» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11668 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107435 នាក់

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​លើ​ករណី​លោក កែវ ផាន មេ​គយ​ច្រក​ភ្នំ​ដិ​ន ពាក់ ព័ន្ធ​នឹង​បទល្មើស​ពុករលួយ ឃុបឃិត​គ្នា​បើក​អោយ​ឈ្មួញ​នាំចូល​នូវ​សារធាតុ​ម៉េ​តា​ណុល​ឬ អាល់កុល​ក្លែង​ក្លែង ២១​តោន !

​តាកែវ​៖​ថ្មីៗ​នេះ​មាន​សារធាតុ​ម៉េ​តា​ណុល ឬ​អាល់កុល​ក្លែង​ក្លែង​២១​តោន​ដែល​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ នាំចូល​ពី​វៀតណាម​តាម​ច្រក​ភ្នំ​ដិ​ន នៃ​ខេត្តតាកែវ ។​a cust din2 

​សូម​រំលឹកថា​: កាលពី​ថ្ងៃទី​៥​កញ្ញា ២០២១ សមត្ថកិច្ច​ជំនា​យ អគ្គនាយកដ្ឋាន​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង ការ​ក្លែងបន្លំ ឬ​ហៅ​កាត់​ថា ក​.​ប​.​ក នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឆ្មក់​ស្ទាក់​ចាប់បាន​សារធាតុ​ម៉េ​តា​ណុល ឬ​អាល់កុល​ក្លែងក្លាយ​ចំនួន​៧២១៤​ពី​ដុង​ស្មើនឹង​២១​តោន ដែល​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ពី​ប្រទេស​វៀតណាម ចូលមក​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន តាមផ្លូវ​ជាតិ​លេខ​២ នៅ​ចំណុច​ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង្ស ខេត្តតាកែវ ។ មន្ត្រី​ជំនាញ បាន​ថ្លែង ប្រាប់​អ្នកកាសែត​ថា​: សារធាតុ​ម៉េ​តា​ណុល ឬ​អាល់កុល​ក្លែង​ក្លែង​នេះ គឺ​វា​ធ្វើអោយប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់ ធ្ងន់ធ្ងរ​ណាស់ ។

​ប្រភពព័ត៌មាន ពី​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន បាន​លួច​ទម្លាយ​ព័​ត៌ មាន ប្រាប់ មក​ការិយាល័យ គេហទំព័រ មាតុភូមិ ថា : លោក កែវ ផាន ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន បាន និង​កំពុង​ត្រូវប៉ាន់​ត្រូវ​ពែង ជាមួយ​ក្រុម​ឈ្មួញ និង​អាជីវករ ដឹក ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​នាំចូល​ពី​ប្រទេស​វៀតណាម ដោយ​គេច ពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ ឬ មិនបាច់​បង់ពន្ធ ដោយ​គ្រាន់ តែ​បង់លុយ​ក្រោម​តុ ទៅតាម​ចំនួន​ក្បាល​ឡាន ដឹកទំនិញ អោយទៅ​ក្រុម​គយ​របស់លោក កែវ ផាន ជា​ថ្នូរ​នឹង​ការ មិន​ឆែកឆេរ​ត្រួតពិនិត្យ​លើ​ទំនិញ​នៅក្នុង​រថយន្ត​គឺជា​ការ​ស្រេច អាច​ដំណើរការបាន​ដោយ​រលូន ។

ដោយឡែក ប្រភពព័ត៌មាន ពី​ក្រុមអាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ភ្នំ​ដិ​ន ក៏បាន​អោយ​អ្នកសារព័ត៌មាន​ដឹងថា​:​ក្នុង​កាល​:​ទេស​: ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីត​១៩ យ៉ាងខ្លាំង​ហើយ​ប្រមុខ​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​បទ​បទបញ្ជា​នឹង​សេចក្តីណែនាំ ព្រមទាំង​បំរាម គោចរ​ណ៍ យ៉ាង​តឹង​រុ​ឹ​ង នៅតាម​ច្រកព្រំដែន​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់ ប្រឆាំងនឹង​ជម្ងឺ​កូ​វីរ​១៩ ។ ប៉ុន្តែ​បែរ ជា នៅ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន លោក កែវ ផាន មេ​គយ​ច្រកទ្វារ​ភ្នំ​ដិ​ន បាន​ឱកាស​ហុច​អោយ ធ្វើ​មិនដឹងមិនឮ ឬ​មិន​យកចិត្តទុកដាក់ អនុវត្តតាម​នូវ បទបញ្ជា និង​បំរាម​នានា របស់​សម្តេច តេ​ជោ​ទេ គឺ​បើកដៃ​អោយ​ឈ្មួញ​នាំចូល​នូវ សារធាតុ​ម៉េ​តា​ណុល ឬ​អាល់កុល​ក្លែង​ក្លែង​រាប់សិប​តោ​ពី​ប្រទេស​វៀត ណា​ម ។

ប្រភពពី អាជីវករ​ដឹកទំនិញ​បាន​បញ្ជាក់ថា : ទំនិញ​ក្នុង ១​ឡានធំ ត្រូវ​បង់លុយ​ចំនួន​១​លាន​២​សែន​រៀល បើ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​ត្រូវ​បង់លុយ​ចំនួន ៨០​ម៉ឺន​រៀល អោយទៅ​ក្រុម​គយ នៅ​ច្រកទ្វារ​ភ្នំ​ដិ​ន ដោយ​មិនចាំបាច់ មាន​បង្កាន់ដៃ ឬ​វិកយបត្រ​បង់ពន្ធ​អ្វី​ទេ ។ ប្រភពព័ត៌មាន​ខាងលើ បាន​បញ្ជាក់ថា ឈ្មួញ​ដែល​ល្បីឈ្មោះ​ជាងគេ មានឈ្មោះ វ៉ាន់​,​យាយ​ផៃ និង​ឈ្មោះ​ចាន់​តា​រ៉ា ...​។

ទាក់ទិន​នឹង សេចក្តីរាយការណ៍ ព័​ត៌ មាន​ចោទប្រកាន់​ទៅលើ លោក កែវ ផាន មេ​គយ ច្រកទ្វារ​ភ្នំ​ដិ​ន ថា​បាន បើកដៃ ឬ​ឃុបឃិត​គ្នា​ជា​លក្ខណ​:​ប្រពន្ធ ប្រព្រឹត្ត​អំពើពុករលួយ​បើក​អោយមាន​បទល្មើស​ដឹកទំនិញ រត់គេច​ពន្ធ​។ ពិសេស​គឺ​ការ​នាំចូល សារធាតុ​ម៉េ​តា​ណុល ឬ អាល់កុល​ក្លែង​ក្លែង​នេះ អង្គភាព គេហទំព័រ មាតុភូមិ ពុំ​អាច​ស្វែងរក ការសុំ​បំភ្លឺ ពី​លោក កែវ ផាន បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ។ ករណីនេះ គឺជា​តម្រុយ ព័ត៌មាន នៃ​ការប្រព្រឹត្ត អំពើពុករលួយ​យ៉ាង​ធំ ពី​សំណាក់​មន្ត្រី​គយ ឈ្មោះ កែវ ផាន ដែល គួរតែ​ខាង ACU ដែល មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព គួរតែ​បើក​ការស៊ើបអង្កេត រក​អ្នក ពាក់ព័ន្ធ នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕ ដោយ​: សុផល Tel:086911920/012953824a cust din a cust din1 a cust din4 a cust din5 

​