» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3571 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099338 នាក់

កូរ៉េខាងត្បូង​បង្ហើប​រឿង​បញ្ជូន​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​មានប្រតិកម្ម​ពី​រុស្ស៊ី​

​កូរ៉េ​៖​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ (១៩ មេសា​) បាន​ព្រមាន​កូរ៉េខាងត្បូង​អំពី​ផែនការ​បញ្ជូន​អាវុធ​ទៅកាន់​អ៊ុយ​ក្រែ​ន​និង​បង្ហើប​ពី​ការប្រគល់​អាវុធ​ឲ្យ​កូរ៉េខាងជើង​វិញ​ផងដែរ ។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១៩ ខែមេសា ឆ្នាំ​២០២៣​ឲ្យ​ដឹងថា​៖​វិមាន​ក្រឹម​ឡាំង​បាន​ឆ្លើយតប​ថា ការចាប់ផ្តើម​ការផ្គត់ផ្គង់​អាវុធ​នឹង​មានន័យថា ការចូលរួម​ដោយ​ប្រយោល​នៅក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​។​a korea gun1 

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​គួរឱ្យ​សោកស្តាយ​! ទីក្រុង​សេ​អ៊ូ​ល​មាន​អាកប្បកិរិយា​មិន​គួរឱ្យ​រាក់ទាក់​»​។ លោក​បាន​បន្ថែមថា «​ការចាប់ផ្តើម​នៃ​ការផ្គត់ផ្គង់​សព្វាវុធ​នឹងមាន​ន័យ​ដោយ​ប្រយោល​នូវ​ដំណាក់កាល​ជាក់លាក់​នៃ​ការចូលរួម​ក្នុង​ជម្លោះ​នេះ​»​។​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៩ ខែមេសា ឆ្នាំ​២០២៣​ឲ្យ​ដឹងថា​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក​យុល (Yoon Suk Yeol) បាន​និយាយថា​ទីក្រុង​សេ​អ៊ូ​លអាច​នឹង​ផ្ដល់ជំនួយ​គាំទ្រ​សម្រាប់​អ៊ុយ​ក្រែ​ន លើសពី ជំនួយ​មនុស្សធម៌ និង​សេដ្ឋកិច្ច ប្រសិនបើ​មានការ​វាយប្រហារ ឬ​ការសម្លាប់​រង្គាល​លើ​ជន​ស៊ីវិល​កើតឡើង​។

​លោក យូ​ន ធ្វើឡើង​ក្នុង​បទសម្ភាសន៍​ផ្ដាច់មុខ​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុន​ត្រូវបំពេញ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក នៅ​សប្ដាហ៍​ក្រោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ បាន​គូស​បញ្ជាក់បន្ថែម​ដូច្នេះ​ថា «​ប្រសិនបើ​មាន​ស្ថានការណ៍​មួយ​ដែល​សហគមន៍​អន្តរជាតិ​មិនអាច​អត់ឱន​ឱ្យបាន ក្នុងនោះ​រួមមាន ដូចជា​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ជន​ស៊ីវិល ការសម្លាប់​រង្គាល ឬក៏​ការបំពានច្បាប់​សង្គ្រាម​ធ្ងន់ធ្ងរ នោះ​វា​នឹង​ពិបាក​ណាស់​សម្រាប់​ពួកយើង​ក្នុងការ​ទទូច​បន្ត​ផ្ដល់​ត្រឹម តែ​ជំនួយ​មនុស្សធម៌ ឬ​ហរិញ្ញវត្ថុ​»​។​បើតាម​លោក យូ​ន រដ្ឋាភិបាល​របស់លោក បាន និង​កំពុង​ស្វែងរក​មធ្យោបាយ​ជួយ​ការពារ និង​ការកសាង​អ៊ុយ​ក្រែ​ន​ឡើងវិញ ដូចគ្នា​ទៅនឹង​អ្វីដែល កូរ៉េខាងត្បូង​ធ្លាប់​ទទួលបាន​ជំនួយ​ពី​សហគមន៍​អន្តរជាតិ អំឡុង​សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣​។​

​នេះ​គឺជា​លើកដំបូង​បំផុត​ហើយ​ដែល​កូរ៉េខាងត្បូង លើកឡើង​ពី​បំណង​បញ្ជូន​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ខណៈ​ទីក្រុង​បាន​ប្រកាន់​ជំហរ មិន​ព្រម​ផ្ដល់​អាវុធ​អាច​សម្លាប់​ជីវិត​មនុស្ស ចាប់តាំងពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​ផ្ទុះ​ឡើងមក​។​សូម​រំលឹកថា នៅក្នុង​ចំណោម​ឯកសារ​សម្ងាត់​អាមេរិក ដែល​បាន​បែកធ្លាយ​កាលពី​សប្តាហ៍​មុន គឺមាន​ឯកសារ​ខ្លះ បានបង្ហាញ​ឲ្យ​ដឹង ថា​រដ្ឋាភិបាល​អាមេរិក បាន​ព្យាយាម​បញ្ចុះបញ្ចូល និង​ដាក់​សំពាធ​ទៅលើ​កូរ៉េខាងត្បូង ឲ្យ​ជួយ​ជា​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។ អាមេរិក​បាន​សង្កត់ធ្ងន់​ជាពិសេស នូវ​សព្វាវុធ​ចាំបាច់​មួយចំនួន ដូចជា​គ្រឿង​សព្វាវុធ​ការពារ​ផ្លូវអាកាស ព្រមទាំង​គ្រាប់កាំភ្លើង​ធំ​ជាដើម​។​

​ការលើកឡើង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​នេះ ក៏បាន​ទាញ​ការព្រមាន​ពី​អតីត​មេដឹកនាំ​រុស្ស៊ី​លោក Dmitry Medvedev ដែល​ធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​ចន្លោះ​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១២​ផងដែរ​។​
​លោក Medvedev បាន​និយាយថា ទីក្រុង​មូ​ស្គូ​អាច​តបស្នង និង​បញ្ជូន​អាវុធ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា​ជា​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​។​​លោក​បាន​បន្ថែមថា «​ខ្ញុំ​ឆ្ងល់​ថា​តើ​ប្រជាជន​នៃ​ប្រទេស​នេះ​នឹង​និយាយ​អ្វី​នៅពេល​ពួកគេ​ឃើញ​អាវុធ​រុស្ស៊ី​ចុងក្រោយ​បំផុត នៅ​ជាមួយ​ប្រទេសជិតខាង​បំផុត​របស់​ពួកគេ គឺ​ប្រទេស​ដៃគូ​របស់​យើង កូរ៉េខាងជើង​»​។ បើតាម​ការរំពឹងទុក លក្ខខណ្ឌ​លំអិត​យ៉ាងណា ស្តីពី​ការបញ្ជូន​គ្រឿង​សព្វាវុធ​របស់​កូរ៉េខាងត្បូង​ទៅ​ជួយ​អ៊ុយ​ក្រែ​ន នឹងត្រូវ​គេ​លើក​យកទៅ​និយាយ​គ្នា ក្នុងពេល​លោក​យូ​ន ស៊ុ​ក​យោល ទៅ​ជួប​លោក​ចូ បៃ​ដិ​ន នៅ​សេត​វិមាន​ក្រុង​វ៉ាស៊ីនតោន នា​ថ្ងៃទី​២៦​មេសា​ខាងមុខនេះ ដែលជា​ថ្ងៃ​ខួប​គម្រប់​៧០​ឆ្នាំ​នៃ​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​២៕a korea gun a korea russy 


​