» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2291 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098058 នាក់

ឧកញ៉ា​ស្រី​ច​ន្ទ័​ថន​និង​លោក​ខេ​រៈ​សេរី​មន្ត​ចេញមុខ​លើកទឹកចិត្ត​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ​ពេលអគ្គកីឡាពន្យល់មិនច្បាស់រឿងលុយរង្វាន់

 

​ភ្នំពេញ​៖​ទោះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​មិន​ចេញមុខ​សុំ​លុយ​ឲ្យ​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ​តាម​អនុ​ក្រិ​ត្យ​កំណត់​ប្រាក់​១២០​លាន​រៀល​ជូន​កីឡាករ​ដែល​ទទួលបាន​មេដាយមាស​ក្រោមលេស​មិន​សម​ហេតុផល​ក៏​ថ្មីៗ​នេះ​កីឡាករ​កាយ​វប្បកម្ម​លោក​សំបូរ សុ​ភ័​ណ្ឌ​ទទួលបាន​ការស្រលាញ់​រាប់អាន​ពី​ប្រី​យ៍​មិត្ត​និង​ទទួលបាន​ការឧបត្ថម្ភ​ពី​អ្នកគាំទ្រ​ស្រលាញ់​កីឡា​ខ្មែរ​ដែរ​។​a phorn3 

ជាក់ស្តែង​នៅ ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៩ គេ​ឃើញ ឧកញ៉ា ស្រី ចាន់ថន បាន​បង្ហោះ​សារ លើកទឹកចិត្ត​មួយ ជូន​ដល់ កីឡាករ​កាយ​វប្បកម្ម​កម្ពុជា ដោយ​លោក​បាន​ឧបត្ថម្ភ​នូវ ទឹកប្រាក់​ផ្ទាល់ខ្លួន​របស់លោក​សំបូរ សុ​ភ័​ណ្ឌ ដល់​ទៅ ៨​លាន​រៀល​។ លោក​ឧកញ៉ា ស្រី ចាន់ថន ក៏​ចង់​ជួប​ពួកគាត់ ដោយ​លោក​បាន​បញ្ជាក់ថា តើ​លោក​អាចជួយ​អ្វី​បាន​ខ្លះ​បន្ថែមទៀត ដើម្បី​ជាការ​លើកទឹកចិត្ត និង​ចង់​ឲ្យ​កីឡាករ​ទាំងនេះ បន្ត​ចូលរួម​លើ​វិស័យ​កីឡា​មួយ​នេះ​។ លោក​ក៏បាន​ប្រាប់​ប​ថ្ថែម​ទៀតថា​៖“​ខ្ញុំ​ចង់​ជួប​បង តើ​ខ្ញុំ​អាចជួយ អ្វី​បាន​ខ្លះ​បន្ថែម​? ដើម្បី​លើកទឹកចិត្ត នឹង​ដើម្បី​បន្ត​ការចូលរួម លើក​វិស័យ​កីឡា​នេះ​ល្អ​។ ដោយ​ក្តី​អាណិតអាសូរ ខ្ញុំ​ចូលរួម​ថវិការ​ចំនួន ៨​លាន​រៀល សំរាប់​ការចំណាយ​ផ្សេងៗ និង​ការលើកទឹកចិត្ត អោយ​បន្ត​ទៅមុខទៀត ព្រោះ​បង​បាន​ព្យាយាម​វឹក​ហាត់​យក​ជ័យលាភី​លេខ​1 លើ​ពិភពលោក ជូន​ដល់​ជាតិ​មាតុភូមិ​យេ​ី​ង ខ្ញុំ​ពេញចិត្ត និង​ការលើកទឹកចិត្ត​មួយ​ទំហឹង​”​។​

