» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3502 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099269 នាក់

សុនខ​ដំបូងបង្អស់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា បាន​ចុះ​បេសកកម្ម​ក្នុងនាម​ជា​K9 ដើម្បី​បម្រើ​និង​ជួយ​ដល់​មនុស្សជាតិ​!

 

​ខេត្ត​ព្រះសីហនុ​៖ សុនខ​ឈ្មោះ​ថមី​(Tommy)​របស់លោក​គ្រូ ហ៊ិ​ន រតនា ជា​អ្នកជំនាញ​បង្ហាត់​ឆ្កែ ធ្លាប់​ចូលរួម​ក្នុងការ​ប្រកួត​មួយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ពិភពលោក National Geography ត្រូវបាន​ចាត់ទុកថា​ជា​សុនខ​ទីមួយ​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​ចូលរួម​ក្មុង​បេសកកម្ម​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​គ្រោះមហន្តរាយ​បាក់​រលំ​សំណង់​អគារ​៧​ជាន់​នៅ​ក្រុងព្រះសីហនុ​រយៈពេល​២​ថ្ងៃ​។​a build dog3 

គេ​បានឃើញ​លោក​ហ៊ិ​ន​រតនា​ដែល​ទើបតែ​ជាសះស្បើយ​ពីរ​បួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ឡាន​ចិន​បើក​បុក​ហើយ​កិន​ទៀត​ក្រោម​ជំនួយ​ពី​សប្បុរសចន​ខ្មែរ​ជាច្រើន​នាក់ នាំ​សុខន​ឆ្លាត​វៃ​របស់លោក​ឈ្មោះ Tommy មក​ចុះ​បេសកកម្ម​ក្នុងនាម​ជា​K9 ដើម្បី​ធ្វើការ​ស្វែងរក​ជនរងគ្រោះ​នៅ​គំនរ​បាក់បែក ដែល​បានរ​លំនៅ​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​២៨​នាក់​និង​រងរបួស​២៦​នាក់ (​ជា​កម្មករ​) ដែល​បាន​បិទ​បញ្ចប់​នៅវេលា​ម៉ោង​៧៖៣០​នាទី​យប់​ថ្ងៃទី​២៥​មិថុនា បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​អស់​រយៈពេល​២​ថ្ងៃ​កន្លះ​។​

​លោក ហ៊ិ​ន រតនា​ក្នុង​សម្លៀកបំពាក់​អា​យឺត​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើការ​រៀបរាប់​តាម​ហ​វេស​ប៊ុ​កថា​៖ “​បេសកកម្ម​ត្រូវបាន​បញ្ចប់​ហើយ​ឯង​(​ថមី​)​គឺជា​សុនខ​ដំបូងបង្អស់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ចុះ​បេសកកម្ម​ក្នុងនាម​ជា​K9​ដើម្បី​បម្រើ​និង​ជួយ​ដល់​មនុស្សជាតិ​។ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​នឹង​បង្ហាញ​ដល់​ពិភពលោក​នៅ​អ្វីដែល​ឯង​អាច​ធ្វើបាន​។ ពួកយើង​ត្រូវការ​ធនធាន​ដូច​អ្នក​បន្ថែម​សម្រាប់​ប្រទេស​កម្ពុជា​”​។​
​មហាជន​ជាច្រើន​ធ្វើការ​កោតសរសើរ​ចំពោះ​ការ​បង្វឹក​សត្វ​សុនខ​របស់​លោកគ្រូ ហ៊ិ​ន រតនា និង​សុនខ​របស់លោក​ដែល​មក​ចូលរួម​បេស​សកម្ម​នេះ​។a build dog5 a build dog a build dog2 a build dog4 

​