» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3296 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099063 នាក់

ម៉ាឡេស៊ី​ប្រកាស​ឈប់​ឲ្យ​នាំចូល​ម្ទេស​ពី​វៀតណាម​ព្រោះ​ផ្ទុក​សារធាតុ​គីមី​ជ្រុល​ហួស​...


​ម៉ាឡេស៊ី​៖ ម្ទេស​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ត្រូវបាន​ក្រុម​ជំនាញ​ប្រទេស​ម៉ាឡេស៊ី​បាន​រកឃើញ «​សារធាតុ​គីមី​លើស​កម្រិត​» ដែល​ធ្វើ​ឲ្យ​ប្រទេស​ម៉ា​ឡេ​ដាក់ចេញ​បំ​រ៉ា​ម​នាំចូល រហូតដល់​ចុងឆ្នាំ​២០១៩ ម​។ នេះ​បើតាម​សារព័ត៌មាន New Straits Times នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។​a malay spicey vn 

​លោក ស៊ី ត្សេ​ត្ស៊ី​ន (Sim Tze Tzin)​ឧបនាយករដ្ឋមន្ត្រី​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ម៉ាឡេស៊ី បាន​ឲ្យ​កាសែត​ដឹងថា ការសម្រេចចិត្ត​ដូចខាងលើ​នេះ គឺ​ដោយសារតែ​ម្ទេស​ក្រហម​នាំចូល​ពី​ប្រទេស​វៀតណាម ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​សារធាតុ​គីមី​លើស​កម្រិត​ដែល​អនុញ្ញាត​។ ប៉ុន្តែ​ទន្ទឹមគ្នា លោក Sim បាន​សង្កត់​ដែរ​ថា ខាង​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​លុបចោល​បម្រាម​នេះ​ទៅវិញ បើសិន​វៀតណាម​បំពេញ​តាម លក្ខខណ្ឌ​ដូចជា មាន​លិខិតបញ្ជាក់​ពី​គុណភាព​ម្ទេស ទៅតាម​បទដ្ឋាន​ស្ដង់ដារ​ជាដើម​។​

​ម៉ាឡេស៊ី​បាន​នាំចូល​មេ្ទ​ស​ពី​វៀតណាម​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១៦​។​ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ចិន​គឺជា​ប្រទេស​ធំៗ​ចំនួន​បី​ដែល​ទិញ​ម្ទេស​ពី​វៀតណាម​។​មិនដឹងថា​ជំនាញការ​ខ្មែរ​យើង​ដឹង​រឿង​ហ្នឹង​ដែរ​ឬ​អត់​នោះទេ​ក្រៅពី​ជ្រូក​មាន​ជម្ងឺប៉េស្ត​អាហ្វ្រិក​នោះ​៕a malay spicy vn 

​