» ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10120 នាក់

ម្សិលមិញ 12477 នាក់

សរុប 21129796 នាក់

នៅជប៉ុនករណីយ៍ចាប់មនុស្សដាក់គុកខុសរដ្ឋត្រូវសង១ថ្ងៃ៨០ដុល្លារអាមេរិក

 

ប្រទេសជប៉ុន៖អតីតអ្នកប្រដាល់អាយុ ៣០ ឆ្នាំម្នាក់ឈ្មោះ Iwao Hakamada ត្រូវបានគេនាំខ្លួនចេញពីផ្ទះរបស់គាត់ក្នុងខេត្ត Shizuoka កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៦៦។គាត់មិនបានដើរចេញពីពន្ធនាគារវិញទេ រហូតទាល់តែគាត់មានអាយុ ៧៨ ឆ្នាំ។a japon prison 

​Hakamada បានធ្វើការនៅរោងចក្រផលិតមីសូ (Miso) ក្នុងក្រុង Shimizu ជាកន្លែងដែលនៅក្នុងខែមិថុនានោះ អ្នកចាត់ការទូទៅ ភរិយា និងកូនពីរនាក់របស់គាត់ត្រូវបានគេចាក់សម្លាប់ ហើយដុតបំផ្លាញផ្ទះ។​ប៉ូលីសបានសួរចម្លើយគាត់ប្រហែល ២០ ថ្ងៃ ដោយក្នុងមួយថ្ងៃរហូតដល់ ១២ ម៉ោង រហូតទាល់តែគាត់ព្រមសារភាព។​គាត់បានដកពាក្យសារភាពវិញនៅពេលសវនាការ។

​ដប់បួនខែក្រោយការឃាតកម្ម សម្លៀកបំពាក់ប្រឡាក់ឈាមចំនួន ៥ ដុំត្រូវបានគេរកឃើញនៅក្នុងធុងមីសូនៅឯរោងចក្រ ហើយ ព្រះរាជអាជ្ញាបាននិយាយថាវាជារបស់គាត់។​គាត់ត្រូវបានគេផ្ដន្ទាទោសប្រហារជីវិតនៅឆ្នាំ ១៩៦៨។

​អស់រយៈពេល ៤៧ ឆ្នាំ គាត់បានភ្ញាក់ពីគេងរៀងរាល់ព្រឹកដោយមិនដឹងថាតើវាជាថ្ងៃចុងក្រោយរបស់គាត់ឬអត់នោះទេ ព្រោះប្រទេសជប៉ុនមិនប្រាប់អ្នកទោសប្រហារជីវិតអំពីកាលបរិច្ឆេទនៃការប្រហារជីវិតពួកគេឡើយ។​បងស្រីរបស់គាត់ឈ្មោះ Hideko បានចំណាយពេលរាប់ទសវត្សរ៍ដើម្បីដាក់ពាក្យប្តឹងតវ៉ា។

​នៅឆ្នាំ ២០១៤ តុលាការបានបង្គាប់ឱ្យមានការជំនុំជម្រះឡើង វិញ និងបានដោះលែងគាត់ ដោយសំអាងលើភស្តុតាងដែលថា សម្លៀកបំពាក់នោះប្រហែលជាត្រូវបានគេរៀបចំបង្កើតឡើង (ដើម្បីទម្លាក់កំហុស)។​នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ សាលាដំបូង Shizuoka បានសម្រេចឱ្យគាត់រួចផុតពីបទចោទប្រកាន់ និងបានសម្រេចថាក្រុមអ្នកស៊ើបអង្កេតបានប្រឌិតភស្តុតាង។

​គាត់មានអាយុ ៨៨ ឆ្នាំ។​ព្រះរាជអាជ្ញាមិនបានប្តឹងឧទ្ធរណ៍នោះទេ ហើយស្នងការនគរ បាលខេត្ត Shizuoka បានចុះទៅដល់ផ្ទះរបស់គាត់ដើម្បីសុំ ទោសដោយផ្ទាល់។​នៅក្នុងឆ្នាំ ២០២៥ តុលាការបានសម្រេចផ្តល់ប្រាក់សងជំងឺចិត្តដល់គាត់ប្រមាណ ១,៤ លានដុល្លារ គឺប្រហែល ៨០ ដុល្លារសម្រាប់ថ្ងៃនីមួយៗដែលគាត់បានចំណាយពេលនៅក្នុងការឃុំឃាំង។​ឥឡូវនេះ Hakamada មានអាយុ ៩០ ឆ្នាំហើយ និងនៅតែរស់នៅជាមួយបងស្រី/ប្អូនស្រីរបស់គាត់។(ហ្វេសប៊ុកvisot sean)