» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 479 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095394 នាក់

ប្រជាពលរដ្ឋ​ផ្តឹ​ត​មេដៃ​ប្តឹង​មេឃុំ​ស្តៅ​កន្លែង​រឿង​ឃុបឃិត​ជាមួយ​ឈ្មួញ​ចាក់ដី​លុប​ប្រឡាយ​

 


​ខេត្តកណ្តាល​៖​ពលរ​ដ្ធ​នៅក្នុង​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដី​ឥ​ដ្ធ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​កាលពី​ចុងខែ​ឧសភា បាននាំគ្នា​ផ្តិតមេដៃ​ចំនួន​៩១​គ្រួសារ ដាក់ពាក្យ​ប្តឹង​លោក ស៊ុត តូ បច្ចុប្បន្ន​មេឃុំ​ដី​ឥ​ដ្ធ​ពីបទ បានរួម​គំនិត​គ្នា​បើក​ឲ្យ​ឈ្មោះ សុខ សេង ចាក់ដី​លុប​ប្រឡាយ​សាធារណៈ​របស់រ​ដ្ធ​សាងសង់​សំណង់​រឹង​(​ធ្វើ​របង​ថ្ម​)​រំលោភ​ព័ន្ធ​យក​ប្រវែង​ប្រហែល​ជាង​១០០​ម៉ែត្រ ធ្វើជា​កម្ម​សិទ្ធ​បុគ្គល​ឯកជន​។​a kean svay sdav 

ប្រជាពលរដ្ឋ​និយាយថា​បន្ទាប់ពី​រំលោភ​យក​ដី​ប្រឡាយ​រំដោះ​ទឹក​ហើយ ឈ្មោះ សុខ សេង មានបំណង​បំរុង​មក​កាយ​ដី​ផ្លូវ​ស​ធា​រណៈ​របស់រ​ដ្ធ​ដែលមាន​ទទឹង​៤​ម៉ែត្រ​ធ្វើជា​ប្រឡាយ​រំដោះ​ទឹក​ជំនួស​ទៅវិញ​។​ពលរ​ដ្ធ​បន្តទៀតថា ចំពោះ​ផ្លូវ​សាធារណៈ​ដែលមាន​ទទឹង​៤​ម៉ែត្រ និង​ប្រឡាយ​ទទឹង​៣​ម៉ែត្រ រហូតដល់​មាត់​ស្ទឹង ក៍​ត្រូវបាន​មន្ត្រី​ជំនាញ​ភូមិបាល​ស្រុក​កៀនស្វាយ​ចុះ​បាញ់​ម៉ា​សុ​ី​ន​ជី​ភី​អេស​ដកហូត​រក្សាទុក​ជាស​ម្ប​ត្តិ​សាធារណៈ​របស់រ​ដ្ធ និង​បាន​បាញ់​គំនូស​សម្គាល់​ហើយ​នោះ ក៍​តែ​លោក ស៊ុត តូ មេឃុំ​អនុញាតអោយ​បុគ្គល​អ្នកមាន​លុយ​មានអំណាច​ឈ្មោះ សុខ សេង នេះ ធ្វើ​របង​ថ្ម​រំលោភ​ព័ន្ធ​យក​យ៉ាង​គឃ្លើន​ដដែល​។​ចាប់តាំងពី​ឈ្មោះ សុខ សេង រំលោភ​យក​បិទ​ជិត​គ្មាន​ប្រព័ន្ធ​រំដោះ​ទឹក​បណ្តាលអោយ​ទឹកភ្លៀង​ជន់​លិច​ធ្វើអោយ​ប្រជា​ពលរ​ដ្ធ​ជួប​ការលំបាក​ជា​បន្តបន្ទាប់​។​

ក្រោយពី​ប្រជា​ពលរ​ដ្ធ​ធ្វើ​ការតវ៉ា​ក៏​លេចមុខ​កូនស្រី​របស់​ឈ្មោះ សុខ សេង ឈ្មោះ សុខ រចនា ភេទ​ស្រី អាយុ​ប្រហែល​ជាង​២០​ឆ្នាំ សរសេរ​ជា​អក្សរ​ជេរប្រមាថ​ប្រជា​ពលរ​ដ្ធ​ចាស់ៗ​ក្នុងភូមិ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ថែមទៀត​។ ករណីនេះ​ប្រជា​ពលរ​ដ្ធ​បាននាំគ្នា​ផ្តិតមេដៃ​ដាក់ពាក្យ​ប្តឹង លោក ស៊ុត តូ មេឃុំ រួមគំនិត​ជាមួយ​លោក សុខ សេង រំលោភ​យក​ដី​ប្រឡាយ និង​ស្រី​លោក សុខ សេង ឈ្មោះ សុខ រចនា ចូលទៅ​សាលាស្រុក​តាំងពី​ថ្ងៃទី​១៤ ខែ​៥ ឆ្នាំ​២០២១ តែ​មិនមាន​ប្រសិទ្ធភាព​នោះទេ គឺ​អាជ្ញាធរ​ដែល​ដឹកនាំ​ដោយ លោក ពៅ គឹម​លី អភិបាលរង​ស្រុក​កៀនស្វាយ មិន​ហាមឃាត់​បុគ្គល​រំលោភ​យក​ដី​ប្រឡាយ​និង​ដី​ផ្លូវ​នោះទេ បែរជា​និយាយ​គំរាម​យក​ដាវអាជ្ញា​សឹក​មក​ប​ង្ក្រា​ប​ប្រជា​ពលរ​ដ្ធ​ខ្លួន​ដែល​ខំ​ទាមទារ​ផលប្រយោជន៍​រួម​ទៅវិញ​។

លោក អន សា​មន មេភូមិ​ស្តៅ​កន្លែង​៤ ទទួលស្គាល់ថា ឈ្មោះ សុខ សេង ពិតជា​បាន​សង់​របង​ថ្ម​រំលោភ​យក​ដី​ប្រឡាយ​សាធារណៈ​កើតមាន​តាំងពី​ជំនាន់​ប៉ុលពត​ដូច​ការលើកឡើង​របស់​ប្រជា​ពលរ​ដ្ធ​ប្រាកដ​មែន ។​ក្នុងនាម​អាជ្ញាធរ​ភូមិ លោក​បាន​ណែនាំ​ប្រាប់​គាត់​ដែរ តែ​លោក សុខ សេង នេះ​មិន​ស្តាប់ និង​នៅតែ​បន្ត​សាងសង់​។​ករណីនេះ​លោក ស៊ុត តូ មេឃុំ​ស្តៅ​កន្លែង និង​លោក ពៅ គឹម​លី អភិបាលរង​ស្រុក អង្គភាព​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​៕a kean svay sdav1 a kean svay sdav2 

​