» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 187 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095102 នាក់

ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​​ដោយនិយាយ​ថា​រឿង​ស្មុគស្មាញ​!?

 

​ភ្នំពេញ​៖​ទ​ណ្ឌឹ​ត ថោង សារ៉ាត់ និង​បក្ខពួក​៣​នាក់​ទៀត​ដែល​ពាក់​ព​ន្ធ័​រឿង​បាញ់សម្លាប់​ឧកញ៉ា​អ៉ឹ​ង​ម៉ឹង​ជឺសាលាដំបូងកាត់ឲ្យជាប់គុក​ត្រូវបាន​សាលាឧទ្ធរណ៍​បានចេញ​ដីកា​សម្រេច​ដោះលែង​នៅ​ថ្ងៃទី​៦​វិច្ឆិកា ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​តែ មិន​ឲ្យ​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា និង​ហាម​ផ្លាស់ប្តូរ​លំនៅដ្ឋាន ដោយ​មិនមាន​ការអនុញ្ញាត​ពី​តុលាការ ទុក​តែ​ឈ្មោះ សៀង វាសនា ដែល​កាត់ទោស​ថា​ជា​ជនដៃដល់​បន្ត​ស្ថិតនៅក្នុង​ឃុំ ។​a thong sara w 

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ឲ្យ​ដឹង​ពី​មូលហេតុ​ដោះលែង​ថា៖ ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧២៣ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​អស់​រយៈពេល ៥​លើក ដែលមាន​ជនជាប់ចោទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- ហួយ ចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិ​ត្រា ដែល​ត្រូវបាន​ជាប់ចោទ​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា ២៨ , មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ។​

 ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​លទ្ធផល​នៃ​ការ​សួរ​តទល់​នាពេល​សវនាការ នឹង​ភស្តុតាង ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ថា មាន​ភាពចាំបាច់​ត្រូវធ្វើ​ការអង្កេត​បន្ថែម​ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌ នៃ​សំណុំរឿង និង​បានសម្រេច​ចាត់​របៀប​ស៊ើបអង្កេត ហើយ​ក្នុងអំឡុងពេល​នៃ​កិច្ច​ស៊ើបអង្កេត​នេះ​។ មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ ៤​រូប បានដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន និង​មានការ​បញ្ជាក់​ពី​មូលហេតុ​ជា​អំណះអំណាង ។​

​តុលាការ​ប្រាប់ថា​៖​ការបើក​ការ​ស៊ើបសួរ​បន្ថែម អាច​ត្រូវការ​រយៈពេល​យូរ​បន្ថែមទៀត ដោយសារ​សំណុំ​រឿងនេះ​មាន​លក្ខណៈ​ស្មុគស្មាញ ព្រម​ជាមួយគ្នានេះ កម្រិត​នៃ​ភស្តុតាង​ទាក់ទង​នឹង​ជនជាប់ចោទ ដែល​បានដាក់​ពាក្យសុំ​នៅមានកម្រិត ហើយ​ក្រុមប្រឹក្សា​យល់ថា ការ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​ពុំមាន​តម្រុយ​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់ នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​តា​ម​មាត្រា ២០៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ទេ​។ ក្នុងចំណោម​ជនជាប់ចោទ​ទាំង​៤​នាក់​នេះ ក៏មាន​ជនជាប់ចោទ​ដែលមាន​សុខភាព​ទ្រុឌទ្រោម គប្បី​មាន​ភាពងាយស្រួល​ក្នុង​ការថែទាំ​ព្យាបាល ដោយ​ពេទ្យ​ជំនាញ​ឯកទេស​ផងដែរ ។​

​តុលាការ​សាលាឧទ្ធរណ៍​អះអាងថា​៖​ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែបនេះ ដោយ​ផ្អែកទៅលើ​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ មាត្រា ២០៣ មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។​ទោះបីជា​យ៉ាងណា​បើតាម​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ក្តីក្តាំ​និយាយថា​រឿង​ធំ​បែបនេះ​ច្បាស់​ជា​ចំណាយ​សេវា​មិនតិច​ឡើយ​!​។​ជាកស្តែងថោងសារ៉ាតដេកតែពេទ្យមិនឡើងសវនាកាឡើយ។

​សូមបញ្ជាក់ថា​បើតាម​ឃ្លិប​វិ​ដេ​អូ​ដែល​គេ​បង្ហោះ​បង្ហាញថា​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាល​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ពេល ចុះ​ពី​រថយន្ត ស៊េរី​ទំនើប ម៉ាក​ឡិច​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ ដើម្បី​ទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕a thong sara w1 a thong sarat wife a thong sarat wife2 a thong sarat wife3 a thong sarat wife1 

​