» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3458 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099225 នាក់

លោក​ផែង​វណ្ណៈ​ត្រូវបាន​ដោះលែង​អាច​ធើ​កាសែត​ទៀត​បានតែ​ទា​ហ៊ាន​ត្រូវ​ចប់​!?

 


​ភ្នំ​ពេ្​៖​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត​នៅ​ថ្ងៃទី​១៨​មិថុនា​បន្ទាប់ពី​នាយក​ហ្វេ​ស​ប៊ុ​ក​Pheng Vannak News បាន​ប្រាប់​កាសែត​ថា​៖ «​លោក ផែង វណ្ណៈ អស់​ក្របខណ្ឌ​ហើយ គឺ​ត្រូវ​គិត​ចាប់តាំងពី​លោក មាន​សាលក្រម​ស្ថាព​»​។a chhum pheng1

លោក​ឈុំបញ្ជាក់ថា «​តាម​គោលការណ៍ យោធិន​ដែលមាន​ទោស​ព្រហ្មទណ្ឌ គឺ​ត្រូវតែ​ដកហូត​តួនាទី និង​ក្របខណ្ឌ​ជា​បណ្តោះអាសន្ន​សិន ដើម្បីឱ្យ​តុលាការស៊ីវិល​អនុវត្ត​តាម​នីតិវិធី ព្រោះថា​គេ​មិនអាច​យក​យោធិន​ទៅ​កាត់ទោស ដោយ​មិនបាន​ដកហូត​តួនាទី និង​ការអនុញ្ញាត​អង្គភាព​សាមី​បានទេ​»​។​

​យោងតាម​មាត្រា​២៨ ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ចែងថា អាច​ត្រូវ​តែងតាំង​ជា​នាយទាហាន​អាជីព​បាន ចំពោះ​ជន​ណា​ដែល​៖ មាន​សញ្ជាតិ​ខ្មែរ​, មាន​លិខិត​ថ្កោលទោស​ដែល​បញ្ជាក់ថា​គ្មាន​ទោស​, មាន​សម្បទា​តាម​តម្រូវការ​ដើម្បី​បំពេញ​មុខងារ​។​​យោងតាម​ច្បាប់​នេះ​អាច​បង្ហាញ​យ៉ាងច្បាស់​ថា លោក ផែង វណ្ណៈ មាន​លិខិត​ថ្កោលទោស​ដោយ​បញ្ជាក់ថា ធ្លាប់​មានទោស ដូច្នេះ​មិនអាច​ធ្វើជា​មន្ត្រី​យោធា​បាន​ទៀត​ទេ​។​ទោះយ៉ាងណា​លោក​ឈុំ​សុជាតិ​មិន​និយាយ​ថាបើ​មាន​លិខិត​សុំ​លើកលែង​ពី​ព្រះមហាក្សត្រ​នោះទេ​!​។​

​លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ តាម​ដីកា​របស់​ព្រះរាជអាជ្ញា​បញ្ជា​ឱ្យចូល​ខ្លួន ដើម្បី​សាកសួរ​ពាក់ព័ន្ធ នឹង​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។ដល់ថ្ងៃទី១៤មិថុនាបានសវនាកាត់ទោសតម្រឹមដោះលែងថ្ងៃទី១៧មិថុនាទៅ។ 

​ដោយឡែក​ជុំវិញ ការប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​វិញ​លោក អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ថ្លែងប្រាប់ កាសែត ថា ក្នុងករណី​តុលាការ មិនបាន​កំណត់ ថា ជនជាប់ចោទ មិនអាច​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន បាន មានន័យថា អ្វីៗ​ជាធម្មតា ។ “​គ្មាន​ច្បាប់​ណា​ហាមឃាត់ បើសិន​តុលា​ការមិន​កំណត់ គាត់​មាន​សិទ្ធិសេរីភាព ដូច​គេ​ដូច​ឯង​ដែរ អត់​ពាក់ព័ន្ធ​នឹង​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​ទេ​”​។​ចឹ​ង​លោក​ផែង​វណ្ណៈ​អាចធ្វើ​សកម្មភាព​ហ្វេ​ស​ប៊ុ​ក​បន្តទៀត​ប្រសិនបើ​មានការ​បើកភ្លើង​ខៀវ​ពី​មេ​ផែង​វណ្ណៈ​!។គេសម្គាល់ថា កាល​ពេល​ប្រកាស​សាលក្រម គឺ តុលាការ​ពុំបាន​កំណត់​អំពី​ការហាមឃាត់​មិនអោយ​លោក ផែង វណ្ណៈ ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នោះទេ៕a chhum p1 a chhum pheng a chhum pheng1 (1) 


​