» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 199 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095114 នាក់

ជិត​រកមុខ​ឃើញ​ហើយ​ជន​ដែល​លួច​រំលោភ​ដី​រដ្ឋ ក្រោយពី​អភិបាលខេត្ត​កំពង់ឆ្នាំង ទៅដល់​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចង់ដឹងថា​តើ​អ្នកកាសែត​ចុះផ្សាយ​ព័ត៌មាន​ពិត​ឬ​យ៉ាងណា​?????



(​កំពង់ឆ្នាំង​):​កាល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ ឯ​ឧ​ត្ត​ម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ទៅដល់​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​ចំកា​ម៉ុ​ច ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ដើម្បី​សិក្សា​ស្រាវជ្រាវ​និង​ពង្រឹង​ការ ការពារ ទប់ស្កាត់ និង​បញ្ឈប់​ជាបន្ទាន់ រាល់​ការកាប់​ទន្ទ្រាន ឈូសឆាយ​រំលោភបំពាន​ដីព្រៃ​ក្នុង​ដែន​ជំរក​សត្វព្រៃ និង ដីព្រៃ​សហគមន៍​របស់​រដ្ឋ ដែ​ឈ្មួញ​កាប់​រាន ទន្ទ្រាន​ឈូសឆាយ​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដែល​ប្រ​ព្រឹ​ត​ឡើង​ពី​សំណាក់​ជនខិលខូច​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញៈ​មន្ត្រី​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន​។​a chan d1 

​គួររំលឹកថា រដ្ឋបាល​សាលាស្រុក​ទឹកផុស ធ្លាប់​បានចេញ​លិខិត​ប្រកាស់​ចោទ ប្រកាន់​អ្នក​សារ​ព័​ត៍​មាន​ថា ផ្សាយ​មិន​ពិត​ក្នុងករណី​រំលោភ​ដីធ្លី​ដែក​ប្រ​ព្រឹ​ត​ឡើង​ដោយ​មន្ត្រី​ជំ​ុ​នា​ញ​បរិស្ថាន មន្ត្រី​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ដើម្បី​ជា​លេស​ការពារ​អំពើ​ល្មើសច្បាប់​របស់​ក្រុម​ឈ្មួញ ក្នុងន័យ​ប្រយោជន៍​ក្រុម​ខ្លួន​?

​បន្ទាប់ពី​អភិបាលខេត្ត​ព្រមាន​យ៉ាង​ធ្ងន់ៗ​ទៅលើ​ក្រុមមន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​អង្គប្រជុំ​ដែល​រដ្ឋបាល​សាលាស្រុក​មួយចំនួន​ធ្លាប់​បានចេញ​សេចក្ដីប្រកាស​លើកឡើងថា​អ្នកសារព័ត៌មាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ស្រាប់តែ​នៅ​ថ្ងែ​ទី​៦/​ធ្នូ​/២០១៨ មាន​សេចក្តីរាយការណ៍​មក​ថា មាន​ករណី​កំពុង​ឈូសឆាយ រំលោភ​យក​ដី​ដែលមាន​ព្រះរាជ​ក្រឹ​ត្រ​ក្នុង​ដែន​ជម្រក​បរិស្ថាន​និង​តំបន់​សហគមន៍​នៅ​ចំណុច​ចំការ​ម៉ុ​ច ចំណុច​ច្រមុះជ្រូក ចំណុច​អន្លុង​ជ្រូក​និង​ចំណុច​អូ​នាល​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំតា​នៃ ស្រុក​ទឹកផុស​ដែល​ប្រ​ព្រឹ​ត​ឡើង​ដោយ​ឈ្មោះ​ប្រាក់ គឹម​សេង ប្រធាន​សហគមន៍​ឃុបឃិត​ជាមួយ​ឈ្មោះ​នុត ម៉ឺ​យ ឈ្មោះ​ទូច សិទ្ធ​និង​ឈ្មោះ យាយ​ណេ​ត ជា​ប្រជាពលរដ្ឋ​មាន​ដី​រាប់រយ​ហិច​តា​លក់​មិនចេះ​អស់។

ឈ្មោះ​ប៉ក់​ជា​ម្ចាស់​គ្រឿងចក្រ​សព្វថ្ងៃ​កំពុង​ជីក​កាយ​ដី​នៅ​ចំណុច​ទឹក​ចេញ​ក្នុង​ឃុំក្បាលទឹក​និឈ្មោះ​ចែ​នុត រ៉ា ជា​ប្រជាពលរដ្ឋ នៅ​ភូមិ​តា​នៃ ក៏​ជា​អ្នកមាន​ដី​ច្រើន​ផងដែរ សម្រាប់​លក់​អោយ​ឈ្មួញ ដែល​ល្បី​ថា​ជា​ជើង​ខ្លាំង​នៅ​ស្រុក​ទឹកផុស ខាង​រៀប​ដី​លក់​អោយ​ឈ្មួញ ទើប​នៅ​ថ្ងៃទី​០៧/​ធ្នូ​/២០១៧​ឯកឧត្តម​អភិបាលខេត្ត​បាន​ដឹកនាំ​គណៈ​ប្រតិ​ភ​ចុះ​ពិនិត្យ​។​

-​ប្រ​ភ​ពី​មន្ត្រី​ថ្នាក់ក្រោម​មួយចំនួន​បានដាក់​ការសង្ស័យថា​ការឃុបឃិត​គ្នា​រវាង​ក្រុមមន្ត្រី​ជំនាញ​និង​មន្ត្រី​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​ក្រុម​ឈ្មួញ​នេះ គឺ​ដើម្បី​យក​ដី​រដ្ឋ ធ្វើ​ការលក់​ទៅអោយ​ក្រុមហ៊ុន​ចិន​ដែលមាន​មន្ត្រី​យោធា មាន​ឋា​ន្ត​រ​ស័ក្ដិ​ថ្នាក់​ផ្កាយ​គ្រាក់ៗ​នៅ​ពី​ក្រោយខ្នង​ក្នុងការ​ឈូសឆាយ​រំលោភ​យក​ដី​នៅ​ចំណុច​ខាងលើនេះ​។​

-​ដី​ដែល​កំពុង​រំលោភ​យក​មាន​២​ទីតាំង ទី​១ ចំណុច​ច្រមុះជ្រូក ថិ​ត​ក្នុងភូមិ​តា​នៃ ឃុំ​ជៀប និង​ចំណុច​អូរ​អន្លុង​ជ្រូក ថិ​ត​ក្នុង ភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ជា​ប្រភេទ​ដី (​ព្រះរាជ​ក្រិ​ត្យ​) ត្រូវបាន​ពួក​ឈ្មួញ កំពុង​រុករាន​ដោយ​អនាធិបតេយ្យ​លើ​ដែន​ជំរក​ពេញ​ទំ​ហ៊ឹង តាម​អំពើ​របស់គេ​ហើយ​សកម្មភាព​នេះ​បានកើត​មាន​ជា​រៀងរាល់ថ្ងៃ ។​
​ប្រជាពលរដ្ឋ​ស្នើអោយ​ឯកឧត្តម​អភិបាលខេត្ត​និង​រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ខណ​:​ដែន​ជម្រក​បរិស្ថាន កំពុង​រង​នូវ​ការរំលោភ​យក​។​a chan d3 a chan d4 a chan d5 a chan d7 a chan d8 

​