» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 225 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095140 នាក់

តើ​បុគ្គល​ឈ្មោះ​បូ​នៅ​ខេត្តពោធិ៍សាត់ ជាន​ណា​? ម៉េច​ក៏មាន​ឥទ្ធិពល​ខ្លាំង​ម្លេះ​ថ្លើមធំ​ហ៊ាន​កាង មេ​ឈ្មួញ​ឈើប្រណិត​ឈ្មោះ ណុប ឌី កក្រើក​ដល់​ឯកឧត្ដម ម៉ៅ ធនិន​ចៅហ្វាយ​ខេត្តពោធិ៍សាត់​?



(​ពោធិ៍សាត់​)៖​យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖ សព្វថ្ងៃ​គេ​សង្កេតឃើញ​មេ​ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ ណុប ឌី តែងតែ​គេច​រួច​ផុតពី​សំណាញ់​ច្បាប់​ដោយ​រលូន​?។​a mao nobdy 

គេចាំថាកម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់បាន​បង្ក្រាប​ទីតាំង​របស់​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី ស្ថិតនៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ កាលពី​អំឡុង​ថ្ងៃទី​០៧​ខែមករា​ឆ្នាំ​២០១៩​កន្លងទៅនេះ​និង​បាន​សហការ​កសាង​សំណុំរឿង តាម​និតិ​វិធី បញ្ជូនទៅ​សាលាដំបូង ខេត្តពោធិសាត់​ក៏ដោយ​។​តែផ្ទុយទៅវិញ ឈ្មួញ​ឈើ​ឈ្មោះ​ណុប​ឌី​រូបនេះ មិនដែល​ត្រូវបាន​តុលាការ​កោះហៅ​ទៅ​សាកសួរ​នោះឡើយ​។​

​ទាក់ទង​រឿង​ឈ្មួញ​ឌី​នេះ​ប្រភពព័ត៌មាន​ផ្សេង​មួយទៀត​បាន​បង្ហើប​ថា គេ​មិនអាច​បំបែកសំណុំរឿង​ជនសង្ស័យ​កាប់​ឈើ​ដោយ​ខុសច្បាប់​ឈ្មោះ ណុប ឌី នោះបានទេ (​បើ​និយាយអោយចំ​នោះ​គឺ​មិន​ហ៊ាន​) ពីព្រោះ​គាត់​ពូកែ​ខាង​រត់ការ​បង់លុយ​អោយ​គ្រប់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រួចរាល់​ទៅ​អស់ហើយ​?(​មានន័យថា​៖​គេ​ឃុបឃិត​ត្រូវ​រូ​វ​គ្នា​ជា​លក្ខណៈ​ប្រ​ព័​ន្ធ្ធ​តែម្ដង​ទើបត្រូវ​បាន​ក្រុមមន្ត្រី​ពុករលួយ​មួយ​ក្ដាប់​តូច​ខំ​កែខៃ​សំណុំរឿង​ពង្វៀង​(​ពី​ខ្មៅ​ទៅ​ស​, ពីស​ទៅ​ខ្មៅ​)​បើកដៃ​អោយ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី បន្តធ្វើ​សកម្មភាព​កាប់​ឈើ​ដោយ​ខុសច្បាប់​បាន​យ៉ាង​រលូន រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​ប្រភព​ដែល​បាន​អោយដឹងទៀតថា ជនសង្ស័យ​ជា​ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ ណុប ឌី បាន​បង់លុយ​អោយ​មន្ត្រី​គ្រាក់ៗ​នៅក្នុង​ជួរ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រាប់ម៉ឺន​ដុល្លា​ក្នុង​១​ខែៗ និង ជាពិសេស​បង់លុយ​ឲ្យ​ឯកឧត្ដម​អភិបាលខេត្ត​ពោធិ៍សាត់ ម៉ៅ ធនិន តាមរយៈ​តៃកុង​ឡាន​ឈ្មោះ​បូ ខ្ទង់​ម៉ឺន​ដុល្លា​ក្នុង​មួយខែៗ​ផងដែរ​?​តើ​ពិត​ដែរលោកអភិបាល​?​។​

​ប្រភព​ដដែល​បន្តថា​ឈ្មួញ​ឈើ ដ៏​មាន​ឥទ្ធិពល​ឈ្មោះ ណុប ឌី​រស់នៅ​ខេត្តកំពង់ស្ពឺ កាលពី​កន្លងទៅ ក្រោយពី​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ប្រចាំខេត្ត​កំពង់ស្ពឺ ដូចជា​ឈ្មួញ​ឈ្មោះ ជឿ​ង ថេ​ង​ជា​មន្ត្រី​យោធា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ត្រូវបាន​តុលាការ​សម្រេច​ដាក់ពន្ធនាគារ​ព្រៃ​ស​១​ឆ្នាំ ។​ឈ្មោះ ស៊ី ស ជនជាតិ​វៀតណាម​និង​ត្រូវជា​កូនប្រសារ​របស់លោក ឆេង ឡុង មន្ត្រី​កងរាជអាវុធហត្ថ​ដ៏​មាន​ឥទ្ធិពល មាន​ដីកាចាប់ខ្លួន និង ឈ្មោះ ស្នា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ដាក់​ពន្ធ​គារ​ខេត្តកំពង់ស្ពឺ នោះ​មកហើយ​។ពួកគេ​អ្នកខ្លះ​ស្ថិតនៅក្រោម​ការ​ស៊ើប​របស់​សមត្ថកិច្ច​និង​ខ្លះ​បាន​ចេញពី​ពន្ធនាគារ​ហ់ើយ​កំពុង​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​នោះ​ផងដែរ​។​

