» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 818 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120494 នាក់

មេដឹកនាំ​កំពូល​វៀតណាម​មក​ស្រុក​ខ្មែរ​អាចប្រកាសពីការជួយទិញស្រូវ

 


​ភ្នំពេញ​៖ លោក ង្វៀន ហ្វ៊ូ​ត្រុ​ង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ គណៈកម្មាធិការ ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​ជាម​ដឹកនាំ​កំពូល​វៀតណាម នឹង​មក​ស្រុក​ខ្មែរ​ក្នុង​កម្មវិធី ទស្សនកិច្ច​ផ្លូវ​ការចាប់ពី ពីថ្ងៃ​ទី ២៥ ដល់​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​មុននឹងត្រឡប់ទៅទទួលប្រធានាធិបតីកូរ៉េនិងអាមេរិកវិញ។​a vn come4 

​នៅ​ថ្ងៃទី​២០ កុម្ភៈ​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស ឲ្យ​ដឹងថា ទស្សនកិច្ច របស់​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​កម្ពុជា​នេះ គឺ​តាម​ការអញ្ជើញ របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ព្រះអង្គ​ទើប​យាង​ទៅ​វៀតណាម​កាលពី​ចុ​ឆ្នាំ​២០១៨​កន្លងមកនេះ​។ លោក ង្វៀន ហ្វ៊ូ​ត្រុ​ង​នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ព្រះ​ប រម​រាជវាំង ។​ចូល​ថ្វាយបង្គំ​សម្តេច អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ គណៈមហានិកាយ និង​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។​

​ក្រៅពី​ជួប សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោក ង្វៀន ហ្វ៊ូ​ត្រុ​ង​នឹង​នឹង​អញ្ជើញ​ចូលរួម​ជាមួយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ ឯកសារ​មួយចំនួន​ផងដែរ​។​

សូម​បញ្ជាក់ដែរថា​កាលពី​ខែកក្កដា​ឆ្នាំ​២០១៧​ពេល​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​លោក ង្វៀន ហ្វ៊ូ​ត្រុ​ង (Nguyen Phu Trong)​បាន​ផ្តល់ជំនួយ​២៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​សង​អគារ​រដ្ឋបាល​រដ្ឋសភា​កម្ពុជា​។​ក្រោយមក​វៀតណាម​ជួយ​ជាង​១៦​លាន​ដុល្លារ​ទៀត​សម្រាប់​សង់​អគារ​ក្រសួងការពារជាតិ​។​ថ្មីៗ​នេះ​ទៀត​ក្រោម​ការចរចារ​សុំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​គេរំពឹងថាក្នុងដំណើរទស្សនៈកិច្ចនេះភាគី​វៀតណាម​ថា​នឹង​ជួយ​ទិញ​អង្ករ​ខ្មែរ​៣០​ម៉ឺន​តោន​ទៀត​។​

ចឹ​ង​បើបូក​ជាមួយ​ចិន​ដែល​សន្យា​ជួយ​ទិញ​៤០​ម៉ឺន​តោន​សម្រាប់​ឆ្នាំ​២០១៩​គឺ​ត្រុ​វ​ជា​៧០​ម៉ឺន​តោន​។​កម្ពុជា​ឆ្នាំ​២០១៨​ផលិត​បាន​ស្រូវ​ជាង​៦​លាន​តោន​គិត​ជា​អង្ករ​មាន​ប្រមាណ​៤​លាន​តោន​។​a vn come2 a vn come3 a vn coruption2 


​