» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1403 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121079 នាក់

បន្ទាប់ពី​បង្ខំឲ្យលក់​សាលា​ហ្សា​ម៉ាន់​អតីត​នាយក​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​ដាក់គុក​នៅ​តួ​គី​ចោទថា​ពាក់​ព​ន្ធ័​រដ្ឋប្រហារ​

 

​ភ្នំពេញ ៖ លោក អូស្មាន់ កា​រា​ខា (Osman Karaca) អតីត​នាយក​សាលា​ហ្សា​ម៉ាន់ ដែល​បច្ចុប្បន្ន​ជា សាលា​ផា​រ៉ា​ហ្គ​ន​នៅ​កម្ពុជា​ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា ហើយ​បាន​បញ្ជូន​ចេញ នា​ថ្ងៃទី​១៨ តុលា​តាម​សំណូម គា​គី តួ​ក​គី ដោយ​ចោទថា​ជាប់​ពាក់ព័ន្ធ ទៅនឹង​អំពើ​ភេរវកម្ម នៅ​តួ​ក​គី កាលពី​ឆ្នាំ​២០១៦ ។​a zamen2 

ដោយមាន​ការកៀបសង្កត់​ពី​ប្រទេស​តួ​គី​សាកល​វិទ្យាល័យ​ហ្សា​ម៉ាន់​ត្រុ​វ​បាន​លក់​ចេញ​ឲ្យ​ទៅ​លោក​អ៊ាង​សុផល្លែត​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដោយ​ដូ​ឈ្មោះថា​សកលវិទ្យា​ផា​រ៉ា​ហ្ក​ន​វិញ​មុន​ពេលដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​តួ​គី​កាលពីដើមឆ្នាំ​២០១៩​។​លោក Osman Karaca ត្រូវបាន​រដ្ឋាភិបាល​តួ​ក​គី ចោទប្រកាន់​ជាប់​សង្ស័យ ពាក់ព័ន្ធ​អំពើ​ភេរវកម្ម (​ផ្តល់​ជា​ហិរញ្ញវត្ថុ​)​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល លោក​ប្រធានាធិបតី អេ​ដូ​ហ្គា​ន់ (Erdoğan) កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ដែល​ឲ្យ មាន​អ្នកស្លាប់​២៥១​នាក់ និង​អ្នករបួស​២,២០០​នាក់​។

រដ្ឋាភិបាល​តួ​គី​ចោទថា​រដ្ឋប្រហារ រៀបចំ​ដោយ លោក Gülen ឥស្សរជន​នយោបាយ​ដ៏​ខ្លាំង​១​រូប ដែល​ភៀសខ្លួន​ទៅ​នៅ​សហរដ្ឋអាមេរិក​។ លោក​ប្រធានាធិបតី អេ​ដូ​ហ្គា​ន់ (Erdoğan) បាន​បញ្ជារ​ឲ្យ​ចាប់ខ្លួន​មនុស្ស​ជាច្រើន​ពាន់​និង​ដេញ​ចោល​យោធា​និង​មន្ត្រី​រាប់ម៉ឺន​នាក់​។​ទោះជា​យ៉ាងនេះ​ក្តី នាពេល​កន្លងទៅ​នាយក សាលា​ហ្សា​ម៉ាន់​រូបនេះ បានចេញ​ប្រកាសថា ខ្លួន​មិនមាន​ការពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នៅ​ប្រទេស​តួ​ក​គី​នោះទេ​។​

​លោក ឆាយ គឹម​ឃឿន អ្នកនាំពាក្យ​ស្នងការដ្ឋាន នគរបាលជាតិ​បាន​ប្រាប់ កាសែត​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​ថា “​អំពើ​ភេរវកម្ម គឺជា​បញ្ហា​រួម​របស់​សកលលោក​។ រឿង​ច្បាប់​អន្ដរជាតិ យើង​គោរព ហើយ​បញ្ហា​ភេរវកម្ម គឺជា​បញ្ហា​សកល ហើយ​យើង​ធ្វើ​នេះ ការពារ​ស្រុក យើង​ដែរ​” ។​
​ការចាប់ខ្លួន​អតីត នាយក​សាលា​ហ្សា​ម៉ាន់ បន្ទាប់ពី​កម្ពុជា​-​តួ​ក​គី បាន​ប្ដេជ្ញា​ប្រឆាំង​ភេរវកម្ម​រួមគ្នា ដើម្បី​រក្សា​សន្តិសុខ​ជាតិ ធ្វើឡើង​រវាង​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្ដេច ស ខេង និង​លោក Suleyman Soylu រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី នៅក្នុង​ពិធី​ចុះហត្ថលេខា ពង្រឹង​សន្តិសុខ​រវាង ប្រទេស​ទាំងពីរ នាទី​ក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃទី​៣០​ក្កដា​ឆ្នាំ​២០១៩​។​

​បើតាម​ការផ្សាយ របស់​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​ទូរទស្សន៍​កាតា Aljazeera បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២០ តុលា ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ របស់​តួ​ក​គី បាន​ចាប់ខ្លួន​លោក Osman Karaca សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក ដើមកំណើត​តួ​ក​គី​ពី​កម្ពុជា ហើយ​នាំទៅ​ឃុំខ្លួន​នៅ​តួ​ក​គី ក្រោម​បទ​ចោទ “​បង្កើត និង​រៀបចំ​ផែនការ​រដ្ឋប្រហារ​” ជាមួយ​បណ្ដាញភេរវកម្ម​មួយ ដឹកនាំ​ដោយ​លោក Fethullha Gulen ដែល​កំពុង​និរទេស​ខ្លួន នៅ​សហរដ្ឋអាមេរិក​៕a zaman a zaman1 a zamen1 

 

 

​