» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3391 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084917 នាក់

អាមេរិក លុបចោល​ការលើកលែង​ពន្ធ សម្រាប់​កញ្ចប់​ទំនិញ​តម្លៃ​ទាប​ទាំង​អស់ពី​ទូទាំង​ពិភពលោក​


​អាមេរិក​៖​សេត​វិមាន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ (៣០ កក្កដា​) ថា សហរដ្ឋអាមេរិក កំពុង​ផ្អាក​ការលើកលែង "​ពន្ធ​តូចតាច​" ដែល​អនុញ្ញាតឱ្យ​ការដឹកជញ្ជូន​ពាណិជ្ជកម្ម​តម្លៃ​ទាប​ពី​ទូទាំង​ពិភពលោក​ចូលទៅ​កាន់​សហរដ្ឋអាមេរិក ដោយ​មិន​ប្រឈម​នឹង​ពន្ធ​។​a trum stuff1 

​យោងតាម​ក្រឹត្យ​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​( Donald Trump )— កញ្ចប់​ទំនិញ​មានតម្លៃ​ស្មើ ឬ​ក្រោម ៨០០​ដុល្លារ​អាមេរិក ពី​គ្រប់ទិសទី​ដែល​ផ្ញើ​ទៅកាន់​សហរដ្ឋអាមេរិក តាមរយៈ​ខាងក្រៅ​បណ្តាញ​ប្រៃសណីយ៍​អន្តរជាតិ ឥឡូវនេះ​នឹងត្រូវ​ប្រឈមមុខ​នឹង "​ពន្ធ​កាតព្វកិច្ច​ដែល​អាច​អនុវត្តបាន​ទាំងអស់​" ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៩ ខែសីហា ខាងមុខនេះ​។​​លោក Trump បានកំណត់​គោលដៅ​កញ្ចប់​ទំនិញ​តម្លៃ​ទាប​បែបនេះ​តែ​ពី​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង​ប៉ុណ្ណោះ​។ សេចក្ដីស្នើច្បាប់​ពន្ធអាក​រ​ក្នុងស្រុក និង​ចំណាយ ដែល​ទើបត្រូវ​ចុះហត្ថលេខា​ដោយ​លោក Trump ថ្មីៗ​នេះ បាន​លុបចោល​មូលដ្ឋាន​ច្បាប់​សម្រាប់​ការលើកលែង "​ពន្ធ​តូចតាច​" បែបនេះ​នៅ​ទូទាំង​ពិភពលោក ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៧ តទៅ​។​

​អត្រាពន្ធ ឬ​តម្លៃ​ជាក់លាក់​ដែល​កញ្ចប់​ទំនិញ​តម្លៃ​ទាប​នេះ​ត្រូវ​ប្រឈម​គឺ​មិនទាន់​ច្បាស់​ទេ​។ យ៉ាងណាក៏ដោយ ទំនិញ​ដែល​ដឹកជញ្ជូន​តាម​ប្រព័ន្ធ​ប្រៃសណីយ៍ នឹងត្រូវ​ប្រឈម​នឹង​ពន្ធ​មួយ​ក្នុងចំណោម​ពន្ធ​ពីរ​ដូចជា​៖ "​ពន្ធ​នាំចូល​គណនា​ដោយ​ផ្អែកលើ​តម្លៃ​ទំនិញ​" ស្មើនឹង​អត្រាពន្ធ​មាន​ប្រសិទ្ធភាព​នៃ​ប្រទេស​ប្រភពដើម​នៃ​កញ្ចប់​ទំនិញ ឬក៏ -​សម្រាប់​រយៈពេល ៦​ខែ​- ពន្ធគយ​ជាក់លាក់​ពី ៨០​ដុល្លារ​ទៅ ២០០​ដុល្លារ គឺ​អាស្រ័យ​លើ​អត្រាពន្ធ​របស់​ប្រទេស​ប្រភពដើម​ទំនិញ​។​​គួរឱ្យ​ដឹងថា អាមេរិក​បាន​លុបចោល​ការលើកលែង​ពន្ធ​តូចតាច​នេះ​លើ​កញ្ចប់​តម្លៃ​ទាប​ពី​ចិន នៅ​ដើមខែ​ឧសភា ហើយ​ចាប់ពី​ថ្ងៃទី​០២ ខែឧសភា​មក ការនាំ​ចេញពី​ចិន និង​ក្រុង​ហុងកុង ត្រូវ​បង់ពន្ធ​ក្នុង​អត្រា​ដំបូង​យ៉ាងខ្ពស់​រហូតដល់ ១៤៥% ប៉ុន្តែ​ក៏​ធ្លាក់​មក​ត្រឹម ៣០% វិញ បន្ទាប់ពី​មានការ​បន្ធូរ​កម្ដៅ​ជម្លោះ​ពាណិជ្ជកម្ម​នៅ​ពាក់កណ្តាល​ខែឧសភា រវាង​សហរដ្ឋអាមេរិក និង​ចិន​៕a trum stuff 

​