» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 346 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095261 នាក់

លេច​ធ្លាយ​វីដេអូ​មេ​ប៉ុ​ស្ត​ព្រុំដែន​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ​យកលុយ​ពី​វៀតណាម​៤០០០​ដុល្លារ​រឿង​រកស៊ី​ឈើ​!

 

​ខេត្តរតនៈគិរី ៖ ឃ្លិប​វិ​ដេ​អូ​មួយ​បង្ហាញថា​លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ​យកលុយ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ចំនួន​៤០០០​ដុល្លារ​អាមេរិក​ជា​ថ្នូរ​និង​ការរកស៊ី​ឈើ​ឆ្លងដែន​!​។​a boder po vn 

​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កាលពី​អំឡុង ខែមីនា ឆ្នាំ​២០១៩ ថៅកែ​ទិញ ឈើ​នៅ​ប្រ​ទេ​វៀតណាម​បាន​យកប្រាក់​កក់​ចំនួន​៤០០០​ដុល្លារ មក​ឲ្យ​គាត់​ដើម្បី​ទិញ​ឈើ​ដឹក​ចេញ​តាម​ច្រករបៀង ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ​។ ក៏ប៉ុន្តែ​ស្ត្រី​រូបនេះ គាត់​មិន​នៅ ហើយ​គាត់​ក៏​ទូរស័ព្ទ​ឲ្យ​ថៅកែ​វៀតណាម​នោះ យកប្រាក់​មក​ផ្ញើទុក​នៅ​លោក សេក ឌុល ជា​នាយ​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​គោក ច្រករបៀង​ភូមិ​ភិ​ទុក​សិន ពីព្រោះ​ប្រាក់​នេះ គង់តែ​បង់​ឲ្យ​លោក​មេ​ប៉ុស្ដិ៍ ក្នុង​ការបើក​ច្រក​ឲ្យ​ពួកគាត់​ដឹកឈើ​ចេញ​ដដែល​ទេ​។​

​ស្ត្រី​ជនជាតិ​វៀតណាម​នោះបាន​និយាយ ថា លោក ឌុល នាយប៉ុស្ដិ៍ យកប្រាក់​៤០០០​ដុល្លារ​នោះ ទៅ​ចែក​ឲ្យ​មេ​វរៈ ចំនួន ២៥០០​ដុល្លារ នៅសល់​១៥០០​ដុល្លារ លោ ឌុល នាយប៉ុស្តិ៍ យក​៧០០​ដុល្លារ ហើយ​ចែក​ឲ្យ​រង​ប៉ុស្ដិ៍ លោក ធី និង​លោក រ៉​ន ម្នាក់​៤០០​ដុល្លារ​។ ដោយ​មើលទៅ​សភាពការណ៍​មិនល្អ ស្ត្រី​ជនជាតិ​វៀតណាម មិន​បានធ្វើ​សកម្មភាព​ដឹកឈើ គាត់​ក៏​ទារ​យកប្រាក់​ពី​លោកនាយ​ប៉ុស្ដិ៍​វិញ​។ រហូតដល់​ថ្ងៃទី​១៤ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ ទើប​ស្ត្រី​វៀតណាម​រូបនេះ ឲ្យ​ដឹង​ទៀតថា ប្រាក់ ៤០០០​ដុល្លារ​នោះ លោក ឌុល បាន​សង​៧០០​ដុល្លា លោក ធី ក៏​សង​៤០០​ដុល្លារ ចំណែក​គាត់​ហើយ​?​។ នៅតែ​លោក រ៉​ន ៤០០​ដុល្លា និង​ខាង​វរៈ បាន​សង​១០០០​ដុល្លា នៅសល់​១៥០០​ដុល្លា​ទៀត សរុប​នៅសល់​១៩០០​ដុល្លារ​ទៀត​។

ស្ត្រី​វៀតណាម​បន្តទៀតថា លោក ឌុល បាន​ឲ្យ​គាត់​ទៅ​ទារលុយ​អ្នក​ដែល​នៅ​មិនទាន់​សង​គ្រប់​។ ស្ត្រី​វៀតណាម​ថា ឲ្យ​គាត់​ទៅយក​ពី​អ្នកណា ? បើ​គាត់​មិន​ស្គាល់​គេ​ផង ហើយ លុយ​នេះ គឺ​គាត់​ឲ្យ​ទៅ​លោក ឌុល ជា​មេ​ប៉ុស្ដិ៍ ដូច្នេះ​លោក ឌុល ត្រូវ​ប្រមូល​យកមក​ឲ្យ​គាត់​វិញ​។​

​ជុំវិញ​ករណី​ខាងលើនេះ លោក សេក ឌុល នាយប៉ុស្ដិ៍ ច្រករបៀង​ភូមិ​ភិ​ប្រាប់​កាសែត​ថា លោក​បាន​យកប្រាក់ ៤០០០​ដុល្លារ​មែន តែ​ជា​ប្រាក់​គេ​ផ្ញើ ហើយ​លោក​បាន​សង​ទៅ​ម្ចាស់​គេ​វិញ​ហើយ នៅ​ជំពាក់​តែ​៤០០​ដុល្លារ​ទៀត​តែប៉ុណ្ណោះ តែមាន​ការចុះផ្សាយ​យ៉ាងណា លោក​នឹង​ប្ដឹង​បក​ទៅ​អ្នកសារព័ត៌មាន​វិញ​?!​។​តើ​ករណី​យ៍​ចឹ​ងៗ​មានទោស​ដែរ​អត់​?​មានតែ​ខា​ឆ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​ដែល​បកស្រាយ​បាន​៕a boder po vna 

​