» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 798 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120474 នាក់

ប្រកា​សលោក ឆាយ លា​ភា​ជា​ប្រធាន​ថ្មីមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ជំនួស​លោក​កែវ ពៅ​ដែល ចូលនិវត្តន៍​


​ខេត្តកំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពង់ឆ្នាំង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​​ជញ្ជូន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​លោក ឆាយ លា​ភា ជា​ប្រធាន​មន្ទីរ​ថ្មី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង​ជំនួស​ប្រធាន​មន្ទីរ​ចាស់​ដែល​ចូ​នល​នី​វត្ត​ន៍​។a keo pov3 

លោករដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក កែវ ពៅ ប្រធាន​មន្ទីរ​ចាស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ខេត្ត​នេះ ឱ្យមាន​ការរីកចម្រើន ព្រមទាំង​បាន​រឹតចំណង​សាមគ្គីភាព​ដ៏​ជិតស្និទ្ធ​រវាង​មន្ត្រី​និង​ថ្នាក់ដឹកនាំ ទំនាក់ទំនង​ល្អ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ជាពិសេស​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​រដ្ឋបាលខេត្ត សំដៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​លើកកម្ពស់​គុណភាព​សេវាសាធារណៈ​។​

លោករដ្ឋមន្ត្រី​ក៏បាន​ផ្ដាំផ្ញើ លោក ឆាយ លា​ភា ដែលជា​ប្រធាន​មន្ទីរ​ថ្មី​ឱ្យ​ខិតខំ​បំពេញការងារ​ឱ្យ​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា ដើម្បី​បន្ត​ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ឱ្យមាន​ការរីកចម្រើន​ទាំង​វិស័យ​សាធារណការ និង​វិស័យ​ដឹកជញ្ជូន ព្រមទាំង​បន្ត និង​រក្សា​នូវ​វប្បធម៌​សហការ ចែករំលែក រួមសុខ​រួមទុក្ខ ជាមួយ​មន្ត្រីក្រោមឱវាទ ជាពិសេស​ត្រូវ​ចងចាំ និង​អនុវត្ត​ឱ្យបាន​ដាច់ខាត​។​

​ជា​ចុងបញ្ចប់​លោកទេសរដ្ឋមន្ត្រី បានផ្ដល់​មួកសុវត្ថិភាព​ចំនួន ១០០​មួក និង​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ឱ្យ​កៀរគរ​រក​មួកសុវត្ថិភាព​បន្ថែមទៀត តាមរយៈ​ការជំរុញ​ការចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​រៀបចំ​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យនៅ​អត្រា​ទាប​បំផុត​។​

​លោក ឆាយ លា​ភា​ប្រធាន​មន្ទីរ​ថ្មី បាន​ប្ដេជ្ញា​បន្ត​ការ​អភិ​វ​ឌ្ឈ​ដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​សេវាសាធារណៈ​ក្នុង​ខេត្ត​នេះ​ឱ្យមាន​ការរីកចម្រើន​ថែមទៀត ដោយ​ខិតខំ​ឱ្យ​អស់ពី​កម្លាំងកាយ ចិត្ត និង​ពេលវេលា ប្រើ​គ្រប់​មធ្យោបាយ និង​នីតិវិធី បន្ត​កិច្ចសហការ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​យ៉ាង​ស្អិតរ​មួ​ត ក្នុង​គោលបំណង​តែមួយគត់​គឺ​ការអភិវឌ្ឍ និង​អនុវត្ត​នូវ​រាល់​ភារកិច្ច​ដែល​រដ្ឋបាលខេត្ត ក៏ដូចជា​ក្រសួង​ដាក់ជូន​នូវ​រាល់​បទបញ្ញត្តិ​ដែល​ក្រសួង​ដាក់ជូន ជាពិសេស​គោលការណ៍​ទាំង​១១​ចំណុច​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕a keo pov1 a keo pov2 a keo pov4 a keo pov5 

​