» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1133 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120809 នាក់

ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​អាចមាន​អាយុ​នៅ​អាណត្តិ​ក្រោយ​ទៀត​!


​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​សុក្រ ង​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហើប​ថា​នៅក្រោយ​ឆ្នាំ​២០២៣ អាច​នឹង​ស្នើសុំ​ក្បាលម៉ាស៊ីន​គណបក្ស​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់ យោបល់ ដើម្បី​បន្ត​សុពលភាព​របស់​ស្ថាប័ន​មួយ​នេះដែ​លអាច​ជាការ​គន់គូ​ទុក​ថាស​ម្តេច​តេ​ជោ​នឹង​ឈ្នះ​ឈ​ឆ្នោត​បន្តធ្វើ​នាយករដ្ឋមន្ត្រី​ហើយ​ពួក​គណបក្ស​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់ យោបល់ នឹង​បន្ត​គ្មាន​កៅអី​ក្នុង​សភា​ដដែល​។ a consult party2 

​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​សម្តេច​តេ​ជោ​បាន​វាយតម្លៃថា បើទោះបី​មិនមាន​ពហុបក្ស​នៅក្នុង​សភា តែ​សមាសភាព​ឧ​ត្ត​ម ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​បម្រើ​សង្គម​។ ការធ្វើ​នយោបាយ​បម្រើ​ដល់​សង្គម​មិន​ចាំ​ដល់​តែ​ជេរប្រទេច​គ្នា​នោះទេ និង​មិន​ប្រកាន់​លើ​បក្ស​តូច បក្ស​ធំ​នោះទេ ។

សម្តេច​តេច​ជោ​បាន​មាន​ប្រា​សាសន៍​ថា សុខចិត្ត​ទទួល​មតិយោបល់​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ជាជាង​ទទួលបញ្ជា​ពី​ក្រុម​បរទេស​ដែល​ដាក់​មកអោយ​យើង​ធ្វើ​នេះ​ធ្វើ​នោះ​។ «​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការប្រមូល​ធាតុ​ចូល តាមរយៈ​របាយការណ៍​ជាក់ស្តែង របស់​ប្រតិភូ​គណបក្ស​ចម្រុះ​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ប្រជា​ជាង​ទទួល​ការបញ្ជា​ពីរ​បទេស ដែល​តម្រូវ ឬ​ដាក់​គំនាប់​ឱ្យ​កម្ពុជា ធ្វើបែបនេះ ឬ​បែប​នោះ ដែល​មិន​ឆ្លុះ​បញ្ចាំ និង​លក្ខខណ្ឌ​ពិសេស និង​កម្រិត​រីកចម្រើន​ជាក់ស្តែង​របស់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា នេះ​ជាការ​សម្រេចចិត្ត​យ៉ាង​មុះ​មុត​របស់ខ្ញុំ ដោយ​ឈរលើ​ប្រជាធិបតេយ្យ​បែប​កម្ពុជា ផ្អែកលើ​ឯករាជ្យ អធិបតេយ្យ​ជាតិ ក្នុង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល​របស់​ជាតិ [...] នេះ​ជា​ចំណុច​ដែល​ខ្ញុំ​បានបញ្ជាក់ ខ្ញុំ​សុខចិត្ត​ទទួលយក​នូវ​យោបល់ នៃ​គណបក្សនយោបាយ ដែលមាន​យោបល់​ខុសគ្នា មាន​ចំណុច​ខុសគ្នា​ប្រសើរ​ជាជាង ទទួល​បទបញ្ជា​ពី​បរទេស ឱ្យ​យើង​ធ្វើ​នេះ ឬ​ធ្វើ​នោះ​»​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​ការស្នើសុំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពេល​បោះឆ្នោតជាតិ​អាណត្តិ​ទី​៦​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​មាន​សមាសភាព​មកពី​គណបក្ស​យោ​បាយ​ចំនួន​១៦ ក្នុងចំណោម គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ជា​យន្តការ​ពិគ្រោះ និង​ផ្តល់យោបល់​របស់​គណបក្ស នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្របខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាពលរដ្ឋ និង ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា ឧ​ត្ត​ម​ក្រុម ប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក៏បាន​ធ្វើ​ការងារ​មួយចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ស្ថាប័ន​នានា តាមរយៈ​ការហៅ​មក​សាកសួរ​លើ​បញ្ហា​មិន ប្រក្រតី​មួយចំនួន ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ទាំងនោះ​ផងដែរ​។ ក្រៅពីនេះ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក៏បាន​ចុះ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ រួមមាន​បញ្ហា​ជម្លោះដីធ្លី នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពេញចិត្ត​ក្នុងការ​ទទួលយក​មតិ​យោបល់​ពី​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដើម្បី​ចូលរួម​ស្វែងរក​ដំណោះស្រាយ ហើយ​សម្តេច​តេ​ជោ​សង្ឃឹមថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ នឹង​បន្តការងារ​នេះ​អោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕a consult party a consult party1 

​