» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3055 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084581 នាក់

កម្មករនិយោជិត​ទាំងអស់ ត្រូវ​អនុញ្ញាតឱ្យ​ឈប់សម្រាក​៣​ថ្ងៃ នៅ​ថ្ងៃទី​១-២-៣ ខែតុលា ឆ្នាំ​២០២៤​ដោយមាន​ប្រាក់​ឈ្នួល ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ឱ្យបាន​ជ្រាបថា យោងតាម​ច្បាប់​ស្តីពី​ការឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០២៤ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​អនុញ្ញាតឱ្យ​កម្មករនិយោជិត​ទាំងអស់​របស់ខ្លួន ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ រយៈពេល ៣ (​បី​) ថ្ងៃ គឺ​ថ្ងៃទី​១-២-៣ ខែតុលា ឆ្នាំ​២០២៤​។a heng sour worker 

​ក្នុងករណី​មានការ​ព្រមព្រៀងគ្នា​រវាង​កម្មករនិយោជិត​សាមី​និង​និយោជក ឬ​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់ សហគ្រាស គ្រឹះស្ថាន ឬ​អនុសញ្ញា​រួម ការឈប់​សម្រាក​របស់​កម្មករនិយោជិត​អាចអនុវត្ត​នៅពេល​ណាមួយ​ផ្សេងទៀត ដែល​ខុសពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដូច​មានកំណត់​ក្នុង​ប្រកា​សលេខ ០១៤/២៤ ក​.​ប​/​ប្រ​.​ក​.​អ​.​ធ​.​ក ខាងលើ​។

​ចំពោះ​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្ត​ទៅជា ប្រចាំ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម​គ្នា​ក្នុងពេល តែមួយ​នាំឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬក៏​ធ្វើឱ្យ​ខូច​ដំណើរការ​របស់​សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬ​នាយក សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដោយ ផ្លាស់ប្តូរ​វេន​គ្នា​។

​ប្រសិនបើ​ការផ្លាស់ប្តូរ​វេន​គ្នា​នេះ មិនអាច​គាំទ្រ​ដល់​ដំណើរការ​អាជីវកម្មរ​បស់​សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​តំណាង​កម្មករនិយោជិត អាច​ពិភាក្សា​និង​ព្រមព្រៀងគ្នា​ឱ្យ​កម្មករនិយោជិត ទាំងអស់​នៅ​ធ្វើការ​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​នេះ ដោយ​ត្រូវ​រៀបចំ​ឱ្យមាន​ការឈប់​សម្រាក​ជំនួស​នៅពេល​ណាមួយ ផ្សេងទៀត​បាន​។​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត ដែល​ត្រូវ​ផ្លាស់ប្តូរ​គ្នា ឈប់សម្រាក​តាម​កាលបរិច្ឆេទ​នីមួយៗ​ខាងលើ និង​រក្សាទុក​ជាប្រចាំ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ​។​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិត​ទាំងអស់​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​៕a heng sour worker1
​