» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11844 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118126 នាក់

នី​មុ​ល្លីកា​និង​ប្តី​នាំ​កូន​មកលេង​បុណ្យអុំទូក​ស្រុក​ខ្មែរ​ផង​ថតកុន​ផង​!

 

​ភ្នំពេញ​៖ អតីត​តារា​សម្តែង នី មុ​ល្លីកា ដែល​បាន​រៀបការ​ហើយ​ចេញទៅ​រួមរស់​ជាមួយ​ស្វាមី​នៅ​អាមេរិក ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ​បាន បាន​នាំ​កូនៗ និង​ស្វាមី​មកលេង​ញាតិសណ្តាន​រួមទាំង​មាន​គម្រោង​ថត​ភាពយន្ត​ផងដែរ ។​g ny molika1 

នាង​នី មុ​ល្លីកា​អតីត​កូនប្រសា​ថៅកែ​កុន​អ្នកស្រី​ពាន់​ផួ​ង​បុប្ផា បាន​រៀបការ​ជាមួយ​លោក គឹម ប៊ុណ្ណា ជា​វិស្វករ រស់នៅ​រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ ២០១១ ហើយ​បាន​ចេញទៅ​រស់នៅ​អាមេរិក​ជាមួយ​ភ្លាមៗ​តែម្តង ។​៨​ឆ្នាំ​កន្ល​ហង​មកនេះ​កញ្ញា​នី មុ​ល្លីកា​និង​លោក​គឹម ប៊ុណ្ណា​មាន កូនប្រុស​ម្នាក់ ឈ្មោះ​Zachary កាលពី​អំឡុង​ខែឧសភា​ឆ្នាំ​២០១៦ និង​កូនស្រី​ម្នាក់​ឈ្មោះ​ណា​តា​លី​(Natalie)​ក្នុងអំឡុង​ឆ្នាំ​២០១៧ ។ ប៉ុន្តែ​តាម​ការ​បង្ហើប​របស់​សិ​ល្បករ​ម្នាក់​ដែល​ស្និទ​នឹង​ផលិតករ​ជើងចាស់​បានលើកឡើង​ថា អតីត​តួឯក​រឿង «​កុមារី​វ័យ ២៥ ឆ្នាំ​» រូបនេះ គ្រោង​នឹង​មក​ថត​រឿង​ថ្មី​អំឡុង​នាង​មកលេង​ពេលនេះ ហើយក៏​ជា​ភាពយន្ត​ដែល​ផលិត​ដោយ​អ្នកស្រី ពាន់ ភួង​បុប្ផា​ផងដែរ ។

​ប្រភព​បង្ហើប​ថា ជា​ភាពយន្ត​ខ្នាត​ធំ​ឬ ជា​ភាពយន្ត​រឿង កុមារី​អាយុ​២៥​ឆ្នាំ វគ្គ​ទី​៣ និង​ត្រូវ​សម្រុក​ថត​ឈុត​ឆាក​របស់​នាង​ឲ្យ​បាន​កាន់តែ​លឿន​ដើម្បី​ទុក​ឱកាស​ឲ្យ​នាង​សម្រាក​ល​ម្អែ​កាយ​ជាមួយ​ស្វាមី និង​សាច់ញាតិ​នៅ​ស្រុក​ខ្មែរ ។ ប្រភព​បន្តថា តម្លៃ​ខ្លួន​ក៏​ខ្ពស់​មិនធម្មតា ខណៈ​ខាង​ផលិតករ និង​អ្នកវិនិយោគ​ក៏​ពេញ​ចិត្តនឹង​សមត្ថភាព​សម្តែង​ដែល​គេ​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ពេល​ចាក់​បញ្ចាំង​នោះ ។ នេះ​ចាត់ទុកជា​ការបើក​ទំព័រ​សិល្បៈ​ជាថ្មី​ក្រោយ​នាង​ផ្អាក​សម្តែង​អស់​ជិត​១០ ឆ្នាំ ខណៈ​កន្លងមក​នី មុ​ល្លីកា​មិនមាន​គម្រោង​វិល​ចូល​សិល្បៈ​វិញ​ដូច​តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា និង​វ៉េ​ត រតនា នោះទេ​ព្រោះតែ​នាង​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​សម្តែង ហើយ​ស្វាមី​នាង​ក៏​មិន​ចង់​ឲ្យ​ភរិយា​លំបាក​ច្រើន​ដែរ​បើទោះបី​ជាមាន​ការទទូច​ច្រើន​ពី​អ្នកគាំទ្រ និង​អ្នក​ផលិត​ខ្សែភាពយន្ត​មួយចំនួន​ក្តី ។​

​គួរ​បញ្ជាក់ដែរថា ក្រោយ​ជាប់​បេ​ក្ខ​នារី​ដែល​មិន​ជាប់​ជ័យលាភី ក្នុង​កម្មវិធី ប្រឡង​ស្រី​ស្រស់​ប្រុស​ស្អាត ឆ្នាំ ២០០៥ របស់ ស្ថានីយ៍ ទូរទស្សន៍ CTN នី មុ​ល្លីកា​ទទួលបាន​ឱកាស​ច្រើន​ក្នុងការ​សម្តែង​ខ្សែភាពយន្ត​ភាគ​របស់​ទូរទស្សន៍​មួយ​នេះ ។ ក្រោម​ការចូលរួម​សម្តែង​ដឹកនាំ​រឿង​ដោយ​អ្នកស្រី​ពាន់ ភួង​បុប្ផា នាង​ទទួលបាន​ការគាំទ្រ​ជាច្រើន​ពី​មហាជន ។ ក្រោយ​ផ្តាច់​ពាក្យ​ជាមួយ កូនប្រុស​អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ខាងលើ​នាង​បាន​សម្រេចចិត្ត​រៀបការ​ជាមួយនឹង​លោក​គឹម ប៊ុណ្ណា​អាណិកជន​រស់នៅ​សហរដ្ឋ​វិញ ៕g ny molika g ny molika2 g ny molika4 g ny molika5 

​