» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 168 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095083 នាក់

លោក ស្រ៊ុន ណាត​និង​លោក នូ និ​ច នាយប៉ុស្តិ៍​នគរបាល​ច្រក​ដូនរ័ត្ន​សប្បាយ​និង​ប្រើ​តួនាទី​រកលុយ​ខុសច្បាប់​


​ខេត្ត​ត្បូងឃ្មុំ​៖​ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន លោក ស្រ៊ុន ណាត​និង​លោក នូ និ​ច នាយប៉ុស្តិ៍​នគរបាល​ច្រក​ដូនរ័ត្ន​មាន​សេចក្តីរាយការណ៍​ថា​ប្រើ​អំណាច​គៀប​យកលុយ​ពី​ក្រុម​ឈ្នួ​ញ​តាម​អំពើ​ចិត្ត !a gate don roit 

​ប្រភពពី​មន្ត្រី​មូលដ្ឋាន​ជិត​ស្នាក់ការ​ច្រក​ដូនរ័ត្ន បាន​ឲ្យ​ដឹងថា ការដែល​លោក ស្រ៊ុន ណាត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ​។ លោក ស្រ៊ុន ណាត បើក​បា​រ៉ា​ស់ ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ជ័រកៅស៊ូ​ស្អុយ​និង​ទំនិញ​ផ្សេងៗ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ហើយ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញ​ច្រើន​ប្រភេទ​តាម​ច្រក​ដូនរ័ត្ន យ៉ាង​ពេញបន្ទុក​ផងដែ​ត​។ អំពើ​រកលុយ​របស់លោក ស្រ៊ុន ណាត ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គឺ​ដោយសារ​មានការ​រួម​ដៃ​ពី​សំណាក់​លោក នូ និ​ច នាយប៉ុស្តិ៍​នគរបាល​ច្រក​ដូនរ័ត្ន ផងដែរ​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​នាំចេញ​ជ័រកៅស៊ូ​ស្អុយ អុស ធ្យូង ទៅ​ស្រុក​យួន​តាម​ច្រក​ដូនរ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ស្រ៊ុន ណាត ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន ។ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិនទាន់​ឃើញ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ស្រ៊ុន ណាត ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន នៅឡើយ​ទេ​ដែល​ធ្វើ​ឲ្យ​លោក ស្រ៊ុន ណាត ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។​a gate don roit1 a gate don roit2 

​