» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1325 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121001 នាក់

រដ្ឋបាលឃុំកណ្តែក ចេញមកសុំទោសចំពោះ ប្រជាពលរដ្ឋ ករណីយ៍បើកទ្វារសាលាឃុំធ្វើការមានការយឺតយ៉ាវ

 

ខេត្តសៀមរាប៖ កាលពី ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ រដ្ឋបាលឃុំកណ្តែក បានចេញលិខិតបំភ្លឺមួយដោយដោយទទួលស្គាល់កំហុសឆ្កងនៃការងារដ្ឋាបាលឃុំ។តាមសេចក្តីបំភ្លឺសុំទោសបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកចំនួន២បានចុះ ផ្សាយ និងបង្ហោះវីឌីអូចំនួន០:១៧នាទី អំពីពេលវេលានៃការចូលបម្រើការងាររបស់រដ្ឋបាលឃុំ ដូចមានឈ្មោះខាង ក្រោម៖a kondaek2 

១. គណនីហ្វេសប៊ុករបស់ Lat Kimlean បានបង្ហោះថា «ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ និងជា ជំទប់ទី២ដែរ តែគេមិនអោយសោរចូលសាលាឃុំ។ ម៉ោង១៤:១៧នាទី រសៀលទៅហើយ មិនឃើញ បើកសោរសាលាឃុំ គិតទៅខ្ញុំអន់ជាងជំនួយការទៅទៀត ជំនួយការកិច្ចសន្យា១ឆ្នាំម្តង គេចម្លងកូន សោរសាលាឃុំអោយកាន់ ឯខ្ញុំជាប់ឆ្នោតមានអាណត្តិ៥ឆ្នាំ គ្មានសិទ្ធសូម្បីតែមានសោរចូលសាលាឃុំ ដើម្បីបំពេញការងារ» និងមានបង្ហោះវីឌីអូចំនួន០:១៧នាទី។

២. គណនីហ្វេសប៊ុកផេករបស់ NS News បានចុះផ្សាយថា «សារមហាជន ម៉ោង២:១៧នាទីរសៀល ទ្វារនៅមិនទាន់បើក តើមន្ត្រីចូលបម្រើការងារតាមណា?ពលរដ្ឋទៅរកមន្ត្រីតាមណា?តើមិនមានអ្នក ប្រចាំការទេ?តើសាលាឃុំបិទទ្វារចាក់សោរក្រៅពេលម៉ោងសម្រាកថ្ងៃត្រង់ទូទៅមែនទេ»

រដ្ឋបាលឃុំកណ្តែក បានសសេរថា៖សូមទទួលយកនៅចំណុចខ្វះខាតដើម្បីធ្វើការកែលម្អនិងសូមធ្វើការអភ័យទោសចំពោះ ប្រជាពលរដ្ឋក្នុងឃុំ និងសាធារណជនទាំងអស់ ចំពោះការបើកទ្វារសាលាឃុំមានការយឺតយ៉ាវចំនួន១០នាទី (បាន បើកសាលាឃុំម៉ោង២:១០នាទី) នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ រដ្ឋបាលឃុំនឹងខិតខំបន្តបំពេញតួនាទី ភារកិច្ច ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាមម៉ោងកំណត់ឱ្យកាន់តែប្រសើរឡើងថែមទៀត។ បញ្ជាក់៖ម៉ោង ធ្វើការងាររបស់រដ្ឋបាលឃុំកណ្តែក ព្រឹកចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១១:៣០នាទីព្រឹក និងរសៀលម៉ោង ២:០០នាទីរសៀល រហូតដល់ម៉ោង ៥:៣០នាទីល្ងាច (ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ)។

សូមបញ្ជាក់ថាក្រុមប្រឹក្សាឃុំសង្កាត់គឺត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាពណលរដ្ឋផ្ទាល់តាមរយៈគណបក្សនយោបាយ។ការចេញលិខិតទទលកំហុសនេះជាគំរូមួយសម្រាប់ការងារឃុំសង្កាត់ក្នុងការផ្តល់សវាសាធារណៈជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត!។a kondaek a kondaek1