» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34022 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076188 នាក់

ជប៉ុន នឹង​ជួយ​៩,៧​លាន​ដុល្លារ គាំទ្រ​ដល់ ការអង្កេត​វាស់វែង​និង​ចុះបញ្ជី​ដីធ្លី ក្នុងពេល​សម្តេច​ធិបតី​សន្យាថា​កម្ពុជា​មិន​ផ្លាសប្តូ​នយោបាយ​ជាមួយ​ជប៉ុន​ឡើយ​

ភ្នំពេញ​៖​ក្នុងជំនួប​ជាម​យ​យ​លោក KOMURA Masahiko អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ជា​អតីត​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី នា​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព …
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ក្តីសង្ឃឹម​ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន នឹងធ្វើ​ឱ្យមាន​ការកើនឡើង​លើ​គ្រប់​វិស័យ ជាពិសេស នៅក្នុង​វិស័យ​ទេសចរណ៍​, វិនិយោគ និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន​ប្រទេស​ទាំងពីរ​។​សម្តេច​ធិបតី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែង​បាន​ចូលរួមចំណែក​ជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា ជាប់​រហូតមក​នៅក្នុង​គ្រប់​កាលៈទេសៈ រាប់​តាំងពី​សម័យកាល​ក្រោយ​បញ្ចប់សង្គ្រាម រហូត​មានការ​អភិវឌ្ឍ​រីកចម្រើន ដូច​សព្វថ្ងៃនេះ​។​a japon aida 

​ចំពោះ​អនាគត​ទៅមុខ​, សម្តេច​ធិបតី បានបញ្ជាក់​អំពី​ភាពមិន​ប្រែប្រួល​នៃ​គោលនយោបាយ ការបរទេស​របស់​ក​ម្ពុ​ជា ជាពិសេស​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ដោយ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ នឹងមាន​ការកើនឡើង​លើ​គ្រប់​វិស័យ ជាពិសេស នៅក្នុង​វិស័យ​ទេសចរណ៍​, វិនិយោគ និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន​៕​សម្រាប់​លោក KOMURA Masahiko បាន​សម្តែង​នូវ​កោតសរសើរ​ប្រកបដោយ​ក្តីរំភើប​រីករាយ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន យ៉ាង​ឆាប់រហ័ស និង​ខ្លាំងក្លា​របស់​កម្ពុជា ដោយសារ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាពឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាពេល​កន្លងមក​។​

​ដោ​យុ​ឡែក​សម្រាប់​ជំនួយ​ដល់​កម្ពុជា​ប្រកាស​របស់​ក្រសួងការបរទេស បានឱ្យដឹងថា​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទឹកប្រាក់​ចំនួន ១.៣៣៨ លាន​យ៉េន (​ប្រមាណ ៩,៧ លាន​ដុល្លារ​អាមេរិក​) ដើម្បី អនុវត្ត​គម្រោង​សម្រាប់​ការកសាង​បណ្ដាញ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយរណប​ទូទាំងប្រទេស​កម្ពុជា​។​​ពិធី​ចុះហត្ថលេខា​រួមគ្នា​លើ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរ​កម្ពុជា និង​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​ព​ន្លឿ​ន​ការអង្កេត​វាស់វែង​សុរិយោដី ព្រមទាំង​ពង្រឹង សេវា​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដីធ្លី តាមរយៈ​ការដំឡើង​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ ផ្កាយរណប ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​សូម​បញ្ជាក់ដែរថា​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ពិធី​សម្ពោធ​មន្ទីរពិសោធន៍​សំណង់​ជាតិ ដែល​បាន​ប្រព្រឹត្ត​កាលពី​ចុងឆ្នាំ​២០២២​ទៅ អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ថ្លែង​ប្តេជ្ញា​ថា កម្ពុជា​នឹង​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​នៅ​ឆ្នាំ ២០២៣​។ រ កាលនោះ​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ដី​ប្រមាណ ៦,៧​លាន​ក្បាលដី ឬ ៩៦,២​ភាគរយ ត្រូវបាន​ចុះបញ្ជី ដូច្នេះ​ដំណើរការ​នេះ​អាច​សម្រេចបាន ១០០ ភាគរយ​នៅ​ឆ្នាំក្រោយ​(២០២៣)​។​a japon aid 

​