» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 765 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120441 នាក់

អតីត​អភិបាល​ខណ្ឌដង្កោ​តែងតាំង​ជា​អភិបាលរង​ខេត្តក្រចេះ​បាន​មួយ​ដង្ហើម​ចង្រឹត​ដូរ​វិញ​

​ភ្នំពេញ​៖ បើ​គេ​មិនទាន់​ភ្លេច​ទេ​កាលពី​ថ្ងៃ​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ លោក​នុត​ពុធ​ដា​រ៉ា​ត្រូវបាន​ដកចេញ​ពី​អភិបាលខណ្ឌ​ដង្កោ​ដោយ​តម្លើង​ឲ្យ​ថ្វើ​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ​។​a nut put 

នៅ​ទីនោះ​មិនបាន​ប៉ុន្មាន​ផង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច លោក នុត ពុធ​ដា​រ៉ា​ចេញ ពី​អភិបាលរង​ខេត្តក្រចេះ មកជា​អភិបាលរង​ខេត្តកណ្តាល​វិញ ជំនួស​កន្លែង​លោក គង់ សោ​ភ័​ណ្ឌ ដែល​ត្រូវ​បានតែ​តាំង​ជា​អភិបាលខេត្ត​កណ្តាល​ជំនួស​លោក​ម៉ៅ​ភិ​រុណ​ដែល​នឹង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល​វិញ​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែកុម្ភ ឆ្នាំ​២០២០ លោក គង់ សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តកណ្តាល ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង ជា​អភិបាល​ខេត្តកណ្តាល​ជំនួស​លោក​ម៉ៅ​ភិ​រុណ​។ នៅ​ឆ្នាំ​១៩៩៩​លោក​គង់​សោ​ភ័​ណ្ឌ​ជា​អភិបាលរង​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​នៅ​ឆ្នាំ​២០០៩​លោក​ជា​អភិបាលស្រុក​ខ្សាច់កណ្តាល​។​នៅ​ឆ្នាំ​២០១៧​លោក​ជា​អភិបាលស្រុក​ល្វាឯម​,​នៅ​ដើមខែ​តុលា​ឆ្នាំ​២០១៧​លោក​ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តកណ្តាល​,​នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ត្រូវបានតែងតាំង​ជា​អភិបាល​ខេត្តកណ្តាល​។​។​

​អនុក្រឹត្យ ចុះ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០​វិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ផ្ទេរ​ភារកិច្ច​លោក នុត ពុធ​ដា​រ៉ា ឋ​នន្តរ​ស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​២ ពី​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ឲ្យ​មកកាន់​មុខតំណែង​ជា អភិបាលរង នៃ​គណៈ​អភិបាលរង​ខេត្តកណ្តាល​»​។​

​សូមបញ្ជាក់ថា​លោក នុត ពុធ​ដា​រ៉ា ចូល​បម្រើ​ការងារ​តាំងពី​ឆ្នាំ​១៩៩២ ជា​មន្ត្រី​នគរបាលជាតិ​។ បន្ទាប់​មកជា​មន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​
​។​បន្ត​ជាម​ន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​បាន​កាន់តំណែង​ជា​បន្តបន្ទាប់ ជា​អនុប្រធាន​ការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និង​ជា​អគ្គនាយករង​រដ្ឋបាល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

​នៅ​ឆ្នាំ​២០០៥ លោក​នុត​ពុធ​ដា​រ៉ា​បាន​ចោល​តួនាទី​ជា​អគ្គនាយករង​រដ្ឋបាល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដោយ​ផ្ទេរ​មក​បំរើ​ការងារ​ជា​អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ ​។​នៅ​ឆ្នាំ​២០១២ លោក​ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​ចំនួន​ពីរ​អណ​ត្តិ​ជា​អភិបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ក្រោយ​ចប់​អាណត្តិ​អភិបាលខណ្ឌ ហើយ​បច្ចុប្បន្ន​ត្រូវបាន​ផ្ទេរ​ភារកិច្ច ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ហើយ​បច្ចុប្បន្ន លោក​ក៏​ជា​ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ផងដែរ​។​a nut put1 a nut put2 

​