» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 469 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095384 នាក់

តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

 

ខេត្តបាត់ដំបង៖កាលពីវេលាម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីនាំចេញទំនិញគេចពន្ធ (ស្រាបារី) ឆ្លងដែនទៅកាន់ប្រទេសថៃយ៉ាងអនាធិបតេយ្យ ដោយគេឃើញក្រុមឈ្មួញ និងកម្មករសម្រុកលីជញ្ជូនឆ្លងដែនយ៉ាងរលូនបំផុត។a good go thai 

​អ្វីដែលជាចម្ងល់ដ៏ធំ និងជាសំណួររបស់មហាជននោះគឺ៖អវត្តមានសមត្ថកិច្ចជំនាញ៖ នៅចំណុចកើតហេតុ ដែលជាច្រករបៀងស្ថិតក្រោមការគ្រប់គ្រងរបស់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ និងវរះ៥៥១តែ បែរជាមិនឃើញមានវត្តមានមន្ត្រីណាម្នាក់មកធ្វើការទប់ស្កាត់ ឬបង្ក្រាបឡើយ។

​កម្លាំងចម្រុះនៅឯណា? បើទោះបីជាបច្ចុប្បន្ន មានការដាក់ពង្រាយកម្លាំង វរសេនាតូចលេខ ៥៥១ ដើម្បីយាមកាមតាមក្រវាត់ព្រំដែនយ៉ាងតឹងរ៉ឹងក៏ដោយ ប៉ុន្តែនៅយប់កើតហេតុ បទល្មើសបែរជាអាចប្រព្រឹត្តទៅបានយ៉ាងចំហរ ហាក់បីដូចជាគ្មានការយាមល្បាតទាល់តែសោះ។មហាជនកំពុងដាក់មន្ទិលសង្ស័យថា តើការបាត់វត្តមានសមត្ថកិច្ចនៅកន្លែងកើតហេតុ ជាយុទ្ធសាស្ត្រ "ធ្វើមិនដឹង មិនឮ" ដើម្បីទុកផ្លូវឲ្យមេឈ្មួញនាំទំនិញចេញដោយសុវត្ថិភាពឬយ៉ាងណា? ចំណែកឯអត្តសញ្ញាណមេឈ្មួញវិញ កម្មករលីសែងហាក់មានការរុញរា និងមិនហ៊ានបង្ហើបឈ្មោះម្ចាស់ទំនិញនោះឡើយ ដែលនេះសបញ្ជាក់ថា ម្ចាស់ទំនិញអាចជាអ្នកមានឥទ្ធិពល ឬមានខ្សែស្រឡាយមិនធម្មតា។

​

អ្នកសារព័ត៌មានបានចុះថតផ្ដិតយករូបភាពផ្ទាល់ និងបានសួរកម្មករលីកទំនិញនៅទីនេះពីអត្តសញ្ញាណនៃម្ចាស់ទំនិញ តែកម្មករនៅទីនោះមិនបានសហការផ្តល់ព័ត៌មានច្បាស់ មកក្រុមការងារព័ត៌មាននោះទេ ។តាមប្រភពដដែលបានឲ្យដឹងថា សកម្មភាពនេះត្រូវបានអនុវត្តដោយក្រុមឈ្នួលដឹកជញ្ជូន ដែលសង្ស័យថាមានការរៀបចំជាប្រព័ន្ធ ដោយធ្វើការនាំទំនិញឆ្លងកាត់ព្រំដែនដោយគ្មានការអនុញ្ញាតពីស្ថាប័នគយ និងអាជ្ញាធរពាក់ព័ន្ធ។ ទំនិញដែលត្រូវបាននាំចេញមិនទាន់មានការបញ្ជាក់ច្បាស់លាស់អំពីប្រភេទ ប៉ុន្តែអាចជាទំនិញដែលគេចវេសការបង់ពន្ធ ឬជាទំនិញដែលត្រូវការការត្រួតពិនិត្យពិសេសតាមច្បាប់។បើសកម្មភាពនេះពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញខុសច្បាប់ ឬទំនិញហាមឃាត់ នោះអ្នកពាក់ព័ន្ធអាចត្រូវទទួលទោសតាមផ្លូវច្បាប់ មកដល់ពេលម៉ោងផ្សាយនេះ មិនទាន់មានសេចក្តីបញ្ជាក់ផ្លូវការពីស្ថាប័នពាក់ព័ន្ធអំពីការចុះបង្ក្រាបមេឈ្មួញ ឬការឃាត់ខ្លួនជាក់លាក់នៅឡើយទេ។