» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11523 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117805 នាក់

មហេសី​អតីត​ស្តេច​ម៉ាឡេស៊ី​បបួល​ប្តី​ធ្វើតេស្ត​ឌី​អិន​អេកូ​ន​!

 

​រុស្ស៊ី​៖​រា​ជនី​សម្រស់​រុស្ស៊ី​ដែល​កំពុង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ជម្លោះ​លែងលះ​ជាមួយ​អតីតព្រះមហាក្សត្រ​ម៉ាឡេស៊ី បាន​បបួល​ធ្វើតេស្ត DNA បន្ទាប់ពី​អតីត​ប្តី​ជា​ស្តេច​រូបនេះ​បាន​អះអាងថា​កូនប្រុស​របស់​ពួកគេ​ប្រហែល​មិនមែនជា​កូនបង្កើត​របស់គាត់​ទេ​។​a king malay wife 

​នាង​រី​ហា​ណា អូក​សា​ណា វ៉ូ​វ៉ូ​ឌី​ណា (Rihana Oksana Veovodina)អតីបវរកញ្ញារុស្ស៊ី បាន​រៀបការ​កាលពី​ឆ្នាំមុន​ជាមួយ​អតីត​ស្តេច​ស៊ុ​លត​ង់ មូ​ហា​ម៉ាត់ ទី​៥ ដែល​សុខចិត្ត​បោះបង់ចោល​រាជបល្ល័ង្ក​យ៉ាង​ឆាប់រហ័ស​ក្នុង​ខែមករា ។​​ឥឡូវនេះ​អតីត​ស្ដេច​ម៉ា​ឡា​ស៊ី​រូបនេះ​បាន​អះអាងថា ពួកគេ​បាន​លែងលះគ្នា​ហើយ និង​ត្រូវគេ​និយាយថា បាន​កាត់កាល់​កូនប្រុស​អាយុ​ទើប​ពីរ​ខែ​ទៀតផង​។​នេះបើតាមប្រភពពីកាសែតបរទេស។

​មេធាវី​របស់​អតីត​ស្តេច​នេះ​បាន​ប្រាប់​កាសែត​សិង្ហ​បុរី​មួយ​ថា “​មិនមាន​ភស្តុតាង​ជាក់ស្តែង​ណាមួយ​បង្ហាញ​អំពី​ភាពជា​ឪពុក​បង្កើត​សម្រាប់​កូន​ម្នាក់នេះ​ទេ​”​។​
​ប៉ុន្តែ​មិត្តភក្តិ​របស់​អតីត​បវរកញ្ញា​ក្រុង​មូ​ស្គូ​នេះ​ទទូចថា អាពាហ៍ពិពាហ៍​នៅតែមាន​សុពលភាព និង បាន​ច្រានចោល​យ៉ាង​ខឹងសម្បារ​ចំពោះ​ការលើកឡើង​របស់​អតីត​ស្តេច​ស៊ុ​លត​ង់​នេះ​ថា បុរស​ផ្សេង​គឺជា​ឪពុក​បង្កើត​របស់​កូន​នេះ ដោយ​មិត្តភក្តិ​ទាំងនោះ​អះអាងថា កូន​នេះ​មានមុខមាត់​ដូច​អតីត​ស្តេច​ស៊ុ​លត​ង់​។

​នាង​អូក​សា​ណា ដែល​ឥឡូវ​រស់នៅ​ផ្ទះ​ជនបទ​នៅក្បែរ​ទីក្រុង​មូ​ស្គូ កំពុង​ទាមទារ​ឱ្យមាន “​ការសុំ​ទោស​ជា​សាធារណៈ​” ពី​អតីត​ប្រមុខរដ្ឋ​ម្នាក់នេះ​។
​មិត្ត​ជិតស្និទ្ធ​របស់​នាង​អូក​សា​ណា ឈ្មោះ លី​លី​យ៉ា ណា​ស្តា​វ៉ា អាយុ ៣២ ឆ្នាំ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​កក្កដា​អំពី​ការអះអាង​របស់​ស្តេច​ស៊ុ​លត​ង់​អំពី​បុរស​ផ្សេង​ជា​ឪពុក​កូន​នេះ យ៉ាង​ដូច្នេះ​ថា “​មិន​សម​ហេតុផល​ទាល់តែសោះ​។ យើង​ពិតជា​សោកស្តាយ ដែល​អតីត​ស្តេច​នេះ ជ្រើសរើស​ប្រើ​ភាសា​បែបនេះ និង ជ្រើស​យក​មេធាវី​គ្មាន​វិជ្ជាជីវៈ​។

មនុស្ស​គ្រប់គ្នា​ដែល​ស្និទ្ធ​នឹង​អូក​សា​ណា គឺ​ឪពុកម្តាយ មិត្តភក្តិ និង​គ្រួសារ​នាង កំពុង់​រង់ចាំ​ការសុំ​ទោស​ជា​សាធារណៈ​ពី​គាត់​។ ប្រសិនបើ​អតីត​ស្តេច​នេះ​មានការ​សង្ស័យ ចឹ​ង​គាត់​អាចមក​ធ្វើតេស្ត DNA បាន​គ្រប់ពេល​។ អូក​សា​ណា សម្រាប់​នាង គឺ​ត្រៀមខ្លួន​រួចហើយ​សម្រាប់​រឿងនេះ​។ ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ដូច្នេះ​ក្នុងនាម​ខ្ញុំ​ជា​មិត្ត​ជិតស្និទ្ធ​របស់​នាង​។ ប្រសិនបើ​អូក​សា​ណា​បង្ហាញមុខ​កូន​នោះ​ចេញមក នឹង​គ្មាន​នរណាម្នាក់​មាន​មន្ទិលសង្ស័យ​ឡើយ ព្រោះ​ឪពុក​កូន​នេះ​មានមុខមាត់​ដូចគ្នា​”៕ a king malay wife1 a king malay wife3 
​