» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1238 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082764 នាក់

រាជរដ្ឋាភិបាល​សង្ឃឹម​ថា​សហភាព​អឺរ៉ុប​នឹងមិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA) ពី​កម្ពុជា​ទេ​

 


​ភ្នំពេញ​៖ ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១២ ខែធ្នូ ក្រសួងការបរទេស​ក​ម្ពុ​ជា បានប្រកាសថា រដ្ឋាភិបាល​បានដាក់​របាយការណ៍ «​គ្រប់​ជ្រុងជ្រោយ​» ទៅតាម​ការទាមទារ​រ​បស់​សហភាព​អឺរ៉ុប​រួចរាល់​ហើយ​។​a eu khona 

​ក្រសួងការបរទេស បញ្ជាក់ថា របាយការណ៍​នោះ ឆ្លើយតប​នឹង​ក្ដីបារម្ភ​របស់​អឺរ៉ុប​អំពី​សិទ្ធិ​នយោបាយ សិទ្ធិ​ដីធ្លី សេរីភាព​បញ្ចេញមតិ និង​សេរីភាព​បង្កើត​សមាគម​។​«​រាជរដ្ឋាភិបាល​សង្ឃឹម​ថា គណៈកម្មការ​អឺរ៉ុប នឹងធ្វើ​ការពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់​»​។​​សេចក្តីថ្លែងការណ៍​បាន​ព្រមាន​ថា ការ​កាត់ផ្តាច់ EBA អាច​នឹង​ប៉ះពាល់​សង្គម​ដល់​កម្មការិនី​ប្រមាណ​ជិត ១​លាន​នាក់ និង​ផលប៉ះពាល់​ដោយ​ប្រយោល​ដល់​ក្រុមគ្រួសារ​សាច់ញាតិ ដែល​រស់នៅ​ពឹង​ផ្អែកលើ​ប្រាក់​ឈ្នួល​របស់​ពួកគេ រួមទាំង​ការគោរព​នូវ​គោលការណ៍​អធិបតេយ្យភាព និង​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​

​សូម​បញ្ចា​ក់ថា​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​ត្រូវបាន​ដាក់ជូន​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា​កន្លងមក សហភាព​អឺរ៉ុប​បង្ហាញ​ការព្រួយបារម្ភ​ទៅលើ​បញ្ហា​សិទ្ធិ​ដីធ្លី និង​លំនៅដ្ឋាន សិទ្ធិ​សហជីព និង​ការងារ សិទ្ធិ​បង្កើត​សមាគម និង​ជួបជុំ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​សិទ្ធិសេរីភាព​សារព័ត៌មាន និង​បញ្ចេញមតិ​។​

​របាយការណ៍​នោះ សហភាព​អឺរ៉ុប​រកឃើញថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ត្រូវបាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ពាក់ព័ន្ធ​ទៅនឹង​ការ​យារ​យី​ទៅលើ​អ្នកនយោបាយ​ប្រឆាំង ការឃុំខ្លួន​អតីត​មេដឹកនាំ​បក្សប្រឆាំង​លោក កឹម សុខា និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​។​
​ករណីនេះ សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ងាក​ទៅរក​គន្លង​ប្រជាធិបតេយ្យ ដោះលែង​លោក កឹម សុខា និង​ផ្តល់​កាយសម្បទា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​ជាដើម​។​

​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ជា​ថ្ងៃ​ចុងក្រោយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់​គណៈកម្មការ​អឺរ៉ុប​អំពី​ការរកឃើញ និង​សន្និដ្ឋាន​ពាក់ព័ន្ធ​នឹង​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន ដែល​បាន​ផ្តល់ឱ្យ​កម្ពុជា ក្រោម​កម្មវិធី EBA​។​

​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ក្ដី​សង្ឃឹមថា សហភាព​អឺរ៉ុប​នឹងមិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA) ពី​កម្ពុជា​ទេ បន្ទាប់ពី​របាយការណ៍​មួយ​ដែល​កម្ពុជា​ហៅថា​«​គ្រប់​ជ្រុងជ្រោយ​»​នោះ ត្រូវ​បានដាក់​ឆ្លើយតប​ទៅ​អឺរ៉ុប​រួចរាល់​ហើយ​នោះ​។​


​