» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2268 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083794 នាក់

បោក​ទៀតហើយ​ផ្អើល​ផ្សារ​ស្ពឺ​! មេ​តុងទីន នឹង​ប្ដី បាន​រត់​គេចខ្លួនបាត់ ពី​បោក​បាន​ជាង​៥០​លាន​ដុល្លារ​

​ខេត្តកំពង់ចាម ៖ កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២៤ ក្រុមអាជីវករ​លក់ដូ​រ​នៅ​ផ្សារ​ស្ពឺ ឃុំ​ស្ពឺ ស្រុក​ចម្ការលើ បាន​ភ្ញាក់​ផ្អើលឆោឡោ ដោយសារតែ​មេ​តុងទីន​ឈ្មោះ សាន សុ​វណ្ណាលី​ស អាយុ​៣១​ឆ្នាំ នឹង​ប្ដី បាន​រត់​គេចខ្លួនបាត់​ចេញពី​តូប​លក់ដូរ​របស់ខ្លួន បន្ទាប់ពី​ប្រមូល​លុយ​ពី​អាជីវករ និង​ប្រជាពលរដ្ឋ មាន​រហូតដល់​ជាង​៥០​លាន​ដុល្លារ​ឯណោះ ។​a tong tin3 

​លោក ឡាយ ម៉េង​លី អ្នករងគ្រោះ​មួយរូប​បាន​រៀបរាប់ថា គាត់​លេង​តុងទីន​ជាមួយនឹង​ស្ត្រី​រូបនេះ ដោយ​ក្នុង​មួយ​ក្បាល​ត្រូវ​បង់​២០​ដុល្លារ​ក្នុង​មួយថ្ងៃ ។ គាត់​ចាប់ផ្ដើម​លេង​តាំងពី​ខ្សែ​ទី​១​រហូតដល់​ខ្សែ​ទី​៥២ គឺ​លេង​បានការ​ប្រាក់​ដោយ​ត្រូវ​បង់​តែ​ចំនួន​១៧​ដុល្លារ​ប៉ុណ្ណោះ ហើយ​ចំនួន​ថ្ងៃ​ដែល​ត្រូវ​លេង​មាន​រហូតដល់​៤៨​ថ្ងៃ ។​​លោក ម៉េង​លី និយាយទៀតថា ការលេង​តុងទីន​នេះ គឺ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់មេ​តុងទីន​ឈ្មោះ សាន សុ​វណ្ណាលី​ស ដែលមាន​អាស័យដ្ឋាន​នៅ​បុរី​ឈូក​វ៉ា​២ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ចំពោះ​គោលការណ៍ តុងទីន​ក្បាល​២០​ដុល្លារ មាន​រហូតដល់ ១៥​ចំណុច ក្នុងនោះ​រួមមាន ៖
១-​បង់ប្រាក់​ឱ្យបាន​ទៀងទាត់​មុន​ម៉ោង​៦​ល្ងាច បើ​លើស​ពិន័យ​មួយ​ក្បាល​៥​ដុល្លារ បើ​មិន​បង់លុយ​ពិន័យ​ទេ គាត់​ទុកពេល​កើប ។​

២-​ក្នុងករណី​បង់​យឺត មេ​បិទ​មិនឱ្យ​ដេញ ។​៣-​ករណី​កូនៗ​លេង​តែ​១​ក្បាល​មិនទាន់មាន​សិទ្ធិ​ដេញ​ភ្លាមៗ​បានទេ ។​៤-​ករណី​កូនៗ​លេង​ចំនួន​២​ក្បាល​គឺ​ដេញ​បាន​មួយ ។​
​តាម​ដំណឹង មេ​តុងទីន​ស្រី​រូបនេះ​រួមជាមួយ​ប្ដី​បាន​បាត់​ចេញពី​ផ្សារ​ស្ពឺ​តាំងតែ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤ ដោយ​ឮថា​ចេញទៅ​ឆេង​ម៉េង ហើយ​ផ្ទះ​សព្វថ្ងៃ​នៅ​ជិត​ផ្សារ​ស្ពឺ គឺជា​ផ្ទះ​របស់​ឪពុកម្ដាយ​បង្កើត​របស់​ស្ត្រី​រូបនេះ ។​​លោក ម៉េង​លី បន្តថា ចំពោះ​បងប្អូន​អាជីវករ​លក់ដូរ រួមទាំង​ប្រជាពលរដ្ឋ​ដែល​លេង​តុងទីន មាន​គ្នា​សរុប​ក្នុង​ចន្លោះ​ពី ៣០០​នាក់ ទៅ ៥០០​នាក់ ហើយ​លុយ​ក្នុង​ម្នាក់ៗ​ដែល​ចាញ់បោក មាន​រង្វង់ ២ ០០០​ដុល្លារ ទៅ ៣០០០​ដុល្លារ តែ​អ្នកខ្លះ​រហូតដល់​៥០​ម៉ឺន​ដុល្លារ​ក៏មានដែរ​ក្នុង​ម្នាក់ ។ សម្រាប់​រូបគាត់​វិញ លេង​តុងទីន​នេះ គឺ​ត្រូវ​បង់​តាម​ប្រព័ន្ធ​ធនាគារឯកជន ខ្លះ​លេង​តាម​អន​ឡាញ ។ ចំពោះ​ផែនការ​ដែល​មេ​តុងទីន​រៀបចំ​ក្រឡា​ឆបោក​នេះ បាន​លេច​រូបរាង​តាំងពី​មួយខែ​មុន​ម្ល៉េះ គឺ​ផ្ទះ​នៅឯ​ភ្នំពេញ ត្រូវបាន​គេ​លក់ និង​ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដើម្បី​បង្វែងដាន​កុំឱ្យ​បងប្អូន​អាជីវករ​ស្គាល់ ។​

