» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3376 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123052 នាក់

ក្រុម​កំប្លែង​តា​វិក​ទ​រ័​រក​ទ្រនំ​ថ្មី​ឃើញ​ហើយ​បន្ទាប់ពី​ចេញពី​កន្លែងចាស់​ក្រោម​ឈ្មោះ​ផលិតកម្ម​៩​ពណ៍​

​ភ្នំពេញ​៖ ក្រុម​កំប្លែង​របស់លោក សុវណ្ណ រិទ្ធី ហៅ​តា​វិចទ័រ ដែល​មហាជន ក៏ដូចជា​អ្នកគាំទ្រ តែងតែ​ឃើញ​ថត និង​ផលិត​ជា​វីដេអូ​កំប្លែង​ខ្លី បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​នោះ ពេលនេះ​បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​កំប្លែង​ថ្មី របស់​ស្ថានីយ៍ទូរទស្សន៍​ថ្មី​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ ក្រោម​វត្តមាន​របស់​ក្រុម​កំប្លែង គឺ​លោកតា វិចទ័រ​, នាយ ពាក់​មី​, នាយ គ្រឿន​, នាយ​ក្រូច ព្រមទាំង​សមាជិក​មួយចំនួនទៀត​។​a victor - Copy 

​ប្រធាន​ក្រុម​កំប្លែង លោក សុវណ្ណ រិទ្ធី ហៅ​តា​វិចទ័រ បាន​ថ​ឲ្យ​ដឹងថា ការឈាន​ជើង​ចូលមក​កាន់​ក្នុង​ស្ថានីយ៍ទូរទស្សន៍​ថ្មី​នេះ គឺ​ដោយសារ​រូបលោក​យល់ឃើញថា មាន​ទីផ្សារ​ល្អ​ទូលំទូលាយ ហើយក៏​បាន​បើក​កិច្ច​សហការគ្នា ផលិត​រឿង​កំប្លែង​សប្បាយៗ ជាច្រើន​កម្មវិធី និង​ជាច្រើន​រឿង ដោយមាន​រូបលោក​ជា​អ្នកដឹកនាំ​ខ្លះ នាយ​ពាក់​មី​ខ្លះ និង​ក៏មាន​នាយ​គ្រឿន​ខ្លះ​ផងដែរ​។ ក្រុម​កំប្លែង​របស់លោក ដែល​មកពី​ផលិតកម្ម 9 Colors Production គឺមាន​សមាជិក​ច្រើន​នាក់ ក្នុងនោះ​សមាជិក​ខ្លះ ក្រៅពី​សម្ដែង​ក៏​ជា​អ្នកដឹកនាំ​រឿង អ្នកនិពន្ធ​រឿង និង​មាន​ជំនាញ​ផ្សេងៗ​គ្នា ទៅតាម​ទេពកោសល្យ​ដែល​ពួកគេ​មាន ហើយ​លោក​ក៏បាន​ផ្ដល់នូវ​អាទិភាព​ដល់​ពួកគេ​ផងដែរ ប្រសិនបើ​មានគំនិត​ល្អៗ​ថ្មីៗ​ចង់​បញ្ចេញ​ឲ្យ​មហាជន​ដឹង និង​ចាប់អារម្មណ៍​។​

​លោកតា​វិចទ័រ បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា រយៈកាល​នៃ​ភាពស្ងប់ស្ងាត់​កន្លងទៅ គឺ​ដោយសារតែ​ក្រុម​កំប្លែង​របស់លោក បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​ផលិតកម្ម 9 Colors Production ដោយបាន​ផលិត​រឿង​កំប្លែង​ជាច្រើន ហើយ​ពេលនេះ​លោក​ពិតជា​សប្បាយរីករាយ ដែល​បាន​ស្ថានីយ៍ទូរទស្សន៍​ភី​អិន​អិន បានផ្ដល់​នូវ​កិច្ច​សហការគ្នាជាមួយ​ក្រុម​កំប្លែង​របស់លោក បាន​ចាក់​បញ្ចាំង​នូវ​រឿង​កំប្លែង​ទាំងអស់នោះ​។ កម្មវិធី​ទាំងអស់​គឺមាន​ចំនួន​៣ ដែល​សុទ្ធសឹង​ជា​កម្មវិធី​កម្សាន្ត​សប្បាយ ដែល​បង្កប់​ដោយ​ការអប់រំ និង​សារសំខាន់ៗ​ជាច្រើន​ទៀត ជូន​ដល់​អ្នកទស្សនា​។ លោកតា​វិចទ័រ ក៏​សូម​ថ្លែងអំណរគុណ​ដល់​សមាជិក​ក្រុម​ទាំងអស់ ដែល​បាន​សហការគ្នា​យ៉ាង​ល្អ តស៊ូ​គ្រប់​ឧបសគ្គ រហូត​ធ្វើ​ឲ្យ​ក្រុម​ទាំងមូល​ទទួលបាន​ការ​គាំទ្រ ពី​មហាជន និង​ជោគជ័យ​ដល់​សព្វថ្ងៃ​។​

​កម្មវិធី​កំប្លែង​ទាំងនោះ រួមមាន «​ល្អមើល ល្អ​សើច​» ជា​វីដេអូ​សំណើច​ខ្លីៗ​ប្រចាំថ្ងៃ​, កម្មវិធី​កំប្លែង «​ផ្ទះ​លេខ​១ ផ្ទះ​លេខ​២» ដែលជា​រឿង​កំប្លែង​ជជែក បែក​អូរ​ហូរ​ស្ទឹង​ពីនេះ​ពី​នោះ​រវាង​ញាតិ​ជិតខាង​ផ្ទះ កម្មវិធី​នេះ​ទស្សនិកជន​នឹង​បាន​សើច​សប្បាយ រយៈពេល​មួយ​ម៉ោង​ពេញ​តែម្តង និង​កម្មវិធី​កំប្លែង​មួយទៀត​នោះ​គឺ «១៦៨​យប់​»​។​a victor1 - Copy a victor2 

​