​ដោយឡែក​កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩ លោក សុវណ្ណ រិទ្ធី អគ្គនាយក​សារព័ត៌មាន TVFB បាន​បង្ហោះ​សារ ដ៏​រំភើប​មួយ គឺ​លោក ខេមរៈ សិរីមន្ត​តារាចម្រៀង បាន​ឧបត្ថម្ភ ថវិកា ជូន កីឡាករ សំបូរ សុ​ភ័​ណ្ឌ ដល់​ទៅ​១០០០ ដុល្លារ​។ ​លោក ខេមរៈ សិរីមន្ត ប្រា​ប់លោក សុវណ្ណ​រិទ្ធី ថា ពេលដែល​លោក បានឃើញ​វីដេអូ​ឡាយ រួចហើយ លោក​ពិត​ជាមាន​អារម្មណ៍​ក្តុល​ក្តួល និង​មានការ​អាណិតអាសូរ ជា​ពន់ពេក ចំពោះ​ការលំបាក​របស់ កីឡាករ កាយ​វប្បកម្ម​កម្ពុជា សំបូរ សុ​ភ័​ណ្ឌ រូបនេះ ហើយ​លោក​ផ្តល់​ថវិកា ចំនួន​១០០០​ដុល្លារ នេះ ជូន​ដល់​កីឡាករ សំបូរ សុ​ភ័​ណ្ឌ ទុកជា​ការលើកទឹកចិត្ត​ផងដែរ ។​លោក ខេមរៈ សេរី​មន្ត បាន​បន្តថា សូម​ឲ្យ​ខាង​ក្រសួង​ពាក់ព័ន្ធ មេត្តាជួយ​ពិចារណា​ឡើងវិញ ចំពោះ​បញ្ហា​ប្រាក់រង្វាន់​នេះ ដើម្បី​ជូន​ភាពយុត្តិធម៌​ដល់​កីឡាករ​ជាតិ​របស់​យើង​”​។

​សូមបញ្ជាក់ថា កីឡាករ​កាយ​វប្បកម្ម​កម្ពុជា បាន​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​មួយ ដែលមាន​ឈ្មោះថា 10th WBPF World Competition 11-17December 2018 Chiangmai city Thailand ដោយ​កីឡាករ​កម្ពុជា មួយរូប ឈ្មោះ សំបូរ សុភ​ណ្ឌ ដណ្ដើមបាន​មេដាយមាស លើ​វិញ្ញាសា Men Sports Physique Up to 175 Cm ។ ជាមួយនឹង​ជ័យជំនះ​នេះ កីឡាករ​រូបនេះ និង​គ្រូបង្វឹក គឺ​លោក ស៊ឹម សុភមង្គល​រស្មី ដែលជា​ប្រធាន​សហព័ន្ធ​ផង​នោះ បានទទួល​រង្វាន់​លើកទឹកចិត្ត ពី​រាជរដ្ឋាភិបាល​ ចំនួន ២០.០០០.០០០ រៀល ។ ឯ​គ្រូបង្វឹក ក៏បាន​ការលើកទឹកចិត្ត ២០.០០០.០០០ រៀល​ដែរ ។​

 ទាំង​គ្រូបង្វឹក ដែលជា​ប្រធាន​សហព័ន្ធ​ផង​នោះ និង​កីឡាករ សំបូរ សុភ​ណ្ឌ បាន​ប្រតិកម្ម​ថា ក្រសួង​អប់រំ កឹបកេង​លុយ​រង្វាន់ របស់​ពួកគេ អស់ ១០០.០០០.០០០ រៀល ព្រោះ​រង្វាន់​របស់​ពួកគេ ដែល​ត្រូវបាន​នោះ មាន​ចំនួន ១២០.០០០.០០០ រៀល​ឯណោះ ព្រោះ​កាល​មុន​ពួកគេ​ក៏​ធ្លាប់​ទទួលបាន​រង្វាន់​១២០​លាន​រៀល​ដែរ​។​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​ពន្យល់​ពី​មូល​ហេតុថា នៅក្នុង​អនុក្រឹត្យ​របស់ រដ្ឋាភិបាល ស្ដីពី​ការផ្ដល់​ប្រាក់រង្វាន់ ចំពោះ​ជ័យលាភី និង ប្រាក់ឧបត្ថម្ភ ចំពោះ​គ្រ​បង្វឹក ក្នុងការ​ប្រកួត​កីឡា ជា​លក្ខណៈ​អន្តរជាតិ លេខ ៥៣២ អន ក្រ​-​បក ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពុំមាន​ចែង ស្ដីពី​ការផ្ដល់​រង្វាន់ ចំពោះ​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​បែបនេះ​ទេ គឺមាន​ចែង​តែ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ (SEA Games) ការប្រកួត​កីឡា​អាស៊ី​រដូវក្ដៅ និង​រដូវរងា (ASIAN Games) និង​កីឡា​អូឡាំពិក ទាំង​រដូវក្ដៅ និង​រងា (Olympic Games) តែប៉ុណ្ណោះ ។​a phorn8 

