» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 200 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095115 នាក់

ឈ្មួញ​លៀស​ពី​រូប​កំពុង​ធ្វើ​ព្យុះភ្លៀង​នៅ​ឆ្នុកទ្រូ​មាន​មន្ត្រីជលផល​ជួយ​សម្រួល​?

 

​ខេត្តកំពង់ឆ្នាំង​៖​ក្ដៅៗ​ប្រភពព័ត៌មាន​ពី​ឃុំ​ឆ្នុកទ្រូ​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា នៅ​ព្រលប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​​បទល្មើស​ដឹកជញ្ជូន​លៀស​តាម​រថយន្ត​យី​ឌុប​ផ្លូវ ៥ កំពុងតែ​ធ្វើ​សកម្មភាព យ៉ាង​គគ្រឹក​គ​គ្រែង​និង​អនាធិបតេយ្យ​បំផុត​គ្មាន​សមត្ថ​កិ​ច្ជ​ជំនាញ​ណា ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចេញមុខ​បង្ក្រាប​ហើយ​។​a chnag leas 

​រថយន្ត​ដែល​ដឹក​លៀស​ខាងលើនេះ​គឺ​ឃើញ​ធ្វើ​សកម្មភាព​ដឹក​ជា​រៀងរាល់ថ្ងៃ ដែល​គេ​ស្គាល់​ថា​មាន​ថៅកែ​ឈ្មោះ​ចែ​អ៊ី ចែ អ៊ី​ម ហ្នឹង​ចែ​លាប​ដែល​អ្នក​ទាំង​បីនាក់​នេះ​ត្រូវជា​ម្ដាយកូន​នឹង​គ្នា​ហើយ​ធ្លាប់​រកស៊ី​អាជីវកម្ម​ដឹក​លាស​នេះ​ដុះ​ស្លែ​យូរ​ឆ្នាំ​មកហើយ​នៅ​តំបន់​ផ្សារ​ជើង​កំពង់​ឆ្នុកទ្រូ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​​ប្រភព​អ្នករកស៊ី​ដឹកជញ្ជូន​ផល​អនុផល​នេសាទ​លៀស បានអោយដឹងថា ឈ្មោះ ចែ អ៊ី​ម​គាត់ មាន​មន្ត្រីជលផល​ម្នាក់​នៅ​ខេត្តកំពង់ធំ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ជួយ​សម្រួល ។​

​ករណី​យ៍​ជួញ​លៀស​នេះ​រាងរាល់​យប់​មាន​ឡាន​ប្រភេទ​ភ្លៅ​៥​ចូលមក​ដឹក​លៀស​យ៉ាង​គគ្រឹក​គ​គ្រែង ជា​ប្រភេទ​លៀស​ស្ងោ ឬក៏​លៀស​ចំណី​សត្វ​ទា ដែលជា​ប្រភេទ​លៀស​តូចៗ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម រំលោភច្បាប់​ស្ដីពី​ជលផល​ដែល​បាន​ហាមឃាត់ ជាពិសេស​គឺ​ប្រភេទ​ប្រភេទ​លៀង​នេះឯង​។​មន្ត្រី​ជំនាញ​និយាយថា​៖​លៀស​ជា​ចំណី​មច្ឆា​ជាតិ លៀស​គឺជា​ប្រភព​បង្កើត​ឲ្យ​មាន​វា​រី​ជាតិ​ពពួក​ប្លុង​តុង និង​បង្កើតឱ្យមាន​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ដូចជា​ស្លែ និង​វា​រី​ជាតិ​ផ្សេងៗ​ដែលជា​ចំណីអាហារ​របស់​មច្ឆា​ជាតិ​។​

​សារ​នេះ​គ្រាន់តែ​ជា​សេចក្ដីរាយការណ៍​មួយ​សម្រាប់​ផ្ញើជូន​ថ្នាក់ដឹកនាំ ពិសេស​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដែល​ទើបនឹង​ឡើង​តំណែង​ថ្មី​គឺ លោក​​ឌិ​ត ទីណា មេត្តាជួយ​ដុសក្អែល​កូនចៅ​ថ្នាក់ក្រោម​ដែល​ពូកែ​ខាង​យក​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​មក​ទ្រាប់​គូទ​អង្គុយ ក្នុងន័យ​កន្ទេល​ធំ​បន្លំ​ដេក អង្គុយចាំតែ​យកលុយ​តុង មិនដែល​បង្ក្រាប​ម្តងណា​ឡើយ​ដោយសារតែ​ទទួលបាន​លាភសក្ការៈ​ផង​ទាន​!​។​a chnang leas1 a chnok2 

​