» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2264 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083790 នាក់

គយ និង​រដ្ឋាករ​ច្រក​ប៉ោយប៉ែត រឹតបណ្តឹង​ការត្រួតពិនិត្យ​សម្ភារ​នាំចូល​កម្មរ​រទេះ​តវ៉ា​បាន​មួយ​ដង្ហើម​ចង្រឹត​

 


​បន្ទាយមានជ័យ​៖ កម្មករ​អូស​រទេះ​ប្រមាណ​ជា​៥០ ទៅ ៦០​នាក់ ឈរ​ធ្វើ​ការតវ៉ា​ជាមួយ​មន្ត្រី​គយ និង​រដ្ឋាករ និង​នគរបាល​អន្តោប្រវេសន៍​នៅពេល​រឹតបណ្តឹង​ការត្រួតពិនិត្យ​សម្ភារៈ​នាំចូល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៤​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។a cart custom1 

​កម្មករ​អូស​រទេះ​បាន​ប្រាប់ថា​៖ មូល​ហេតុដែល​ពួកគាត់​ធ្វើការ​តវ៉ា​នៅមុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ព្រោះតែ​មន្ត្រី​គយ និង​រដ្ឋាករ ត្រូវ​ឃាត់​ទំនិញ​តាម​រទេះ បន្តិចបន្តួច​គ្រាន់​បាន​ចិញ្ចឹមជីវិត ។​ពួកគាត់​ដែល​ស៊ីឈ្នួល​ដឹក​ឲ្យ​ឈ្មួញ​ពី​ទឹកដី​ថៃ​ផ្សារ​រោង​ក្លឿ​រ​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ដឹក​សម្ភារៈ​ភ្ញៀវ​ទេសចរណ៍​ត្រូវបាន​ឃាត់​ត្រួតពិនិត្យ​រក​ទំនិញ​ធ្វើ​លំបាក​ក្នុង​រក​ទទួលទាន​សុំ​ឲ្យ​អភិបាលក្រុង​/​ខេត្ត​មេត្តាជួយ​អន្តរាគមន៍​ឲ្យ​ដឹក​អីវ៉ាន់​ចេញ​.​ចូល​បាន​ដូច​មុន​។

​មន្ត្រី​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ប្រាប់ថា​៖ មូលហេតុ​ការ​រឹតបណ្តឹង​ការត្រួតពិនិត្យ​រទេះដឹក​ទំនិញ​គឺ​ដើម្បី​ទប់ស្កាត់​ការ​លួច​បង្កប់​ទំនិញ​ជាប់ពន្ធ​ខុសច្បាប់ និង​ខូចគុណភាព​ដែល​លួច​នាំចូល​ពី​ប្រទេសជិតខាង និង ពង្រឹង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​នៅពេលដែល​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​ត្រូវបាន​កម្មករ​អូស​រទេះ​ឡាំប៉ា​តវ៉ា​។ ម្យ៉ាងវិញទៀត​ពួកគាត់​ដឹក​ក្នុង​មួយថ្ងៃៗ​រាប់សិប​ជើង បើ​គិត​ទំនិញ​មិនតិច​នោះទេ បាត់បង់​ចំណូល​រដ្ឋ​ច្រើនណាស់ ហើយ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ប៉ោយប៉ែត​នេះ ក្រាន់តែ​ទុក​សំរាប់​ភ្ញៀវ​ឆ្លងកាត់​តែប៉ុណ្ណោះ ចំពោះ​ទំនិញ​មាន​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​សំរាប់​ដឹកជញ្ជូន​។

លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ប្រាប់ថា​៖ រាល់​ទំនិញ​គ្រប់​ប្រភេទ​គឺ​តម្រូវ​ឲ្យ​ដឹក​ចេញ​.​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​តែ​ប្រជាពលរដ្ឋ​កម្មករ​អូរ​រទេះ​បាន​លួចលាក់​ដឹក​តាម​រទេះ​រូបភាព​ដូច​សត្វ​កណ្តៀរ​ជញ្ជូន​ស្បៀង​ធ្វើអោយ​បាត់បង់​ចំណូល​រដ្ឋ ទើប​មន្ត្រី​គយ និង​រដ្ឋាករ​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​រឹតបណ្តឹង​ការត្រួតពិនិត្យ​រទេះដឹក​ទំនិញ​ភ្ញៀវ​និង​រថយន្ត​ដែល​ចេញ​.​ចូល​ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ​ពង្រឹង​ចំណូល​ពន្ធ​រដ្ឋ​។​ទោះបីយ៉ាងណា​ប្រហែល​១​ម៉ោង​ក្រោយមក​ដោយមាន​ការសម្របសម្រួល​ពី​លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ស្នើសុំ​ដល់​មន្ត្រី​គយ សុំ​លើកលែង​ពន្ធ​មួយ​ជើង សំរាប់​ទំនិញ​ជាប់ពន្ធ​ថ្ងៃនេះ ទើប​ក្រុម​តវ៉ា​ព្រម​បើកផ្លូវ​ដឹកជញ្ជូន​ចេញពី​ច្រកទ្វារ សមត្ថកិច្ច​ជំនាញ​សម្រួល​ចរាចរណ៍​រៀបចំ​សណ្តាប់ធ្នាប់​ជាធម្មតា​ឡើងវិញ​៕a cart custom 

​

​