» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12170 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118452 នាក់

សួស​សង​វាចា​ដេកពេទ្យ​២​ឆ្នាំ​ពេលនេះ​ស្គាល់​មិត្រ​ពិត​ហើយ​

 

​ភ្នំពេញៈ គិត​មកទល់ពេលនេះ​រំលង​ជិត​ពីរ​ឆ្នាំ​ហើយ ដែល​តារាចម្រៀង​ប្រជ្រុយ​ធំ មានសំនៀង​ក្រអួន​ក្រអៅ​លោក សួស សង​វាចា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មាន​ជំងឺលើសឈាម សង្គ្រោះបន្ទាន់​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម កាលពី​ចុងឆ្នាំ ២០១៥ នោះ​នៅ​ពុំទាន់​អាច​វិល​បម្រើ​សិល្បៈ​ជា​អាជីព​ឆ្នាំងបាយ​ចាស់​បាន​នៅឡើយ​។​a veaja 

​នាពេល​ថ្មីៗ​នេះ ស្រាប់តែ​គេ​បានឃើញ​មាន​សារ​របស់​តារាចម្រៀង​ស្រី​ម៉ៅ​ដាច់​វិស័យ​ទេសចរណ៍​កញ្ញា សុន ស្រី​ពេជ្រ អម​នឹង​រូបលោក សួស សង​វាចា ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនាង​ថា​៖ «​អាណិត​ណាស់​បង​អើយ​!​សូម​បងប្អូន​សប្បុរស​ជន​បន្ត​ជួយ​គាត់​ផង​!​កូនៗ​សុទ្ធតែ​នៅ​តូចៗ មិនទាន់​អាចជួយ​ការងារ​អ្វី​បាន​!» ជា​អ្នក​រួម​អាជីព​សម្តែង​ការអាណិតអាសូរ​។​

តាម​អាកា​រៈប​ច្ច្ប​ន្នរ​បស់​តារាចម្រៀង​វ័យ ៥២ ឆ្នាំ សួស សង​វាចា​បាន​ឲ្យ​កាសែត​ដឹងថា​៖ «​ស្ថានភាព​សុខភាព​ខ្ញុំ​ពេលនេះ គ្រាន់បើ​បន្តិច​ហើយ តែ​ដៃ​ខាងឆ្វេង​ខ្ញុំ​ពិបាកធ្វើ​ចលនា​ដូច​ប្រក្រតី ដែល​ខាង​ពេទ្យ​តម្រូវ​ឲ្យ​ទៅធ្វើ​ចលនា​តាម​ក្បួន​នៃ​វេជ្ជសាស្ត្រ​រាល់ថ្ងៃ​ទើប​ប្រសើរ​បាន​។ ខ្ញុំ​ក៏បាន​ធ្វើ​មួយរយៈ​ហើយ​ដែរ​នៅឯ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ថ្លៃ​ធ្វើ​ចលនា ១ ម៉ោង ១៥ ដុល្លារ​»​តែ​លោក​បាន​ផ្អាក​សិន​ដោយសារ​អត់លុយ​។​

​លោក សួស សង​វាចា ក៏​ត្អូញ​ដែរ​ថា​៖ «​តម្លៃ​ធ្វើ​ចលនា​នោះ​ថ្លៃ​ដែរ ហើយ​តម្រូវ​ឲ្យ​ធ្វើ​រាល់ថ្ងៃ​ទៀត​។ ស្ថានភាព​សព្វថ្ងៃ​ខ្ញុំ​មានកូន ៣ នាក់ ក្នុងបន្ទុក សុទ្ធតែ​ពេញ​រៀន ឯ​ប្រពន្ធ​គ្នា​មានតែ​របរ​កំប៉ិកកំប៉ុក​លក់​ចាប់ហួយ មិនអាច​ផ្គត់ផ្គង់​នឹង​ការចំណាយ​ប្រចាំថ្ងៃ​បានឡើយ​។ ដូច្នេះ​មានតែ​ខ្ញុំ ត្រូវ​សម្រាក​រឿង​ធ្វើ​ចលនា​នៅឯ​ពេទ្យ​នោះ​សិន​»​។​

​តារា​និយម​ច្រៀង​បទ​មនោសញ្ចេតនា តាម​បណ្តា​ផលិតកម្ម​ជាច្រើន ទាំង​ក្នុង និង​ក្រៅប្រទេស មានដូចជា​ផលិតកម្ម ហង្ស​មាស រៃ​មាស តោ​មាស និង​បុប្ផា​ជាដើម ជាពិសេស​បទ​ចម្រៀងរ​បស់​កាកបាទក្រហមកម្ពុជា និង​បទ​ចម្រៀង​ក្រសួងទេសចរណ៍​ផង​នោះ ក៏​ស្នើសុំ​ដល់​បណ្តា​សប្បុរសជន​ឲ្យ​ជួយ​សម្រួល​ស្ថានភាព​លោក​តាម​ការគួរ​ផងដែរ​ថា​៖ «​សំណូមពរ​ទៅដល់​បងប្អូន​មហាជន​ធ្លាប់​គាំទ្រ សុំ​មេត្តាជួយ​សម្រួល​នូវ​ស្ថានភាព​ជួប​ទុក្ខលំបាក​មួយ​នេះ​ផង​!»​។​a veaja1 a veaja2 


​