​មុនពេល​មានការ​ភ្ញាក់ផ្អើល​រឿង​មេ​តុងទីន​នេះ​រត់គេចខ្លួន គឺ​មេ​តុងទីន​និង​ប្ដី​បាន​បើករថយន្ត​ចេញពី​រាជធានី​ភ្នំពេញ​នាពេល​ទៀបភ្លឺ មកដល់​ផ្សារ​ស្ពឺ ស្រុក​ចម្ការលើ​ភ្លឺ​ល្មម បើក​តូប​លក់​ថ្នាំពេទ្យ​ជាធម្មតា ។ តាម​អ្វីដែល​រូបគាត់​ដឹង ការលេង​តុងទីន គឺ​ក្នុង​រង្វង់​១​ឆ្នាំទៅ​២​ឆ្នាំនេះ ហើយ​ក្នុង​មួយថ្ងៃ​បង់​២០​ដុល្លារ គាត់​បាន​បង់​រហូតដល់​ចំនួន ១៧.០០០​ដុល្លារ ។​​រហូតដល់ ព្រឹក​ព្រលឹម​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៤ ក៏មាន​ការភ្ញាក់ផ្អើល​ឆោឡោ​នៅ​ផ្សារ​ស្ពឺ ដឹងថា​មេ​តុងទីន​រូបនេះ​រត់គេច​ខ្លួន ធ្វើឱ្យ​ម្នាក់ៗ​ស្រឡាំងកាំង​មិនដឹង​ទៅ​ទារលុយ​ពី​អ្នកណា ចំណែក​ផ្ទះ​វិញ​នៅឯ​ភ្នំពេញ​ឯណោះ ។ ឯ​ផ្ទះ​នៅ​ជិត​ផ្សារ​ស្ពឺ ស្រុក​ចម្ការលើ គឺជា​ផ្ទះ​ឪពុកម្ដាយ​បង្កើត​របស់​មេ​តុងទីន​រូបនេះ​ប៉ុណ្ណោះ ។ បន្ទាប់មក បងប្អូន​អាជីវករ ត្រូវបាន​សមត្ថកិច្ច​ហៅ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចម្ការលើ ហើយ​សម្រាប់​រូបគាត់ គឺ​ចង់​បានតែ​លុយ​ដើម​ត្រឡប់មកវិញ​ប៉ុណ្ណោះ និង​សូមឱ្យ​ចាត់ការ​មេ​តុងទីន​នេះ​តាមច្បាប់ ។​

​អាជីវករ​ម្នាក់ទៀត​ឈ្មោះ ប៉ុក រដ្ឋ​មុនី ភេទ​ស្រី អាយុ​៣១​ឆ្នាំ រៀបរាប់ថា គាត់​លេង​តុងទីន​ក្នុង​មួយ​ក្បាល​បង់ ២០​ដុល្លារ នៅ​តូប​លក់​ថ្នាំពេទ្យ​របស់​មេ​តុងទីន​ឈ្មោះ សុ​វណ្ណាលី​ស នៅក្នុង​បរិវេណ​ផ្សារ​ស្ពឺ ហើយ​មានពេលខ្លះ​បង់​មួយថ្ងៃ ២០០​ដុល្លារ​ក៏មាន ។​គាត់​ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចម្ការលើ​ដែរ ចំពោះ​ប្រាក់​របស់គាត់ មាន​ប្រមាណ​១២​ម៉ឺន​ដុល្លារ ធ្វើយ៉ាងណា​ឱ្យបាន​លុយ​ថ្លៃដើម​ត្រឡប់មកវិញ និង​រំពឹងថា សមត្ថកិច្ច​នឹង​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ក្រុម​ជនរងគ្រោះ ។​

បើ​គិត​ត្រឹម​ម៉ោង​៣​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៤ អាជីវករ​ដែល​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចម្ការលើ មាន​ចំនួន​៥០​នាក់ ។ ចំណែក​ចំនួន​តួលេខ​ដែលថា​ចាញ់បោក​អស់​ប្រមាណ​៥០​លាន​ដុល្លារ​នោះ អាច​មិនមាន​ចំនួន​ច្រើន​ដល់​ថ្នាក់​នេះ​ទេ ។​ករណី​យ៍​បោកប្រាស​មួយ​នេះ​ឪពុកម្តាយ​មេ​តុងទីន​ដែល​គេ​ស្គាល់​ថា​ជា​គ្រូបង្រៀន​បាន​បដិសេធថា​គត់​មិន​ដឹងអី​ទេវា​ជាំ​រឿង​អ្នកលេង​និង​កូន​របស់គាត់​បោះ​ទោះបី​ពេលខ្លះ​គេ​យកលុយ​មក​ផ្ញើ​ឲ្យ​បង់​ក៏ដោយ​។​ពេល​ល​នេះ នគរបាល​ស្រុក​ចំការលើ​កំពុង​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ធ្វើការ​ស៊ើបអង្កេត និង​ស្វែងរក​ការពិត និង​រក​យុត្តិធម៌​ជូន​ភាគី​រងគ្រោះ ៕a tong tin a tong tin1 a tong tin1 a tong tin2 
​