» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 335 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095250 នាក់

ខ្យល់​ប​ង្វឹ​ល​ទិស​!​ករណី​យ៍​ឧកញ៉ា​ហេង​សិទ្ធី​សុំ​រដ្ឋាភិបាល​ស្រាវជ្រាវ​ករណី​យ៍​ជនជាតិ​សឹង្ហ​បុរី​សញ្ជាតិ​ខ្មែរ​ប្រក​បរប​លាង​លុយ​ត្រូវបាន​នាយករដ្ឋមន្ត្រី​ទូល​ព្រះមហាក្សត្រ​លុប​គោ​រម្យ​ងារ​


​ភ្នំពេញ​៖​ឧកញ៉ា​ហេង​សិទ្ធី​ប្រធាន​ក្រុមហ៊ុន​ម៉ា​រី​ថែម​គ្រុប​(Maritime Group)​ដែល​កាលពី​ចុងខែ​វិច្ឆិការ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដោយ​ហ៊ាន​ចេញមុខ​ប្តឹង​នាយករដ្ឋមន្ត្រី​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​សុំ​ឲ្យ​ស្រាវជ្រាវ​ករណី​ជនជាតិ​សឹង្ហ​បុរី​សញ្ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ​Phua Gek Seng ហៅ​Tak​ដែល​លោក​ថា​ជា​ជា​ឧក្រឹដ្ឋជន​លាងលុយកខ្វក់​ខ្ទង់ពាន់​លាន​ដុល្លារ​អាមេរិក​តាមរយៈ​កាស៊ីណូ​អន​ឡាន​និង​មានការ​ស៊ី​ណូ​នៅ​ជ្រៃ​ធំ​ឡូ​វ​ក្លាយជា​ជនរងគ្រោះ​វិញ​ហើយ​!​។​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​បានទូល​ស្នើសុំ​ព្រះមហាក្សត្រ​បញ្ចប់​គោ​រម្យ​ងា​ឧកញ៉ា​ពី​ឧកញ៉ា​ហេង​សិទ្ធី​ហើយដោយ​មិនបាន​ឃើញ​មានការ​បកស្រាយ​ពន្យល់ថា​ហេតុអ្វី​នៅឡើយ​ទេ​?​។​a oknha heng sith 

​បើបណ្តាញសារពត៍មាននានាដែលចុះផ្សាយកន្លងតឧកញ៉ា ហេង សិទ្ធីបានឲ្យដឹងថា ជនជាតិ​សិង្ហ​បុរី​ដែល​កំពុង​រកស៊ី​ឆបោក​លុយ​តាម​អន​ឡាញ​មានឈ្មោះ​ហៅ​ក្រៅ​ថា Tak (​តាក់​)​។ លោក​អះអាងថា បុគ្គល​រូបនេះ​កំពុង​សម្ងំ​ធ្វើ​ប្រតិបត្តិ​ការលាង​លុយ និង​ឆបោក​លុយ​ពី​ជនរងគ្រោះ​ជាច្រើន​នាក់​ដែល​រស់នៅក្នុង​តំបន់​អាស៊ី​ដោយ​រាប់​ចាប់ពី​ពលរដ្ឋ​ខ្មែរ ថៃ ឡាវ ភូមា តួ​គី ចិន កូរ៉េ តៃវ៉ាន់ និង​ប្រទេស​ផ្សេងៗ​ទៀត​។​​ឧកញ៉ា ហេង សិទ្ធី ថា បុគ្គល​នេះ​បាន​បង្កើត​គេហទំព័រ​ខុសច្បាប់​ជាច្រើន​ដើម្បី​ឆបោក​ប្រាក់ និង​បាន​ជួល​ក្រុម​Hacker រួមទាំង​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា​ជាច្រើន​រយ​នាក់ ដើម្បី​បង្កើត​អាណាចក្រ​ល្បែង​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា​។ បើតាម អ្នកឧកញ៉ា ហេង សិទ្ធី ជនជាតិ​សិង្ហ​បុរី​សញ្ជាតិ​ខ្មែរ​រូបនេះ​មាន​វេ​ប​សាយ​ហ្គេម​អន​ឡាញ​ខុសច្បាប់​មួយ​ឈ្មោះថា «AFB88» និង​មាន​បើក​កាស៊ីណូ​នៅ​តំបន់​ជ្រៃ​ធំ​ជិត​ព្រំដែន​វៀតណាម និង​នៅ​ក្រុងព្រះសីហនុ រួម​នឹង​ទីតាំង​មួយចំនួនទៀត​។​

