» សម្តេចធិបតី ងឿងឆ្ងល់ ហេតុអ្វីអ្នកនយោបាយក្រៅប្រទេស មិនផ្សាយព័ត៌មាន ដែលថៃបញ្ជាក់ពីបាត់បង់ដី ១៣៨ហិកតា នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩អ៊ុំសំអានសួរថាតើថៃវាសុខចិត្តកាត់ដីឲ្យខ្មែរ?! » លេខាធិការដ្ឋានយោធាភូមិភាគ៤កម្ពុជាជួបភាគិភូមិភាគ២ថៃជួបជជែកគ្នារឿងគ្នារឿងជម្រុងការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ២៧ធ្នូ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស Aអះអាងពីការខំពង្រឹងគុណភាពសិក្សា » លោកមាសសារ៉ាអ្នកាសែតអនឡាញត្រូវតុលាការខេត្តកណ្តាលគម្រាម!? » កិច្ចសហការអាមេរិក និងកម្ពុជា បង្ក្រាបបានការជួញដូរគ្រឿងញៀន ដោយរឹបអូសមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ៨នាក់ » ក្រុងសៀមរាបនឹងមានកម្មវិធីអបអរបុណ្យអុំទូកសំពះព្រះខែរ » មានជនបរទេសមកសម្ងំក្នុងស្រុកខ្មែរធ្វើសកម្មភាពប្រព្រឹត្តបទល្មើសមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យារាប់ម៉ឺននាក់នាពេលកន្លងមក » សមត្តកិច្ចចុះបង្ក្រាបការជ្រើសរើសខុសច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្រីស៉ីឈ្នួលពរពោះ » បន្ទាប់ពីថៃបដិសេធក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ  » ៩ខែ ដើមឆ្នាំ​២០២៨មានមនុស្សជាង១ពាន់​នាក់ស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍​ » ខួប១ឆ្នាំនៃកិច្ចព្រមព្រៀងស​ន្តិភាពកូឡាឡាំពួអាមេរិកសន្យាថាជួយឲ្យក្លាលជាការពិតកម្ពុជាថាបន្តគោរព » ខេត្តតាកែវ បញ្ចប់ការកែសម្រួលតម្រាយផ្លូវ ដើម្បីត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅខែក្រោយ » កម្ពុជា-ជប៉ុន ពិភាក្សាពង្រីកឱកាសការងារ និងពង្រឹងការគាំពារពលករខ្មែរនិងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន » យុទ្ធនាការបោះឆ្នោតពាកកណ្តាលអាណត្តិលោក ត្រាំ ចុះធ្វើយុទ្ធនាការនៅរដ្ឋ Michigan តែមួយថ្ងៃក្រោយលោក អូបាម៉ា ចុះជួយបក្សប្រជាធិបតេយ្យ » ភាពយន្តខ្លីសរុប ៩០រឿង មកពី៣៣ប្រទេស នឹងចាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៥

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5140 នាក់

ម្សិលមិញ 27587 នាក់

សរុប 20856211 នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស Aអះអាងពីការខំពង្រឹងគុណភាពសិក្សា

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេសនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។a manet studen a 

ខ្លឹមសារសំខាន់ៗនៃប្រសដាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតមានជាអាទិ៍ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ ដោយចាត់ទុកថាជាវឌ្ឍនភាពដ៏ល្អប្រសើរនេះ គឺជា​លទ្ធផល​នៃការខិតខំរបស់សិស្សានុសិស្សផ្ទាល់, គួបផ្សំជាមួយ ការដឹកនាំល្អរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ, ការបំពេញការងារប្រកបដោយប្រសិទ្ធភាពរបស់នាយក នាយិកាសាលារៀន, និង ការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាល របស់សិស្សានុសិស្សទាំងអស់។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរក្រសួងអប់រំ យុវជន និង កីឡា ដែលបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និង កម្មវិធីកែទម្រង់ ដើម្បីលើកកម្ពស់គុណភាព និង សមត្ថភាពអប់រំនៅគ្រប់កម្រិត, ធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស, និង ពង្រឹងប្រសិទ្ធភាពការប្រើប្រាស់ បច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ក្នុងបរិការណ៍ពហុវិបត្តិ, ជាពិសេស ក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ ប្រឹងងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេស។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងគុណភាពប្រជាពលរដ្ឋ ជាពិសេស កុមារ និង យុវជន ដែលជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល, ដូចបាន​កំណត់ក្នុងយុទ្ធសាស្រ្តចតុកោណកន្លងមក និងបច្ចុប្បន្នយុទ្ធសាស្ត្របញ្ចកោណ​សម្រាប់​អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ, ព្រម​ទាំងសីលធម៌ វិន័យ និងមនសិការស្នេហាជាតិ។ ជាពិសេសការបណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការ​ពង្រឹង​ជំនាញ​​វិជ្ជាជីវៈដល់យុវជន ដោយធានាថា «យុវជនម្នាក់មានជំនាញមួយ​យ៉ាងតិច​ប្រចាំ​ជីវិត» សំដៅលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ និងចូលរួមក្នុងកាអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យឆាប់រហ័ស ប្រកបដោយ បរិយាប័ន្ន និងចីរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងសិក្សា​ដាក់ចេញ​នូវផែនការ, យុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ដែលមានលក្ខណៈប្រាកដនិយម សម្រាប់ជំរុញការកសាង និងពូនជ្រំមូលធនមនុស្សកម្ពុជា ស្របតាមការរីកចម្រើនយ៉ាង​ឆាប់​រហ័សនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុង «យុគមាស» នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែល​កម្ពុជា ដៃម្ខាង ត្រូវប្រឹងប្រែងកសាងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ដោយឈរលើ​ធន​ធានដែលមានស្រាប់ និងដៃម្ខាងទៀត ត្រូវពុះពារអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឈោង​ចាប់យក​តម្លៃបន្ថែមកាន់តែខ្ពស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ពីក្នុងស្រុក ទៅកាន់តំបន់ និងសកល​លោក។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ជាថ្មីថា ថវិកាជាតិសម្រាប់វិស័យអប់រំ និងសុខាភិបាល មិនមានកាត់បន្ថយនោះឡើយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថានៅ ជំនួបជាមួយគ្រូបង្គោល និងនាយកសាលាអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំចំនួន១៦១សាលា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានជជែកត្រង់ទៅត្រង់មករយៈពេលប្រមាណ៤ម៉ោង។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ជាំអនុសាសន៍ថា គ្រូ និងឪពុកម្តាយ ធ្វើការជាមួយគ្នា ទើបធ្វើឱ្យមានវិន័យ និងការសិក្សារបស់កូនបានល្អ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលដៅរបស់សម្តេច គឺប្រែក្លាយសាលារៀននៅទូទាំងប្រទេសជាសាលាគំរូ ខណៈបច្ចុប្បន្នសាលា១៦១សាលា​ហើយ កំពុងអនុវត្តវិធានការគន្លឹះលើការអប់រំនេះ។ វិធានការគន្លឹះនោះរួមមាន ៖ (១). អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នក​ដឹកនាំ​របស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), (២). ការពិនិត្យកែ​លម្អ​កម្ម​វិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, (៣). ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស, (៤). ការជំរុញ និង​លើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង ធ្វើបច្ចុប្បន្នភាពសាលារៀន និងបរិមាណសិស្ស ដើម្បីដោះស្រាយបញ្ហាអគារសិក្សា និងឆ្លើយតបបរិមាណសិស្ស?