តែគេ​អះអាងថា​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី បានធ្វើការ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ក្នុង​ខេត្តពោធិសាត់​ជា​ប្រព័ន្ធ ជាពិសេស​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរខេត្ត​តែម្ដង ។​ដោយសារ​ចឹ​ង​ហើយ​បានជា​បច្ច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី ក៏​លេចមុខ​ចាប់​ផ្ដើមឡើង​យីអ៊ុន​ស្រ៊ើ​តៗ​និង​មាន​ឥទ្ធិពល់​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិ៍សាត់​ដោយ​មិនមាន​សមត្ថ​ណា​ក្នុង​ខេត្ត​ហ៊ាន​ប៉ះពាល់​មុខ​ជំនួញ​ឈើ​ដ៏​ធំ​រូបនេះ​បាន​នោះទេ​។ ឈ្មួញ​ឈើ​រូបនេះ​កំពុង​ដាក់​កម្លាំង​ប្រជាពលរដ្ឋ​កាន់​រណា​យន្ត​ចូល​កាប់​ឈើ​នៅក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិ៍សាត់​ដែលជា​ព្រៃ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ថែមទៀត ។

​ប្រភព​ខាងលើ​បាន​អះអាងថា ឈ្មោះ ណុប ឌី រូបនេះ​បាន​នឹង​កំពុង​ឈរ​ទិញ​ឈើ​គ្រប់​ប្រភេទ​ដោយ​ផ្ដាច់មុខ នៅ​តំបន់​អំ​ពឹ​ល​ជា ពិសេស​ឈើប្រណិត ប្រភេទ​ធ្នុង និង​ម្រេញ ដែល​ដឹក​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិសាត់ រួច​ពួកគេ​បន្ត​ដឹក​ចេញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​យី​ឌុប​ខ្នាត​យក្ស ដោយ​ធ្វើ​ចរាចរណ៍​ចេញពី​ស្រុក​ភ្នំ​ក្រវ៉ា​ញ ឆ្លងកាត់​ស្រុក​ក្រគរ នៃ​ខេត្តពោធិសាត់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​និង​ឆ្លងខេត្ត​កំពង់ឆ្នាំង ឆ្ពោះទៅ​ខេត្តកណ្តាល​និង​លក់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តែម្ដង ។ ​តែបើ​គិត​ត្រឹម​ថ្ងៃទី​០៨​ខែមីនា​ឆ្នាំ​២០១៩​នេះ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី កំពុងបង្វែរ​មុខព្រួញ​ដឹកឈើ​ចេញ​តាម​ច្រក​អូរ​ត្រាវ ទៅ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ វិញ​តាម​រថយន្ត​បង្កុង​រាប់សិប​គ្រឿង ជ្រក​ក្រោម​ក្រុមហ៊ុន​(​អេក អិ​ល អេក​) ។​
​សង្ឃឹមថា ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​នឹង មាន​វិធានការ​ចំពោះ​សកម្ម​ម្ម​ភាព​កាប់បំផ្លាញ​ព្រៃឈើ​របស់​ឈ្មួញ​ឈ្មួញ​ណុប ឌី​នេះ​ជា​មិ​ខាន​បើ​មិន​ទទួលបាន​លាភសក្ការៈ​។

​សម្រាប់​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​​ដែរ​អង្គភាព​សារព័ត៌មាន​យើង​ស្នើ​សុំអោយ​ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ទាំងមូល​មេត្តា​មាន​វិធានការ​បង្ក្រាប​ទប់ស្កាត់​ទាន់​ឬ​មានការ​បកស្រាយ​សមស្រប​ណា​មូ​យ​ផងដែរ ដើម្បីអោយ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​និង​ទុកចិត្ត​ថា​អាណា​ក្ចរ​ខេត្តពោធិសាត់​របស់​ម៉ៅ​ធនិន​គ្មានទេ​បទល្មើស​ព្រៃឈើ​បង្កឡើង​ដោយ​ឈ្ម​ញ​ឈ្មោះ​ណុប​ឌី​នោះ​។​​សា​ព័ត៌មាន​យើង​សូម​ស្វាគមន៍​នឹងរង​ចាំ​ធ្វើការ​កែតម្រូវ​ជូន​ឯកឧត្តម​គ្រប់ពេលវេលា​៕a mao1 a mao2 a mao4 a mao6 a mao7 a mao8  

 

 


​