន​៥៤៤​នាក់​, ខេត្ត​ព្រះសីហនុ​ចំនួន ១២​នាក់​, កណ្តាល ១​នាក់​, ស្វាយរៀង​ចំនួន ១៦​នាក់​, កំពង់ចាម​១​នាក់ និង​សៀមរាប​២​នាក់​។​​គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​ជំងឺ​កូ​វីដ​សរុប ៣.៦០៤​នាក់​, អ្នកជា​សះស្បើយ ១.៩៨៤​នាក់​, អ្នក​កំពុង​ព្យាបាល ១.៥៩១​នាក់ និង​ស្លាប់​២៤​នាក់​។a co russey a co russey1 a co russey3 a co russey4  


​