» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2691 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098458 នាក់

ផឹកស្រា​ទៅ​ចាប់​ឆ្កែ​ធ្វើ​ម្ហូប​ក្លែម​បែរជា​ត្រូវ​ឆ្កែ​ខាំ​ប្រកាច់​ត្រុល​!

​ភ្នំពេញ​៖​បុរស​ម្នាក់​បន្ទាប់ពី​មកពី​ផឹកស្រា​ស្រវឹង​បាន​ដើរទៅ​ចាប់​សត្វ​ឆ្កែ​របស់​ខ្លួនឯង​បំណង​កាប់​ធ្វើ​ម្ហូប ក្លែម​តែ​បែរជា​ត្រូវ​សត្វ​ឆ្កែ​នោះ​ខាំ​វិញ​បណ្តាលឱ្យ​ប្រកាច់​បែកពពុះមាត់ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ នៅ​ភូមិ​ពុទ្ទ្រា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។a dog bite

ជនរងគ្រោះ​ស្រវឹង​ចង់​សម្លាប់​ឆ្កែ​មានឈ្មោះ​សាក់ ផាន់​ណា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ អ្នកជិតខាង​បានឱ្យដឹងថា បុរសរងគ្រោះ​ធ្លាប់​ត្រូវ​សត្វ​ឆ្កែ​ខាំ​ចំនួន​៣​ដង​មកហើយ​តែ​មិនដែល​បាន​ទៅ​មន្ទីរពេទ្យ​ចាក់​ថ្នាំ​ការពារ​ម្តងណា​ឡើយ រហូតមកដល់​ថ្ងៃកើតហេតុ​បន្ទាប់ពី​ផឹកស្រា​ស្រវឹង​នឹក​ខឹង​សត្វ​ឆ្កែ​របស់ខ្លួន​ដែល​ធ្លាប់​ខាំ​ក៏​ដើ​ទៅ​ចាប់​បំណង​វាយ​សម្លាប់​ហើយ​កាប់​ធ្វើ​ម្ហូប​ដើម្បី​ក្លែមស្រា​បន្តទៀត តែ​បែរជា​សត្វ​ឆ្កែ​នោះ​ខាំ​វិញ​បណ្តាលឱ្យ​របួស និង​ប្រកាច់​បែកពពុះមាត់​តែម្តង​។

ប្រជាពលរដ្ឋ​ក៏​នាំគ្នា​ដេញ​វាយ​សម្លាប់សត្វ​ឆ្កែ​នោះ​ជៀសវាង​ដើរ​ខាំ​អ្នកភូមិ​ត​ទៀត ហើយ​បាន​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ស្នើសុំ​រថយន្ត​ក្រុម​កង​សង្គ្រោះ​៧១១ នៃ​កងពលតូច​លេខ​៧០ មក​ដឹក​ជនរងគ្រោះ​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​៕a dog bite1 a dog bite2 

​