» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5039 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100806 នាក់

ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​!

​ខេត្តសៀមរាប​៖ កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង និង​នគរបាល​ខេត្តសៀមរាប សហការគ្នា​ស្រាវជ្រាវ បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​និង​ដកហូត​ចាប់យក​វត្ថុតាង សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(ice) សរុប​ចំនួន​១២១​ដុំ ដែល បាន​លាក់ទុក នៅក្នុង​រថយន្ត​ម៉ាក​Camary គូទ​ហើម ស្មើនឹង​ទម្ងន់ ១២០,៦៨៥ ក្រាម និង​កាំភ្លើងខ្លី ចំនួន ០១​ដើម ម៉ាក​GLOCK និង​ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង​។​a drug sr1 

​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៤​កម្លាំង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប និង លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ អមរា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អូត ស៊ីវ​ត្ថា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង និង លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផៃ រស្មី ស្នងការរង​ទទួល​ផែនការ ងារ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​និង​សម្របសម្រួល​ដោយ ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា ដំបូង​ខេត្តសៀមរាប និង លោក យិន យូ​ឡាយ ព្រះរាជអាជ្ញារង ដោយមាន​ការចូលរួម​សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង សៀមរាប​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បានធ្វើការ​បង្ក្រាប​ករ​ណី​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​តាភុល សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប​។​

​ក្រោយពី​សួរចម្លើយ និង ពិនិត្យ​ទៅលើ​ភស្តុតាង​នានា​ហើយ​សម​ត្ត​កិច្ច​ក៏បាន​ស្រាវជ្រាវ​រកឃើញ​ទីតាំង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយកន្លែង​ស្ថិតនៅ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប និង​បាន​ដកហូត​ចាប់យក​វត្ថុតាង សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(ice) សរុប​ចំនួន​១២១​ដុំ ដែល បាន​លាក់ទុក នៅក្នុង​រថយន្ត​ម៉ាក​Camary គូទ​ហើម ស្មើនឹង​ទម្ងន់ ១២០,៦៨៥ ក្រាម​។ យោងតាម​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៤​នេះ បាន បង្ហាញ​អំពី​ចំណាត់ការ​តាមផ្លូវ​ច្បាប់ ករណី​ជួញដូរ និង​រក្សាទុក​គ្រឿងញៀន​ចំនួន ១២១​ដុំ (​ទម្ងន់​សុទ្ធ ១២០.៦៨​គីឡូក្រាម​)​។

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៤ អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានទទួល​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៩ ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​ករណី កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ជួញដូរ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​សម្អាត​ប្រាក់ ពី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ដកហូត​វត្ថុតាង​រួមមាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ១២១​ដុំ ទម្ងន់​សរុប​១២០.៦៨​គីឡូក្រាម កាំភ្លើងខ្លី ចំនួន​១​ដើម ម៉ាក​GLOCK និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​.។a drug sr 
​