​តែ​នៅក្នុង​មាត្រា​ទី​៧ នៃ​អនុក្រឹត្យ​នោះ បាន​ចែងថា ” ជ័យលាភី​ឯកត្តជន ឬ ក្រុម ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ក្រៅពី​ការប្រកួត ដូច​មានចែង ក្នុង​មាត្រា ៣ ដែលមាន ស៊ី​ហ្គេម កីឡា​អាស៊ី និង កីឡា​អូឡាំពិក ត្រូវបាន​ផ្ដល់ប្រាក់​រង្វាន់ តាម​ប្រកាស​អន្តរក្រសួង ស្ដីពី​គោលការណ៍ សម្រាប់​ហ្វឹកហាត់ និង​ការប្រកួត​កីឡា ជា​ផ្លូវការ គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ” ។​នៅក្នុង​សេចក្ដីប្រកាស​អន្តរក្រសួង លេខ ៧១៦ សហវ​-​ប្រក ស្ដីពី​គោលការណ៍ សម្រាប់​ប្រមូលផ្ដុំ​ហ្វឹកហាត់ ក្រុម​ជម្រើសជាតិ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ ផ្លូវការ ប្រចាំឆ្នាំ ចុះ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥ ចុះហត្ថលេខា ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​ហង់​ជួន ណា​រ៉ុ​ន និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រង់ចំណុច (​ខ​) ស្ដីពី​ប្រាក់រង្វាន់​លើកទឹកចិត្ត កីឡាករ​-​កីឡាការិនី​ជើងឯក តាម​ប្រភេទ​កីឡា (Championship) ត្រង់ចំណុច (​ខ​១) ស្ដីពី​ការប្រកួត​ជើងឯក​ពិភពលោក បាន​បញ្ជាក់ថា រង្វាន់​មេដាយមាស​បាន ២០.០០០.០០០ រៀល មេដាយប្រាក់ បាន ១៦.០០០.០០០ រៀល និង មេដាយសំរិទ្ធ បាន ១៣.០០០.០០០ រៀល ។​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​អះអាងថា ដូច្នេះ​រង្វាន់ ២០.០០០.០០០ រៀល គឺជា​រង្វាន់​ដែល​កីឡាករ សំបូរ សុភ​ណ្ឌ បានទទួល ដោយ​ត្រឹមត្រូវ ពី​រដ្ឋាភិបាល តាមរយៈ​សេចក្ដីប្រកាស​អន្តរក្រសួង​នេះ​។ ទោះជា​យ៉ាង​ឆ្លើយ​សំនួរ​កាសែត​ដែល​កន្លងមក​ម៉េច​ក៏មាន​រង្វាន់​១២០​លាន​រៀល​?​លោក អ៊ុក សិទ្ធិ​ជាតិ​ថា​វា​ជា​ករណី​ពី​សេស​មានការ​ស្នើសុំ​ពី​រដ្ឋមន្ត្រី​ទើបបាន​។​តែ​លោក​អគ្គនាយក​កីឡា មិនបាន​ពន្យល់ថា​តើ​មេដាយមាស​ធុន​ណា​និង​មនុស្ស​ធុន​ណា​ទើប​ទទួលបាន​ការស្នើសុំ​ជាពិសេស​ពី​លោក​រដ្ឋមន្ត្រីក្រសួង​អប់រុំ​នោះទេ​?៕a phorn1 a phorn2 a phorn4 a phorn5 a phorn7 a phorna 


​