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់​រដ្ឋមានតែស្ត​ង់​ដារ​គុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។

 សម្តេចមហាបវរធិបតី គ្រោងបន្ថែមម៉ោងសិក្សាដល់៦ម៉ោង នៅគ្រប់សាលា ដោយផ្តោតលើអក្សរសាស្ត្រ និងគណិតវិទ្យា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពីរម៉ោងបន្ថែម លើម៉ោងក្នុងកម្មវិធីសិក្សាបច្ចុប្បន្ន នឹងផ្តោតទៅអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់សិស្សថា ក្រោយបញ្ចប់បាក់ឌុប គឺ​ឈាន​ចូលផ្លូវបំបែក ដែលត្រូវមានម្ចាស់ការលើជីវិត មិនអាចពឹងផ្អែកលើឪពុកម្តាយបន្តទៀតទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សា​មួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវចៀសវាងការប៉ះពាល់គ្រឿងញៀន ហើយត្រូវចេះហាត់ប្រាណ ដើម្បីជួយដល់សុខភាព។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកថា កុំបោះបង់ជីវិត ព្រោះតែទាមទារម៉ូតូ ទូរស័ព្ទ...ពីឪពុកម្តាយមិនបាន។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជាដំបូន្មានថា ការរកប្រាក់បានចាយវាយ​ដោយ​ខ្លួនឯង គឺជារឿងមោទនភាព។ សម្តេចបានណែនាំឱ្យប្រាក់ដែលរកបាន ដោយខ្លួនឯងលើក​ដំបូង គួរដាក់ស៊ុមរក្សាទុក ដើម្បីទុកជាការលើកទឹកចិត្តខ្លួនឯង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សនិទ្ទេស A ឱ្យបន្តយកចិត្ត​ទុក​ដាក់​សិក្សារៀនសូត្រជាប់ជាប្រចាំ។ មិនអាចអឿខ្លួនជានិទ្ទេស A នោះទេ។

សូមបញ្ជាក់ថាក្នុងការប្រឡងលើកនេះ បេក្ខជនបានមកប្រឡងសរុប ១៤៩.៨៧១នាក់ និងប្រឡងជាប់ ១២៥.៩៧៥នាក់ ស្មើនឹង ៨៤,០៦%។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២.០២២នាក់ និទ្ទេស B ចំនួន ៨.៨៤៨នាក់ និទ្ទេស C ចំនួន ២៣.៤២២នាក់ និទ្ទេស D ចំនួន ៤៤.៨៦៩នាក់ និងនិទ្ទេស E ចំនួន ៤៦.៨១៤នាក់។ ដោយឡែក ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មានបេក្ខជនប្រឡងជាប់ ១.០៥១នាក់ ស្មើនឹង ៩៩,០៦% ក្នុងនោះទទួលបាននិទ្ទេស A ចំនួន ២២នាក់។ ជារួម សិស្សទទួលបាននិទ្ទេស A សរុបចំនួន ២.០៤៤នាក់ មកពីសាលារៀន ៥៣៥កន្លែង រួមមានសាលារដ្ឋ ៣៥៤ និងសាលាឯកជន ១៨១។ រាជធានី-ខេត្តទាំង ២៥ មានសិស្សទទួលបាននិទ្ទេស A។

ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អត្រាប្រឡងជាប់បានកើនឡើងពី ២៥,៧២% ក្នុងការប្រឡងលើកទី១ ឆ្នាំ២០១៤ ដល់ ៨៤,០៦% នៅឆ្នាំ២០២៦ ខណៈចំនួនបេក្ខជនទទួលបាននិទ្ទេស A បានកើនពី ១១នាក់ ដល់ ២.០២២នាក់ ដែលបង្ហាញពីការប្រែប្រួលនៃលទ្ធផលប្រឡងក្រោយការអនុវត្តកំណែទម្រង់។a manet studen a1 a manet teacher