» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094949 នាក់

អ្នករកស៊ី​ដឹកឈើ​ត្រូវ​បង់លុយ​ឲ្យ​កុងត្រូល​ស្នាក់ការ​ប៉េអឹម​ខេត្តក្រចេះ​លេខ​៧០៩?!


​ក្រចេះ​៖​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​៖​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​អាជធ្វើ​សកម្មភាព​បាន គឺ​ពួកគេ​ត្រូវ​អារ​សាច់​ជួន​ខ្លា​ទើបរ​ស់បាន​។​a pm krojes 

ហាងឆេង​បង់ពន្ធ​ឲ្យ​សម​ត្ត​កិច្ច​គឺ​ម៉​តូ​ដឹកឈើ​មួយគ្រឿង​ត្រូវ​បង់​៥០០០០​រៀល ។​បើ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ត្រូវ​បង់​១០០០០០​រៀល​។ ឈ្មួញ​ឈើ​ខុសច្បាប់​ទាំងនោះ​ពួកគេ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ដូចជា​នៅ​ចំណុច​កុងត្រូល​១ ច្រក​១១៥ និង​ច្រក​១២៣ ក៏ដូចជា​ច្រក​៩៩៩ និង​ច្រក​១២៩ តាម​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។​

​ប្រភពពី​ក្រុម​ឈ្មួញ​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​ស្នាក់ការ​ស​ន្តិ​សុខ​៧០៩ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​បានដាក់​ពង្រាយ​កូនចៅ​ក្រោម​ឱវាទ​ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ខាងលើនេះ​។ ប៉ុន្តែ​សម្រាប់​កម្លាំងប្រដាប់អាវុធ​មិនមែន​ចេះតែ​ហ៊ាន​ធើ​អី​ស្រេច​ចិត្តបាន​នោះទេ​។​

មានន័យថា​៖​លោក លន់ ប៊ុន​ថុល​មេ​ប៉េអឹម​ស្នាក់ការ​៧០៩​ដែល ហ៊ាន​ដាក់ពង្រាយ​កូនចៅ​គ្រប់​ច្រកល្ហក​ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ចឹ​ង​នោះ​បើ​មិន​មានការ​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ម៉េច​អាចទៅរួច ។

ចំណែក​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​ដែល​នាយករដ្ឋមន្ត្រី​ឲ្យ​មើលផ្លូវ​វិញ​បែ​ជា កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​លោក លន់ ប៊ុន​ថុល ដាក់ពង្រាយ​កម្លាំង​ឲ្យ​គាប​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន និង​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​ឡើងជា​លំដាប់ ។​

​សកម្មភាព​របស់​ឈ្មួញ​ក្នុងការ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក លន់ ប៊ុន​ថុល តែ​លទ្ធផល​គឺ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ទេតើ​។​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​បន្ត​កើតឡើង​យ៉ាងគំហុក​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមក​ត្ថ​កិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ a pm kro jes a pm krojes2 a pm krojes3 
​