» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5161 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100928 នាក់

ស្ត្រី​វៀតណាម​ម្នាក់​ស្លាប់​ភ្លាម​បន្ទាប់ពី​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​

​ប្រទេស​វៀតណាម​៖​ស្ត្រី​ជនជាតិ​វៀតណាម​វ័យ​២៧​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅពេល​កំពុង​វះកាត់​ពង្រីក​ដើមទ្រូង​ដោយ​ចាក់​សារធាតុ​ហ្វ៊ីល​ឡឺ (filler) កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែមិថុនា​។ នៅ​ថ្ងៃកើតហេតុ​, នារី​រងគ្រោះ​បាន​ទៅ​សណ្ឋាគារ​១​កន្លែង​ស្ថិតនៅតាម​វិថី​ឡេ​ហុង​ហ្វុ​ង (Lê Hồng Phong) នៃ​ទីក្រុង​ហូជីមិញ​ដើម្បី​ចាក់​ហ្វ៊ីល​ឡឺ​ពង្រីក​ដើមទ្រូង​។a vn die2

ជនរងគ្រោះ​ឈ្មោះ​លិញ (Linh) ជា​ស្ត្រី​មានកូន​បីនាក់​រស់នៅ​ខេត្ត​កា​ម៉ៅ (Ca Mau) ហើយ​ទៅធ្វើ​ការ​នៅ​ទីក្រុង​ហូជីមិញ​។ នៅ​ថ្ងៃកើតហេតុ​, នាង​ណាត់ជួប​ជាមួយ​អ្នក​កែ​សម្ផស្ស​វ័យ​៣៨​ឆ្នាំ​នៅ​បន្ទប់​សណ្ឋាគារ​ដើម្បី​ចាក់​ហ្វ៊ីល​ឡឺ​ពង្រីក​ដើមទ្រូង​។ គ្រាន់តែ​ចាប់ផ្ដើម​ចាក់​ហ្វ៊ីល​ឡឺ​មិនទាន់បាន​ប៉ុន្មាន​នាទី​ផង​, នារី​រងគ្រោះ​ចាប់ផ្ដើម​បែកពពុះមាត់​, ស្បែក​ឡើង​ពណ៌​ស្វាយ​, ប្រកាច់​ចាប់​មិន​ឈ្នះ​, ស្រឺ​ត និង​គាំងបេះដូង​។ គេ​បាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​វ៉ាន់​ហា​ញ់ (Van Hanh) នៅវេលា​ម៉ោង​១០:៣០​ព្រឹក​។ ប៉ុន្តែ​គួរឱ្យ​ស្ដាយ​នៅវេលា​ម៉ោង​១២:៣៨​ថ្ងៃត្រង់​, គ្រូពេទ្យ​ប្រកាសថា​នាង​បាន​លាចាក​លោក​នេះហើយ​។​

​ហ្វ៊ីល​ឡឺ​ជា​សារធាតុ​ដែល​កំពុង​ពេញនិយម​ជាពិសេស​នៅក្នុង​ចំណោម​ពួក​តារាៗ​។ ក្រោយពេល​ចាក់​ទៅ​, វា​ជួយ​បង្កើន​ភាព​ទាក់ទាញ​នៅលើ​ផ្ទៃមុខ និង​ធ្វើឱ្យ​សាច់​រលើបរលោង​។ អ្នកខ្លះ​មុខ​ផត​សុខៗ ទៅ​ចាក់​ហ្វ៊ីល​ឡឺ ធ្វើឱ្យ​មុខ​ឡើង​ពេញ​ភ្លាម​១​រំពេច​។ ប្រធាន​ផ្នែក​វះកាត់​-​កែ​សម្ផស្ស នៃ​ក្រសួងសុខាភិបាល វេជ្ជបណ្ឌិត​តុង​ហៃ (Tong Hai) យល់ថា​ករណី​នារី​ឈ្មោះ​លិញ​ស្លាប់​នោះ​អាច​បណ្ដាលមកពី​ប្រតិកម្ម​១​ប្រភេទ​ឈ្មោះ​អាណា​ហ្វ៊ី​ឡាក់​ស៊ី​ស (anaphylaxis) ដែលជា​ករណី​ដ៏​កម្រ​។ ប៉ុន្តែ​បើ​វា​កើតឡើង​ចំពោះ​នរណាម្នាក់​គឺ​កម្រ​នឹង​រស់​ណាស់ ព្រោះ​វា​ធ្វើឱ្យ​ជនរងគ្រោះ​ស្ទះ​សរសៃឈាម​នៅ​សួត និង​ស្លាប់​ភ្លាមៗ​១​រំពេច​។​
​លោក​ដុក​ទ័​រ​តុង​ហៃ​ប្រាប់ថា​ការចាក់​ហ្វ៊ីល​ឡឺ​ពង្រីក​ដើមទ្រូង​អាចមាន​បញ្ហា​ជាច្រើន​។

