» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 163 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095078 នាក់

បុរស​កើត​ទុក​មិន​សុខចិត្ត​ថា​មិនបាន​ទទួលទាន​គ្រឿង​ស្រវឹង បែរជា​ធ្វើតេស្ត​រកឃើញ​ជាតិ​ស្រវឹង ត្រូវ​នគរបាល​ហៅ​ទៅ​ផ្តិតមេដៃ​ឈប់​និយាយ​!

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ជា​ច្រើន​ពី​បុរស​ម្នាក់​កើត​ទុក​មិន​សុខចិត្ត​ថា ខ្លួន​មិនបាន​ទទួលទាន​គ្រឿង​ស្រវឹង បែរជា​មន្ត្រី​ជំនាញ​ចរាចរណ៍​ធ្វើតេស្ត​ឲ្យផ្លុំ៣ដងទើបរកឃើញ​លទ្ធផល​ជាតិ​ស្រវឹង ០.៣៣mg/L ហើយ​ផាកពិន័យ​ប្រាក់ ៤០​ម៉ឺន​រៀល នៅ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ និង​ថែមទាំង​ចោទប្រកាន់​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​ថា បាន​កែច្នៃ​ម៉ាស៊ីន​តេស្ត​ជាតិ​ស្រវឹង ដើម្បី​ផាកពិន័យ​យកប្រាក់​គាត់!​។a police man no drunk 

​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជា​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហម វ៉ាន់​ថា ស្នងការរង ទទួល​ដឹកនាំ​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ និង​លោក​វរសេនីយ៍ឯក សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ព្រែក​ព្នៅ ដើម្បី​ធ្វើ​ស្រាវជ្រាវ​លើ​ករណីនេះ​ជាបន្ទាន់​។

​នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ សមត្ថកិច្ច​ក៏បាន​កោះហៅ​អ្នកបើករថយន្ត​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AY-9617 ឈ្មោះ ខេង សុជាតិ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ចូលមក​សួរ​នាំនៅ​កន្លែងធ្វើការ​របស់​សម​ត្ថ​កិច្ច​ខណ្ឌ​ព្រែក​ព្នៅ​។ សមត្ថកិច្ច ក៏បាន​ពន្យល់​ពី​ការប្រើប្រាស់​ម៉ាស៊ីន​ធ្វើតេស្ត​ជាតិ​ស្រវឹង​ដោយ​ម៉ាស៊ីន​នោះ​ផលិត​នៅក្នុង​ប្រទេស​អូស្ត្រាលី ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​តាមផ្លូវ​ច្បាប់​និង​មានការ​ត្រួតពិនិត្យ​បច្ចេកទេស​ស្តង់ដា​ត្រឹមត្រូវ​ដោយ ទទួលស្គាល់​តាមរបៀប​របប​ស្តង់ដា​ប្រតិបត្តិ (standard operation procedure) ហៅ​កាត់ (SOP) ដោយ​មន្ត្រី​អ្នកអនុវត្ត​ច្បាប់​នៅ​គោលដៅ មិនអាច​កែច្នៃ​ម៉ាស៊ីន​ធ្វើតេស្ត​ជាតិ​ស្រវឹង​នេះ​បានឡើយ​។

សម្ត្តកិច្ចថា​ម៉ាស៊ីន​នេះ​ត្រូវបាន​ក្រសួងមហាផ្ទៃ​អនុញ្ញាតឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទូទាំងប្រទេស​សម្រាប់​ធ្វើតេស្ត​ជាតិ​ស្រវឹង ហើយ​ជាទូទៅ​ម៉ាស៊ីន​នេះ​បើ​ធ្វើតេស្ត​ឃើញ​លទ្ធផល​ជាតិ​ស្រវឹង​គឺ​ឃើញ ហើយ​បើ​គ្មាន​ជាតិ​ស្រវឹង​គឺ​គ្មាន​។ មិនតែប៉ុណ្ណោះ​បណ្តា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​ក៏​គេ​ប្រើប្រាស់​ម៉ាស៊ីន​នេះ​ផងដែរ​។ អ្វីដែល​ជាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពិនិត្យ​ជាតិ​ស្រវឹង​នៅ​រយៈពេល​ជាង​១​ខែ​មកនេះ​ដែល​សមត្ថកិច្ច​ចុះ​អនុវត្តតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​យុទ្ធនា​ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពិនិត្យ​ជាតិ​ស្រវឹង គឺ​មិនមាន​បាតុភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ​អ្នកធ្វើ​តេស្ត​រកឃើញ​ជាតិ​ស្រវឹង​ទៅលើ​ការប្រើប្រាស់​ម៉ាស៊ីន​ធ្វើតេស្ត​ជាតិ​ស្រវឹង​នេះ​ទេ​។

​ក្នុងករណី​សម​ត្ត​កិច្ច​បាន​បាន​ណែនាំ​ឈ្មោះ ខេង សុជាតិ អ្នកបើករថយន្ត LEXUS RX330 ដោយ​មិនត្រូវ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ចោទប្រកាន់​គ្មាន​មូលដ្ឋាន បង្ក​ប៉ះពាល់ កិត្តិយស​អង្គភាព និង​មន្ត្រី​សមត្ថកិច្ច​អនុវត្ត​ច្បាប់ និង​ថែមទាំង​ធ្វើឱ្យ​បាត់បង់​ជំនឿ​របស់​ប្រជាពលរដ្ឋ​មកលើ​សមត្ថកិច្ច​ដែល​កំពុង​បំពេញភារកិច្ច​អនុវត្ត​ច្បាប់​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។​ដោយ​គ្មានសង្ឃឹមថាមាន​ស្ថាប​ន័​ជំនាញ​ណា​អាចជួយ​បាន​ទីបំផុតឈ្មោះ ខេង សុជាតិ អ្នកបើករថយន្ត LEXUS RX330​ក៏បាន​សុខចិត្តផ្តិតមេដៃ​សុំ​រួចខ្លួន​សិនទៅ​។​a police man no drunk1 a police man no drunk2 

 

​