» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5153 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100920 នាក់

ថៃ ប្រឈមអស់សិទ្ធិធ្វើម្ចាស់ផ្ទះកីឡាក្នុងសាលអាស៊ី និងស៊ីហ្គេម!?

ប្រទេសថៃ៖នៅថ្ងៃព្រហ្បតិ៍ ទី១៥ ខែសីហា ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានរៀបចំកិច្ចប្រជុំដើម្បីកំណត់ជោគវាសនានៃការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាក្នុងសាល និងក្បាច់គុន (Asian Indoor and Martial Arts Games) តែគ្មានវត្តមានតំណាងម្ចាស់ផ្ទះថៃចូលរួមប្រជុំឡើយ។a thai game  

បញ្ហាប្រេះឆាបានកើតមានឡើងរវាង OCA និងម្ចាស់ផ្ទះ បន្ទាប់ពីប្រទេសថៃដែលមានតួនាទីរៀបចំបានសម្រេចមិនដាក់បញ្ចូលកីឡា១៤ប្រភេទ មុនពេល៣ខែដែលព្រឹត្តិការណ៍ប្រកួតនឹងឈានមកដល់។ ថៃបានពន្យារពេលព្រឹត្តិការណ៍កីឡាអាស៊ីមួយនេះដោយសារវិបត្តិកូវីដ-១៩ ហើយគ្រោងនឹងធ្វើវិញនៅចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក និងខេត្តឈុនបូរី។
លោកឆៃយ៉ាផាកសិរិវ៉ាត( Chaiyapak Siriwat )អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ថា ការសម្រេចចិត្តកាត់បន្ថយចំនួនកីឡារបស់ថៃបានធ្វើឲ្យជះឥទ្ធិពលអាក្រក់លើខ្លួនឯង។លោក ថា ៖«ប្រសិនបើថៃបាត់បង់សិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Indoor and Martial Arts Games នោះវាក៏ប៉ះពាល់ដល់សិទ្ធិធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៥ដែរ»។

ដើមឡើយ ព្រឹត្តិការណ៍ក្នុងសាលអាស៊ី បានកំណត់៣៨ប្រភេទកីឡា ស្មើនឹង៣៦៤វិញ្ញាសា។ កីឡាដែលថៃសម្រេចមិនដាក់បញ្ចូលគឺ វាយសី បែលស្បល បីយ៉ា កីឡាសម្តែងបែបលើកទឹកចិត្ត គុនដាវ ហុកគីក្នុងសាល កីឡា netball ដូចកីឡាបាល់បោះ កីឡាហែលទឹកក្នុងសាល អត្តពលិកកម្មក្នុងសាល ទូករ៉ីអ៊ីងក្នុងសាល បាញ់កាំភ្លើង បាល់បោះ លើកទម្ងន់ និងចំបាប់។លោកឆៃយ៉ាផាក( Chaiyapak) ថា ការសម្រេចចិត្តមិនដាក់កីឡាទាំងនេះដោយសារបញ្ហាខ្វះថវិកា។ ប្រទេសអាស៊ីជាច្រើនមិនពេញចិត្តចំពោះការសម្រេចបែបនេះ បន្ទាប់ពីពួកគេបានចំណាយថវិកាច្រើនក្នុងការត្រៀមខ្លួនចូលរួមប្រកួតលើកីឡាទាំងនេះ។លោកនិយាយថា ៖«ថៃបាត់បង់ទំនុកចិត្តច្រើនណាស់ពីការសម្រេចចិត្តនេះ ហើយវាក៏នឹងធ្វើឲ្យប៉ះពាល់ដល់ការរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំក្រោយផងដែរ»។

សូមបញ្ជាក់ថាម្ចាស់ផ្ទះថៃបានសម្រេចជាបឋមប្រហែលជា៤០ប្រភេទកីឡាម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ នៅទីក្រុងបាងកក ខេត្តឈុនប៊ូរី និងខេត្តសង់ក្លា។ថៃ បានសម្រេចអត់ដាក់កីឡាជាច្រើនប្រភេទដូចជា កីឡា វូស៊ូ ជឺជីតស៊ូ ការ៉ាតេ វ៉ូវីណាម និងលើកទម្ងន់ជាដើម។ ក្នុងនោះ កីឡាប៉េតង់ ក៏មិនឃើញក្នុងបញ្ជីបឋមដែរ ខណៈថៃក៏មានសក្តានុពលផ្នែកកីឡាប៉េតង់។

តាមការសម្រេចរបស់ម្ចាស់ផ្ទះនេះមានន័យថា កីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ដែលមានសក្តានុពលក្នុងការស្វែងរកមេដាយ មិនអាចចូលរួមបានទេសម្រាប់ស៊ីហ្គេមនៅប្រទេសថៃ។ចំពោះប្រភេទកីឡាស្នូកឃ័រ និងប៊ីឡាដ មាននៅក្នុងបញ្ជី ប៉ុន្តែមិនដឹងថាតើវិញ្ញាសាដែលកីឡាការិនីឆ្នើម ស្រួង ភាវី ប្រកួតមានឬក៏អត់?។ឡូវចាំអ៊ុតមើលតិចសិនក្រែងមានការការប្រែប្រួលវិញបើខាងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA)ព្រមានចឹងហើយ!៕ប្រភព៖ bangkokposta thai game a thai game1