» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 465 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095380 នាក់

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​កោះហៅ ២​នាក់​ប្តី​ប្រពន្ធ​លោក​គង់​រ៉ៃ​យ៉ា ដែល​មកពី​ប្រទេស​ថៃ ទៅធ្វើ​ច​ត្តា​ឡី​ស័​បន្ទាប់ពី​គេចវេស​មិន​អនុវត្តតាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល​


​ភ្នំពេញ​៖ អនុវត្តតាម​ការណែនាំ ផ្ទា​ល់ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​អញ្ជើញ​ប្តី​ប្រពន្ធ​លោក​គង់​រ៉ៃ​យ៉ា ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ចាក់អង្រែ ដើម្បី​រក​មេរោគ​កូ​វីត​-១៩ ជៀសវាង​ការចម្លង​មក​ក្នុង​សហគមន៍ ​។​a kong raya 

២​នាក់​ប្តី​ប្រពន្ធ​១​គូរ​នេះ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​សំពៅ​លូន​ខេត្តបាត់ដំបង ដោយ​មិន​បានធ្វើ​តេ​ស្ត៏​រក​វីរុស​កូ​វីដ​-១៩ និង​មិន​អនុវត្ត​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ បង្ក​ការ ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២០​ខែធ្នូ​ឆ្នាំ​២០២០ នៅ​ភូមិ​ថ្មគោល​២ ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ ពោធិ៍​សែន​ជ័យ​។​

​លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា​៖ ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា មាន​បុរស​ខាងលើនេះ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ មកដល់​ផ្ទះ​នៅក្នុង​មូលដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មិនបាន​អនុវត្តតាម​ការណែនាំរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​អនុវត្ត​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​នោះ តាម ការណែនាំ​ផ្ទា​ល់ពី​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​ចុះមក​អញ្ជើញ លោក​គង់ រ៉ៃ​យ៉ា និង​ភរិយា​ទៅធ្វើ​ច​ត្តា ឡី​ស័ក នៅ​មណ្ឌល​ចាក់អង្រែ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក​មេរោគ​កូ​វីត​-១៩ ជៀសវាង​ការចម្លង​មក​ក្នុង​សហគមន៍​។​

​មិនមែន​តែ​ពេលនេះ​ទេ ជាទូទៅ​ឲ្យ​តែ​ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ ដែល​ត្រឡប់​មកពី ក្រៅប្រទេស ដោយ​មិន​បានធ្វើ ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​នោះ អាជ្ញាធរ និង មន្ត្រី​ជំនាញ​របស់​យើង​តែងតែ​មក​អញ្ជើញ​គាត់ ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ជាច្រើនលើក តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល និង អភិបាល​រាជធានី​ភ្នំពេញ​។​នេះបើតាមលោកប៉ាងលីដា។

​សូមបញ្ជាក់ថា លោក គង់ រ៉ៃ​យ៉ា អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម ចៅ​២ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ រាជធានី​ភ្នំពេញ ទើបតែ​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​សំពៅ​លូន​ខេត្តបាត់ដំបង ហើយ​បានមក​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៩ ខែធ្នូ ដោយ​មិនបាន​ធ្វើតេស្តរ​កវី​រុ​ស្ត​កូ​វីដ​-១៩ និង​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ ទើប​ក្រុមការងារ អញ្ជើញ​ពួកគាត់​ទៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ដើម្បី​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​អនុវត្ត​ច​ត្តា​ឡី​ស័ក​អោយបាន​ត្រឹមត្រូវ ហើយ​ក្រុមការងារ​សុខាភិបាល និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ក៏បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ខ្នង​ផ្ទះ ដល់ផ្ទះ​ដែល​នៅ​ជុំវិញ ផ្ទះ​លោក​រ៉ៃ​យ៉ា​នេះ​ផងដែរ ។

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជូន​រថយន្តយោធា​ជា​៤០​គ្រឿង​ដើម្បី​ចាំ​ទទួល​និង​ប្រមូល​ប្រជាពលរដ្ឋ​ចំនួន​៧​ខេត្ត​តាម​ព្រំដែន​ដែល​វិលត្រឡប់​ពី​ស្រុក​សៀម​ដោយសារ​ក្នុង​ខេត្ត​សាមុត​សា​ខន​ប្រទេស​ថៃ​មាន​ការរីក​រាលដាល​ឆ្លង​ជម្ងឺ​កូ​វិត​១៩​ក្នុង​១​ថ្ងៃ​ជាង​៥០០​នាក់​។​a kong raya1 a kong raya2 a kong raya3 

​