នៅក្នុង​ករណី​ស្រាល​, វា​អាច​បណ្ដាលឱ្យ​ស្បែក​ប្រែ​ទៅជា​ពណ៌​ក្រហម​, ដោរ​នៅលើ​ស្បែក​, ឈឺ​ចុកចាប់​, មាន​បញ្ហា​អាលែកហ្ស៊ី​ចេញ​កន្ទួល​រមាស់​នៅ​បរិវេណ​ទ្រូង​។ បើ​សារធាតុ​ហ្វ៊ីល​ឡឺ​ជ្រាបចូល​ទៅក្នុង​សរសៃ​អាកទែរ​, វា​អាច​បណ្ដាលឱ្យ​ស្ទះ​សរសៃឈាម និង​ស្លាប់​ជាលិកា​ស្បែ​កនៅ​ម្ដុំ​ដើមទ្រូង​។ ឧទាហរណ៍ ក្រពេញ​សុដន់ និង​ចុង​សុដន់​។ យូរៗ​ទៅ​, វា​អាចធ្វើឱ្យ​សុដន់​ប្រែប្រួល​ទម្រង់​តូចធំ​មិន​ស្មើគ្នា​។ បើ​ហ្វ៊ីល​ឡឺ​ជ្រាបចូល​សរសៃ​វ៉ែន​, វា​អាច​ជ្រាបចូល​សួត ធ្វើឱ្យ​ស្ទះ​សរសៃឈាម​នៅក្នុង​សួត ស្ទះផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ និង​ស្លាប់​តែម្ដង​។​


​អ្នកជំនាញ​ព្រមាន​ចំពោះ​ការប្រើប្រាស់​សារធាតុ ដើម្បី​ពង្រីក​ផ្នែក​ណា​១​នៃ​សរីរៈ​រាងកាយ​។ ទី​១- ការចាក់​សារធាតុ​ហ្វ៊ីល​ឡឺ​ពង្រីក​ដើមទ្រូង ឬ​កំប៉េះគូទ​អាច​នឹងមាន​ហានិភ័យ​ខ្ពស់​។ ទី​២- ចំពោះ​សារធាតុ​ស៊ី​លី​ខន់ (silicon) ត្រូវ​ក្រសួងសុខាភិបាល​មិន​អនុញ្ញាតឱ្យ​ចាក់​ទៅក្នុង​សរីរៈ​រាងកាយ​ទេ​ព្រោះ​វា​មាន​ផលវិបាក​ច្រើនណាស់​ដូចជា​៖ ការឈឺចាប់​រយៈពេល​យូរ​, ការ​ក្លាយ​មុខរបួស​, ការបង្ក​ជា​សម្លាក​អស់​១​ជីវិត​។ នៅក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បណ្ដាល​ឱ្យដាច់​សរសៃឈាម​ខួរក្បាល និង​ស្លាប់​។​​ក្រសួង​អនុញ្ញាតឱ្យ​ចាក់​ហ្វ៊ីល​ឡឺ​នៅលើ​ទីតាំង​តូចៗ​ដូចជា​៖ ខ្ទង់ច្រមុះ​, ចង្កា​, ថ្ពាល់​, បបូរមាត់ និង​ត្រចៀក​។ គ្រូពេទ្យ​ណែនាំ​ឱ្យ​អតិថិជន​ដែល​ចង់​កែ​សម្ផស្ស​ត្រូវតែកំណត់​គោលដៅរ​ឱ្យបាន​ច្បាស់ ហើយ​ត្រូវ​ពិភាក្សា​ជាមួយ​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​ខាង​វិស័យ​កែ​សម្ផស្ស​។ សូមជម្រាបថា​ការពង្រីក​ដើមទ្រូង​មាន​២​របៀប​សំខាន់ៗ​។ ទី​១- ពង្រីក​ដោយ​វះកាត់​ដាក់​ស៊ី​លី​ខន់ និង​ទី​២- ពង្រីក​ដោយ​ចាក់​ហ្វ៊ីល​ឡឺ​។ ករណី​នារី​វៀតណាម​ខាងលើ​ពង្រីក​ដោយ​ចាក់​ហ្វ៊ីល​ឡឺ​។ កាលពី​ប៉ុន្មាន​ខែ​មុន​ក៏មាន​ករណី​ស្លាប់​នារី​តៃវ៉ាន់​ម្នាក់​ដែល​វះកាត់​ពង្រីក​ដើមទ្រូង​ដោយ​ដាក់​ស៊ី​លី​ខន់​។ គ្រូពេទ្យ​សង្ស័យថា​បណ្ដាលមកពី​ថ្នាំ​សណ្ដំ​៕​ប្រភព​៖ Vietnam Express a vn die a vn die1 a vn die3 a vn die4 

​