» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2697 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098464 នាក់

បន្ទាប់ពី​ហ្វីលីពីន​ស្លាប់​១២​កម្ពុ​ជាមាន​ខ្យល់ព្យុះ​ឈ្មោះ​«​ព្រះ​ពិរុណ​»​និង​«​ហ្គ្សា​មី​» ដែល ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ​រ​ន្ទ និង​ខ្យល់​កន្ត្រាក់ រយៈពេល​៣​ថ្ងៃ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា​​ព្យុះ​ទី​៤​ឈ្មោះ ព្រះ​ពិរុណ (Prapiroon) បាន​ថយឥទ្ធិពល និង​ព្យុះ​ឈ្មោះ ហ្សា​មី (Gaemi) គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង នៅមាន​ឥទ្ធិពល​លើ​សមុទ្រ Andaman ភាគ​កណ្តាល និង​ខាងកើត​ឈូង​សមុទ្រ​ថៃ ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​។​a storm1 

​ក្រសួង បញ្ជាក់ថា ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៤​នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់ មកពី​ទិសនិរតី និង​ទិសបស្ចិម មាន​ល្បឿន​មធ្យម​៤,៥០​ម៉ែត្រ​/​វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង​ភ្នំពេញ អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី​១៥%​។​

​ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់​មកពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម និង​ទស ៧,៥០​ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន​​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក​​អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៣០%​។​

​នៅ​តំបន់​មាត់សមុទ្រ មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C ។ ខ្យល់​បក់ មកពី​ទិសនិរតី មាន​ល្បឿន មធ្យម ៥,៥០​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ ផ្ទៃដី​១៥%​។​​ចំណែក​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​១,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​២,២៥​ម៉ែត្រ​។​

​នៅ​ប្រទេស​ហ្វីលីពីន​ឯ​ណុះ​វិញ ក្រុម​អ្នក​ជួយសង្គ្រោះ បាននាំគ្នា​ខ្នះខ្នែង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​អាចជួយ​សង្គ្រោះ​អ្នកស្រុក​ដែល​កំពុងតែ​ជាប់គាំង​នៅក្នុង​ផ្ទះ បន្ទាប់ពី​មាន​ភ្លៀង​យ៉ាង​ធ្លាក់​ខ្លាំង​ជោគជាំ បង្កឡើង​ដោយ​ខ្យល់មូសុង​បក់​មកពី​ទិសនិរតី និង​ព្យុះ​ទី​ហ្វុ​ង​ហ្គេ​មី (Gaemi) បាន​បណ្តាលឱ្យមាន​ទឹក​ជំនន់​ជន់​លិច​នៅតាម​ផ្នែក​ជាច្រើន​នៃ​រដ្ឋធានី​របស់​ប្រទេស​ហ្វីលីពីន និង​បណ្តា​ខេត្ត​ស្ថិត​នៅក្បែរនោះ ។


​គួរ​រំ​ឮ​កថា ព្យុះ​ទី​ហ្វុ​ង​ហ្គេ​មី បាន​បង្កឱ្យមាន​ព្យុះភ្លៀង​យ៉ាងខ្លាំង​ក្លា រហូត​បណ្តាលឱ្យ​មានកា​រ​រអិល​បាក់​ដី និង​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ដោយ​ព្យុះ​ហ្គេ​មី បាន​បក់បោក​ឆ្ពោះទៅកាន់​កោះ​តៃវ៉ាន់​ជា​បន្តទៀត ។

​ទីភ្នាក់ងារ​កិច្ចការ​គ្រោះមហន្តរាយ​ជាតិ​ហ្វីលីពីន​វិញ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បាន​រាយការណ៍​ថា ឥទ្ធិពល​របស់​ព្យុះ​ទី​ហ្វុ​ង​ហ្គេ​មី (Gaemi) បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ១២ នាក់​បាន​ស្លាប់ និង​ជាង ៦០​ម៉ឺន​នាក់​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីកន្លែង​មាន​សុវត្ថិភាព ៕a storm a storm2 

​