​បើតាម​ប្រធាន​ក្រុមហ៊ុន​ម៉ា​រី​ថែម​ខាងលើ ជាង​១០​ឆ្នាំ​មកនេះ ជនជាតិ​សិង្ហ​បុរី​ដែល​លោក​ហៅថា ជា​មេ​ឧក្រិដ្ឋជន​នោះបាន​ប្រមូល​លុយ​ពី​ការលាង​លុយ​កង្វក់ និង​ឆបោក​ប្រាក់​តាម​អ៊ិន​ធ័​រ​នែ​ត​ជាង​១​ពាន់​លាន​ដុល្លារ ឬ​អាចមាន​ច្រើនជាង​នេះ​។ តែ​ថា សកម្មភាព​របស់​ឧក្រិដ្ឋ​ជននេះ ពុំ​ត្រូវបាន​គេ​ដឹង​ជា​សាធារណៈ​ឡើយ​។ អ្វីដែល​គួរកត់សម្គាល់ អ្នកឧកញ៉ា ហេង សិទ្ធី​អះអាងថា បុគ្គល​រូបនេះ​បានបង្ហាញ​យីហោ​កាស៊ីណូ​អន​ឡាញ​ឈ្មោះថា AFB88​ដោយ​សេរី​នៅក្នុង​កម្មវិធី​ព្រឹត្តិការណ៍ Gumble 3000​នាពេល​ថ្មីៗ​នេះ​ទៀតផង​។​

​តែ​ទោះយ៉ាងណា អ្នកឧកញ៉ា ហេង សិទ្ធី ពុំបាន​បញ្ជាក់ថា លោក​ទទួលបាន​ព័ត៌មាន​នេះ​មកពី​ប្រភព​ណា​នោះទេ តែ​អ្វីដែល​លោក​ចង់បាន​នាពេលនេះ គឺ​ទទូច​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ចាត់វិធានការ​ជាបន្ទាន់​លើ​ជនជាតិ​សិង្ហ​បុរី​សញ្ជាតិ​ខ្មែរ​រូបនេះ ដោយ​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ និង​សាច់ប្រាក់​ទាំងអស់​នៅ​កម្ពុជា ដោយ​បើក​ការស៊ើបអង្កេត​លើ​បរិវេណ​ផ្ទះ និង​ទីតាំង​រកស៊ី​នានា​របស់​ឧក្រិដ្ឋជន​រូបនោះ​។​
​ពាក់ព័ន្ធ​នឹង​ករណីនេះ គេមិនឃើញមានការឆ្លើយបំភ្លឺ​ពី​លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ និង លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ទេ កាលពី​ចុងខែ ខែវិច្ឆិកា​រហូត​ត្រូវបាន​នាយករដ្ឋមន្ត្រី​ស្នើ​ដក​គោ​រម្យ​ឧកញ៉ា​។​បញ្ហា​ហ្គេម​អន​ឡាញ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅតែ​ជា​ប្រធានបទ​រសើប​ដែល​សារព័ត៌មាន​បរទេស​ប​ន្ត​ផ្តោត​សំខាន់​មកលើ​កម្ពុជា​។​ពួកគេ​បាន​ហៅ​កម្ពុជា​ថា ជា​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​ប៉ុន្តែចុងក្រោយនេះវាមានពត័មានថាជនជាតិ​សឹង្ហ​បុរី​សញ្ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ​Phua Gek Seng ហៅ​Tak​ដែលអ្នកឧកញ៉ាហេងសិទ្ធីចោទប្រកាន់នោះបានប្តឹងបកវិញ។ក្រោមមូលហេតុនេះនាយករដ្ឋមន្ត្រេីក៏បានស្នើដកគោមរម្យងាតែម្តងទៅព្រោះសមាគមឧកញ៉ាលោកហ៊ុនឡាក់ជាអ្នកនាំពាក្យប្រាប់កាសែតថាឧកញ៉ាហេងសិទ្ធីមិនមានឈ្មោះក្នុងសមាគមឧកញ៉ានោះទេ?។តើមកពីគីឡូខុសគ្នាបានទៅជាចឹង?។

​កាលពី​ថ្ងៃទី​២៣​ខែតុលា ឆ្នាំ​២០២៤ ទូរទស្សន៍​រដ្ឋ​កូរ៉េខាងត្បូង​KBS បានបង្ហាញ​វីដេអូ​ស្តីពី​សកម្មភាព​ទារុណកម្ម ការចាប់​បង្ខាំង​មនុស្ស និង​ការងារ​ខុសច្បាប់​ជាច្រើន​កន្លែង​ក្នុងប្រទេស​កម្ពុជា​។ ចំណែក រដ្ឋាភិបាល​ឥណ្ឌា​វិញ ក៏បាន​ព្រមាន​ពលរដ្ឋ​របស់ខ្លួន​ដែលមាន​បំណង​ចង់​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណី​ឆបោក​។a oknha heng sith1 a oknha heng sith2 a oknha heng sith3 

​